ភ្នំពេញ៖ កាលពីល្ងាចមិញ មានហេតុការណ៍ដ៏ក្រៀមក្រំ និងមិនគួរឲ្យជឿ មួយបានកើតឡើង ដោយសាររន្ទះបាញ់ បានសម្លាប់បុរសម្នាក់ ឈ្មោះ វណ្ណា អ្នកកាន់កាម៉េរ៉ា ក្នុងពេលដែលកំពុងថត ភាពយន្តនៅភ្នំបាសិត។ មានមិត្តភក្តិរបស់ជនរងគ្រោះ ជាច្រើនបានផ្ញើសារចូលរួម រំលែកទុក្ខ ព្រោះមិននឹកស្មានថា មនុស្សល្អ ស្លូតបូត និងស៊ូទ្រាំអត់ធ្មត់ការងារ ត្រូវបានស្លាប់ ដោយបែបនេះឡើយ ។

យ៉ាងណាមិញ នៅក្នុង Account ហ្វេសប៊ូកមួយ ឈ្មោះ Kirshna Kayady បានបង្ហោះរូបថត និងចូលរួមរំលែកទុក្ខជនរងគ្រោះ ដោយមានខ្លឹមសារ ដូចខាងក្រោម៖
“ខ្ញំពិតជាមានការសោកស្តាយ និងរន្ធត់មែនទែន ដែលបានទទួលដំណឹងដ៏ក្រៀមក្រំមួយ ដែលសម្លាញ់វណ្ណា Camera man បានទទួមរណៈភាពកាលពីល្ងាចមិញនេះ ដោយសាររន្ទះបាញ់ពេលកំពុងថតភាពយន្តនៅភ្នំបាសិត បងប្អូនអាចទៅចូលរួមរំលែកទុក្ខក្រុមគ្រួសាររបស់គាត់នៅ ភូមិឬស្សី ស្ទឹងមានជ័យ​ ភ្នំពេញ ខ្ញុំសូមឲ្យវិញ្ញាណខ័នសម្លាញ់បានទៅកាន់សុគតិភព?????????????????”

ដោយឡែក Account ឈ្មោះ Ariana Rita ក៏បានបង្ហោះសារដ៏ក្រៀមក្រំ ចូលរួមសោកស្តាយ និងរំលែកទុក្ខ ផងដែរ ដែលមានខ្លឹមសារដូចខាងក្រោម៖

“កាលពីល្ងាចមិញ គាត់បានជួបគ្រោះធម្មជាតិរន្ទះបាញ់ ស្របពេលដែលគាត់កំពុងថតរឿង រ៉ៃមាសអោយផលិតកម្មថោន។ ហេតុអីក៏បងដាច់ចិត្តចាកចេញទៅចឹង ? ខ្ញុំពិតជារន្ធត់ចិត្តណាស់ ហេតុអីក៏ទេវតាដាច់ចិត្តឆក់យកជីវិតមនុស្សល្អដូចជាបងចឹង? ខ្ញុំនៅតែនឹកឃើញស្នាមញញឹមនៅពេលដែលពួកយើងធ្វើការរួមគ្នា…??? May your soul rest in peace, ??”

ផលិតកម្មខ្មែរមេគង្គ ក៏បានបង្ហោះសារ ចូលរួមរំលែកទុក្ខ ដល់ជនរងគ្រោះផងដែរ ដោយបានសរសេរទាំងស្រុង ដូចខាងក្រោម៖

ថ្ងៃនេះ ផលិតកម្មខ្មែរមេគង្គទទួលបានដំណឹងដ៏រន្ធត់និងក្រៀមក្រំដោយ លោកមឿន វណ្ណា អតីតអ្នកកាន់កាមេរ៉ាដែលមានស្នាដៃនិងប៉ិនប្រសព្ធបានទទួលមរណៈភាពក្នុងពេលបំរើការងារ។ វណ្ណាបានធ្វើការឲ្យ ខ្មែរមេគង្គអស់រយៈពេលជាង ១០ឆ្នាំ បើគិតពីថ្ងៃដែលវណ្ណាលាឈប់ទៅធ្វើជា Camaraman ឯករាជ្យ។ វណ្ណាជាមិត្តភក្តិ សហសេវិកនិងបងប្អូនដ៏ល្អរបស់ខ្មែរមេគង្គ។ ផលិតកម្មខ្មែរសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់វណ្ណា។ សូមវិញ្ញាណក្ខន្ធរបស់វណ្ណាបានទៅកាន់សុគតិភព។
Today, KMF received the terrible news that Vanna Meoun, our former Number One and talented cameraman, also our great friend, passed away while filming this evening. Vanna had worked for KMF for 10 years until he left our company in January, to work as a freelance for other companies.
The whole KMF team shares heartfelt condolences to his wife, young son and all his family.

ចំណែកតារាភាពយន្ត ជើងចាស់ លោក ទេព រិនដារ៉ូ ក៏បានផ្ញើសាររំលែកទុក្ខផងដែរ ៖