ប្រទេសថៃ៖ ហេតុការណ៍ដ៏កក្រើកមួយ រឿងប្រពន្ធដើម បានបើកឡានម៉ាក Fortuner ដេញបុករថយន្តទំនើប ម៉ាក Ben ពណ៌ស ដែលប្តីកំពុងបើកដឹកស្រីស្នេហ៍ក្នុងនោះ រហូតធ្វើឲ្យកើត ជាគ្រោះថ្នាក់ចរាចរណ៍ ទៅបុករថយន្ត៥គ្រឿង បន្តកន្ទុយគ្នាអត់ដឹងអីសោះ ។

ហេតុការណ៍នេះ បានកើតឡើងនៅលើផ្លូវមួយ ឆ្ពោះទៅខេត្តនខនណាយុគ ស្ថិតនៅក្នុងព្រំដែនខេត្តប៉ាផុមថានី ប្រទេសថៃ ។ ក្នុងហេតុការណ៍ប្រពន្ធ បើករថយន្តដេញបុកឡានប្តីនេះដែរ បានបណ្តាលឲ្យស្រីស្នេហ៍ របស់ប្តីរងរបួស ភ្លាត់ឆ្អឹងចេញពីកែងដៃ ផងដែរ។

ប៉ូលិសបានរាយការណ៍ថា មូលហេតុដែលប្រពន្ធ តាមទាន់ប្តីដឹកស្រីនេះ គឺដោយសារតែប្រពន្ធ បានលួចដាក់ប្រព័ន្ធ GPS នៅក្នុងឡានរបស់ប្តី ព្រមទាំងបានបើកតាមពីក្រោយឡានប្តី រហូតដល់កន្លែងកើតហេតុ ទ្រាំមិនបាន ក៏ជាន់ហ្គារមួយទំហឹង បើកបុកតែម្តង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីពេល ថ្មីៗនេះនៅក្នុងខេត្តប៉ាផុមថានី ដោយប៉ូលិសបានរាយការណ៍មកថា មានគ្រោះថ្នាក់ចរាចរណ៍មួយ បានបណ្តាលឲ្យរថយន្ត ចំនួន៥គ្រឿងបុកបន្តកន្ទុយគ្នា ។

បន្ទាប់ពីហេតុការណ៍កើតឡើង ប៉ូលិសបានហៅបុរសជាប្តី និងប្រពន្ធដែលបង្កហេតុ មកធ្វើការសួរនាំ និងយករថយន្តបង្ករហេតុ ទៅរក្សាទុកដើម្បី ធ្វើជាភស្តុតាង កសាងសំណុំរឿង ចំណែកឯនារីជាស្រីស្នេហ៍ របស់ប្តីវិញ ត្រូវបានគេនាំទៅសង្គ្រោះ នៅមន្ទីរពេទ្យ ហើយបានត្រលប់ទៅផ្ទះវិញ បន្ទាប់ពីព្យាបាលរួច ៕

សហការី KBN-live.com