វីដេអូឃ្លីប ពីស្រីស្អាតម្នាក់ បានធ្វើឲ្យប្រុសៗ ផ្អើលនាំគ្នាមើល និងចុច Like គ្រប់ៗគ្នា ដែលវីដេអូេនះបង្ហាញ ពីការបុកល្ហុងរបស់ស្រីស្អាត ឈ្មោះ តិងប៉ឹងកៃ ដែលបានបង្ហាញក្បាច់គុណ បុកល្ហុង ធ្វើឲ្យអ្នកទស្សនាស្រក់ទឹកមាត់ តាមរយៈហ្វេសប៊ូកឈ្មោះ Narumon Yasachai គ្រាន់តែឃើញស្តាយបុកល្ហុង នៅលើត្បាល់ ក៏ធ្វើឲ្យមនុស្សជាច្រើន ស្រក់ទឹកមាត់បានដែរ ។

ក្រោយពីការបង្ហោះ វីដេអូឃ្លីប កាលពីថ្មីៗនេះ ព្រមទាំងបានសរសេរអក្សរពីលើថា “ចង់បានប៉ុន្មានត្បាល់” មានអ្នកចូលទស្សនារាប់លានដង ព្រមទាំងមានអ្នកចុច Like, Love, Wow រហូតដល់ ៣ម៉ឺនដង ហើយការស៊ែរ បានឡើងរហូតដល់ ៥ម៉ឺនស៊ែរផងដែរ ៕