ភ្នំពេញ ៖ សមត្ថកិច្ចនគរបាល អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះប្រមូលបុរសជនជាតិនីហ្សេរី​យ៉ា ចំនួន១៩នាក់ ដើម្បីសួរនាំរកឯកសាររស់នៅ និងធ្វើការ កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចអាគារលេខ៥ ភូមិគ្រឹះមហាលាភ ផ្លូវ៤៣០ ក្រុម១ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ប្រតិបត្តិការនេះ ចូលរួមដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារង​អមសាលាដំបូង រាជធានីភ្នំពេញ ផងដែរ និងក្រុមប្រតិបត្តិការចម្រុះ មាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយ​​ ស្នងការដ្ឋាន​រាជធានីភ្នំពេញ អធិការដ្ឋានចំការមន​ ​និងនគរបាលរដ្ឋផ្សារដើមថ្កូវ សហការចុះប្រមូលជនជាតិនីហ្សេរីយ៉ា សរុបប្រមាណ១៩នាក់នាក់ ហើយដោយឃាត់ខ្លួន សាកសួរនាំ និងត្រួតពិនិត្យលិខិតឆ្លងដែន នឹងសៀវភៅការងារ ដែលសង្ស័យលួចស្នាក់នៅ មិនមានច្បាប់ត្រឹមត្រូវ ។

លោកឧត្ដមសេនីយ៍ទោ អ៊ុក ហៃសីឡា បានបន្តប្រាប់ថា កម្លាំងរបស់គាត់ បានចុះប្រតិបត្តិការនៅរសៀលនេះ ចុះមកភូមិគ្រឹះមហាលាភ ដែលក្រោយពីធ្វើការ ស៊ើបអង្កេតមានជនជាតិស្បែកខ្មៅ ជាច្រើនដែលជួលស្នាក់នៅ ហើយកម្លាំងរបស់គាត់ ចុះឆែកឆេរ និងហៅសាកសួរនាំ ត្រួតពិនិត្យនិងមើលលិខិតឆ្លងដែន និងសៀវភៅការងារ ដែលមកធ្វើការងារនៅ ប្រទេសកម្ពុជាក្រោយពីកម្លាំង សមត្ថកិច្ចជំនាញ ត្រួតពិនិត្យចប់ធ្វើការនាំខ្លួន ជនជាតិនីហ្សេរីយ៉ា បុរសចំនួន១៩នាក់ និងដកហូតលិខិតឆ្លងដែនចំនួន១៧​ ។

សមត្ថកិច្ចបន្តទៅឆែកឆេរ នៅបន្ទប់ជួល សង្កាត់បឹងទំពុន សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ឃាត់ខ្លួនបានជនជាតិនីហ្សេរីយ៉ា ជិត១០នាក់ទៀត ៕

សហការី ​KBN-live.com