ប្រទេសប៉ូលែន៖ កាសែតបរទេសមួយ បានចុះផ្សាយថា មានក្រុមអ្នកស្ទូចត្រី២នាក់ ជនជាតិប៉ូលែន ស្ទូចបានត្រីអណ្តែងយក្ស១ក្បាល នៅក្នុងស្ទឹងមួយកន្លែង ស្ថិតនៅភាគខាងត្បូងរបស់ប្រទេសប៉ូលែន ដែលមានប្រវែងខ្លួន ៤ម៉ែត្រ ហើយមានទម្ងន់២០០គីឡូក្រាម ។

ក្រៅពីខ្លួនរបស់វាធំហើយ អ្វីដែលគួរឲ្យរន្ធត់នោះ គឺក្រោយពីបានវះខ្លួនត្រីនោះមើល គេប្រទះឃើញឆ្អឹងមនុស្សម្នាក់ នៅក្នុងពោះត្រី និងមានត្រាសម្គាល់ ជាទាហានរបស់ប្រទេសអាឡឺម៉ង់។

ក្រោយពីបានយកឆ្អឹង ដែលរកឃើញនៅក្នុងពោះត្រីយក្ស ទៅពិសោធន៍រួចមក ត្រូវបានគេប្រាប់ថា គឺជាឆ្អឹងសពរបស់ទាហាន អាឡឺម៉ង់ម្នាក់ ដែលបានធ្វើសង្គ្រាមវាយចូល ប្រទេសប៉ូលែន កាលពីជិត១០០ឆ្នាំមុន ។ ហើយសពទាហាននាស៊ី របស់អាឡឺម៉ង់ ម្នាក់នេះប្រហែលជាត្រូវបាន ត្រីអណ្តែងយក្សនេះស៊ី នៅឆ្នាំ១៩៤០ ៕

ប្រភព៖ SpogTV