ប្រទេសឥណ្ឌា៖ គ្រាន់តែឃើញរូបភាព ក៏ធ្វើអោយអ្នក មានអារម្មណ៍អាណិតឆ្កែ ដ៏កម្សត់២ក្បាល ដែលធ្លាក់ចូលក្នុងអណ្តូង ហើយអ្នកប្រាកដជាគិតថា ឆ្កែកម្សត់ទាំង២ក្បាលនេះ ប្រាកដជាត្រូវពស់វែកចឹកងាប់ ជាមិនខាន ។

តែការគិត របស់មនុស្សរាប់លាននាក់ គឺផ្ទុយស្រលះតែម្តង ដែលជារឿងដ៏គួរឲ្យហួសចិត្ត នឹកស្មានមិនដល់គឺ ពស់វែកមួយក្បាលនោះ មិនបានធ្វើអ្វី កូនឆ្កែទាំង២ក្បាលនោះទេ ហើយវាថែមទាំងជួយការពារ កូនឆ្កែទាំង២ក្បាលនោះទៀតផង ។

គេធ្លាប់តែឃើញ សត្វពស់ និងសត្វឆ្កែ ជាសត្រូវនិងគ្នា តែលើកនេះ វាហាក់ដូចជាចម្លែក និងស្មានមិនដល់ថា សត្វទាំង២ប្រភេទនេះ អាចក្លាយជាមិត្តនិងគ្នាទៅវិញ ។

ហេតុការណ៍នេះ បានកើតឡើងនៅពេល ដែលកូនឆ្កែទាំង២ក្បាល បានដើររកចំណីស៊ី ពេលពួកវាដើរមកដល់ មាត់អណ្តូងស្រាប់តែ រអិលជើងធ្លាក់ចូលក្នុង អណ្តូងទាំង២ក្បាលតែម្តង ។ មេរបស់វា ក្រោយពីបានឃើញកូនទាំង២ ធ្លាក់ចូលក្នុងអណ្តូងហើយ វាក៏បានព្រូសយ៉ាងខ្លាំង ដើម្បីរកគេមកជួយកូនវា តែអ្វីដែលគួរអោយខ្លាចនោះ ពេលមនុស្សមកដល់ អើតមើលទៅក្នុងអណ្តូង ស្រាប់តែឃើញ ពស់វែកមួយក្បាល នៅក្បែរកូនឆ្កែទាំង២នោះ ។

ទោះជាយ៉ាងណាក៏ដោយ គេមិនបានឃើញ ពស់វែកនោះធ្វើអ្វីទៅលើកូនឆ្កែទាំង២នោះឡើយ ហើយវាហាក់ដូចជា ព្យាយាមការពារកូនឆ្កែទាំងពីរ និងរកវិធីជួយ កូនឆ្កែទាំង២នោះទៀតផង។

ទីបំផុតក្រុមអ្នកជំនាញចាប់សត្វពស់ បានមកដល់ ហើយជួយសត្វឆ្កែទាំង២ចេញពីអណ្តូង និងបានយកសត្វពស់វែក១ក្បាលនោះ ចេញពីអណ្តូង ទៅលែងនៅក្នុងព្រៃ អោយរស់នៅតាម ធម្មជាតិរបស់វាផងដែរ ៕

រក្សាសិទ្ធិដោយ៖ សហការី KBN-live.com