ខេត្ត​កណ្ដាល​៖​ ​ផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ​ចំនួន​ជិត ​១០០​ខ្នង​​ ​នៅ​ស្រុក​ចំនួន​០​២ ក្នុង​ខេត្ត​កណ្តាល​ ត្រូវ​បាន​ដួល​រលំ​និង​ប៉ើង​ដំបូល​ ដោយសារ​​គ្រោះធម្មជាតិ ​ដែល​បង្ក​ឡើង​ដោយ​បាតុភូត​រន្ទះ ​និង​ខ្យល់​កន្ត្រាក់​ កាល​ល្ងាច​ថ្ងៃ​ទី​ ០៤​ ខែ​ឧសភា ​ឆ្នាំ ២០១៧​ ម្សិលមិញ​។

ផ្ទះ​របស់​ពលរដ្ឋ​ទាំង​ពីរ​ស្រុក​នោះ​មាន​ដូចជា​ ​ស្រុក​ ពញាឮ ​និង​ស្រុក​មុខកំពូល។ ចំពោះ​ ស្រុក​ពញាឮ ផ្ទះ​រង​កាយ​ប្រហារ​រួមមាន​នៅ​ក្នុង​ឃុំ​​​​​​​ ៖
​ឃុំ​ភ្នំបាត​ ៖ របើក​ដំបូល​ផ្ទះ ចំនួន​ ៣៨ ខ្នង
ឃុំ​កំពង់អុស ៖ របើក​ដំបូល​ផ្ទះ ចំនួន​ ២៣​ ខ្នង
ឃុំ​ជ្រៃលាស់ ​៖​ របើក​ដំបូល​ផ្ទះ ចំនួន​ ០៥​ ខ្នង
ចំណែក​ឯ​ស្រុក ​មុខកំពូល​ រួមមាន​៖
– ​ឃុំ​សំបួរមាស​ ៖​ ​រលំ​ផ្ទះ​ ចំ​នួន ​០៥ ​ខ្នង​, របើក​ដំបូល​ផ្ទះ ​ចំនួន ​២០​ ខ្នង, រន្ទះ​បាញ់​របួស​ជើង​បុរស​ម្នាក់៕ ផ្ដល់សិទ្ធដោយ៖ kqube