Home តារាអន្តរជាតិ Justin Bieber ធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលក្រោយដឹកដៃភរិយាទៅកាន់ទឹកដីកូរ៉េ

Justin Bieber ធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលក្រោយដឹកដៃភរិយាទៅកាន់ទឹកដីកូរ៉េ

360
0

តារាចម្រៀងល្បីលំដាប់ពិភពលោក Justin Bieber និងភរិយា Hailey Bieber បានធ្វើដំណើរមកដល់ប្រទេសកូរ៉េខាងត្បូងនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ដែលបានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6954A8yifxJ_gn4v7KdVx14KSdY9ChGHyFuXuMapPmUQUk5ho63OLm9sRrNsTtbHt25QLMgQeZ1mUfwn1uBun8Zi5dAersM8APeVQM5u_E06r9hnj2FgHkFquNS-VD0Oczz9I8Zt_gLRILsSwot25THmuqOYQRmr6lUQqcAyzo7ZukVDmkCCuj9jvz58/s1855/image_2026-10-23_10-27-36.png

យោងទៅតាមប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថាការមកដល់លើកនេះ គឺជាការវិលត្រឡប់របស់ Justin Bieber មកកាន់ប្រទេសកូរ៉េខាងត្បូងជាលើកដំបូងក្នុងរយៈពេលប្រមាណ ១៣ ឆ្នាំ បន្ទាប់ពីលោកបានមកសម្តែងនៅទីនោះកាលពីឆ្នាំ២០១៣។ ដំណើរមកដល់របស់តារាចម្រៀងរូបនេះជាមួយភរិយាបានធ្វើឱ្យអ្នកគាំទ្រក្នុងប្រទេសកូរ៉េខាងត្បូងមានការរំភើប និងចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈមនុស្សជាច្រើនកំពុងទន្ទឹងរង់ចាំឱកាសបានជួបលោកដោយផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHN6go6MF7NtHK55ZoN8W3Q1PcEE1T8pXbyKnU7gUw8qi43OU-IsneOaWVC4wUPyj4a2GTv4W_5al_qtn_720kKvbF5n940dHE9cDYozlid21s4vDeFJFK9HLyvf7RccU5T-7xl9g07SAvbTSANaRYOeeAX_Z8R87S4hiY90E8fz7h2EjwCii8CYdzoO4/s1440/image_2026-10-23_10-27-33%20(2).png

តាមសេចក្តីរាយការណ៍ Justin Bieber និង Hailey បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Incheon នៅព្រឹកថ្ងៃទី២៣ ខែតុលា។ រូបភាព និងព័ត៌មានអំពីការមកដល់របស់អ្នកទាំងពីរត្រូវបានចែករំលែកយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គ ដែលធ្វើឱ្យដំណើរទស្សនកិច្ចនេះក្លាយជាប្រធានបទកំពុងទទួលបានការចាប់អារម្មណ៍ក្នុងវិស័យកម្សាន្ត។ ក្រៅពីការចាប់អារម្មណ៍ចំពោះការវិលត្រឡប់របស់ Justin Bieber អ្នកគាំទ្រក៏បានសង្កេតឃើញស្ទីលសម្លៀកបំពាក់របស់គូស្វាមីភរិយាទាំងពីរនៅអាកាសយានដ្ឋានផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguPSxj1LKP4m89E3o9oB3NaVow9RU7QOdRWfCkTBwzT-7cNljPXqlYHx1SmUa4FcqKzpc88EoMaRoUfOCYfpUDlTcsfa68d9beBqYB3UwVuymWQ_uB6Dq7NjXL6WFUx0t5HIFe6kJT1gCHV8qs_f7cC0hU4d-gY3EdTEzpiMXwYgqcG3VlrdFp6Jroe_o/s1440/image_2026-10-23_10-27-33.png

Justin Bieber បានបង្ហាញខ្លួនក្នុងសម្លៀកបំពាក់បែបសាមញ្ញ ដោយពាក់អាវមានមួកពីម៉ាកយីហោផ្ទាល់ខ្លួន ជាមួយខោពណ៌ត្នោត និងស្បែកជើងកីឡា។ ចំណែក Hailey Bieber បានជ្រើសរើសអាវក្រៅវែងពណ៌ខៀវ រួមជាមួយខោពណ៌ខ្មៅ ដែលបង្ហាញពីស្ទីលសាមញ្ញ ប៉ុន្តែមានភាពទាន់សម័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjslbQst7xK-pkUTkrLlv5w6d-5wwEdX_dbjwFqUy1QmhkWX7cHnHB-WDVb6besg6Jmp3snWB2tnchveglKNGWOw4gVia71r2KthVSwvoiuwbfgw4ALngtdDM0eICQvc4JrD5A0O5gfDbPAIBDXWdhyBu9wz-x4gRLwscaDY5smRc09zaUx_yXjY-RtfpE/s1350/image_2026-10-23_10-27-34%20(2).png

ទន្ទឹមនឹងនេះ ការមកដល់របស់ Justin ក៏ស្របពេលជាមួយនឹងការបើក Pop-up របស់ម៉ាកយីហោ SKYLRK នៅតំបន់ ស៊ុងស៊ូដុង (Seongsu-dong) ក្នុងទីក្រុងសេអ៊ូល។ ហាងនេះត្រូវបានរៀបចំឡើងដើម្បីបង្ហាញ និងដាក់លក់ផលិតផលម៉ូដ និងរបៀបរស់នៅជាច្រើនប្រភេទ រួមមានសម្លៀកបំពាក់ ស្បែកជើង វ៉ែនតា និងផលិតផលឧបករណ៍សំឡេង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjltFOALPsAyF7RtUcj6C2irOIfdxwR5oTBUlzKZSwfgUnr7G-P6-3ktEINGRm0-IVyA49SnhTEf81BAyasWKSzfQIpNNO6tnNG9ItDJ-mZLB0k8WqdmK2cQy0DzWaLpKwJsC4DrpAuIbNdFmDU25QRa1S2XolwUrCFBX9nxmry-cx-lDD0N9Vs_-ikRwI/s2048/image_2026-10-23_10-27-34.png
សម្រាប់ម៉ាកយីហោ SKYLRK វាគឺជាម៉ាកម៉ូត និងរបៀបរស់នៅដែល Justin Bieber បានបង្កើតឡើង ដើម្បីពង្រីកសកម្មភាពរបស់ខ្លួនក្រៅពីវិស័យតន្ត្រី។ ក្រោយពីបញ្ចប់ភាពជាដៃគូជាមួយម៉ាកយីហោ Drew House ដែលលោកធ្លាប់ចូលរួមបង្កើតកាលពីឆ្នាំ២០១៩ Justin Bieber បានបន្តអភិវឌ្ឍអាជីវកម្មម៉ូតផ្ទាល់ខ្លួន ហើយបានបង្ហាញការប្រមូលផលិតផលដំបូងរបស់ SKYLRK កាលពីខែកក្កដា ឆ្នាំ២០២៦។ ម៉ាកយីហោនេះក៏កំពុងទទួលបានការចាប់អារម្មណ៍ក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ ដោយសារតែតារា K-pop មួយចំនួនត្រូវបានគេដឹងថាបានពាក់ផលិតផលរបស់ម៉ាកនេះ៕