Home តារាជាតិ ហ៊ាទី បង្កឱ្យទស្សនិកជនចាប់អារម្មណ៍ក្រោយគ្រងឈុតស្បៃខ្មែរនិងបញ្ជាក់ថាថតរូប Pre Wedding

ហ៊ាទី បង្កឱ្យទស្សនិកជនចាប់អារម្មណ៍ក្រោយគ្រងឈុតស្បៃខ្មែរនិងបញ្ជាក់ថាថតរូប Pre Wedding

425
0

ហ៊ាទី ដែលជាអ្នកលក់ជ្រូកខ្វៃនិងជាអ្នកកំប្លែងមួយរូបបានបង្កឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីតុបតែងខ្លួនជាស្រីក្នុងឈុតស្បៃខ្មែរជាមួយនឹងការអះអាងថាថតរូបមុនអាពាហ៍ពិពាហ៍ (Pre Wedding )។ ទោះយ៉ាងណា មនុស្សមួយចំនួនជឿថាសម្តីរបស់ ហ៊ាទី អាចត្រឹមជាការលេងសើចប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwsbdLS5Dp1dIdEKKp9aObxfFVxuEtrVmyuNcabMPlopSTmvgqGQ7YcQ4IboOWz1qFTca2WhOKDp9VC9IrynCBNsx8S3O-bXEhwmnp_2oyplSOxtJeCoTc7c-VKrJCsIxWCy-9RXwcr2S0EqHYaqV1QMBgtlZ74l9U0sc1SaCXad9Ny_VuAaePmic0LZk/s2048/image_2026-10-23_09-25-16.png

ប្រិយមិត្តមួយចំនួនដែលតាមដានវិស័យសិល្បៈប្រាកដជាធ្លាប់ឃើញមកហើយថាមានពេលខ្លះ ហ៊ាទី បានតុបតែងខ្លួនជាមនុស្សស្រីដើម្បីស្របទៅតាមវីដេអូកំប្លែងនិងការងាររបស់ខ្លួន។ ទោះជាយ៉ាងណា ការដែល ហ៊ាទី តុបតែងខ្លួនជាស្រីក្នុងឈុតប្រពៃណីខ្មែរគឺកម្រនឹងឃើញណាស់។ ថ្មីៗនេះ ហ៊ាទី បានបង្ហោះវីដេអូមួយដែលកំពុងស្ថិតនៅលើរថយន្តជាមួយនឹងសម្តីថាមកសៀមរាបលើកនេះគឺខុសពីរាល់ដងដោយសារតែលើកនេះខ្លួនលោកមកថត Pre Wedding ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRMReXrfPPANmdB73rufK1CyvdMIf101pZn2Ie_Uq_5LReljwCL-peL41dFy9Zbsy-B0FbhS_KbIyt4sIxanYF7dAXJ6mzbLxoaIC0C_GvmP7cMxpsXRlYZida6xUPi8QYa30EpxfBGmzkX-U4aYOQ_kE1V2AMHvdZpgb8Vevsez6JL7DZNk5Gqhgm6mA/s2048/image_2026-10-23_09-25-21.png

ការតុបតែងខ្លួនជាស្រីក្នុងឈុតប្រពៃណីខ្មែរនិងបញ្ជាក់ថាមកថត Pre Wedding បានបង្កឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាច្រើនជាពិសេសការតុបតែងខ្លួនលើកនេះត្រូវបានអ្នកគាំទ្រនិយាយថាចាប់ពីពេលនេះតទៅពួកគេឈប់ហៅ ហ៊ាទី ហើយគួរតែហៅ ចែទីវិញ។ មិនត្រឹមតែប៉ុណ្ណោះអ្នកកំប្លែងរូបនេះស្រាប់តែបង្ហោះការខម្មិនដែលមានមនុស្សម្នាក់ចង់ចិញ្ចឹមរូបគេទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAniGY34XWgMJFEsuvn1fSyIcF6nxjxsMg715Km51c4jxRE9T9iKuc8QU26LXXP5B44bzNPG4V2TyAu7cP2rEBaowjWnoUir6iy4J1XZMJuqyHBSC8hJ6TDP1iwK25r_DPvi2XeH81VUefB7CmAwRQOGZtul9bKaaa7sC_mpsQ3ZDu8qFYu2pxF1TK3Qw/s2048/image_2026-10-23_09-25-10.png
យ៉ាងណាក៏ដោយ ហ៊ាទី បានបង្ហោះវីដេអូមួយទៀតជាមួយនឹង ស៊ូស៊ី ដោយអ្នកទាំងពីរបានថតរូបជាមួយគ្នានៅលើទឹកដីអង្គរដោយ ហ៊ាទី បានបញ្ជាក់ថាការតុបតែងខ្លួនលើកនេះគឺមានការជំរុញពី ស៊ូស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-Bm4FTqHBtVsenLcbNSHs0oap1gapZVEOiwSLFXAXmtU_Lg872JaF6QGNQ1wApTfQK0OP8rP3TeXi38LSH-1yh2dc9hypGWufxzq3CB6KMieyj2tKpSLVvj1UUjDES_sAarVR75bSVzyOkWtqLRoNWHEGPPJh5qXYDSoEee6gQQbyG3mq-FuVe6BdYfQ/s2048/image_2026-10-23_09-25-11.png

គួរឱ្យដឹងថា ហ៊ាទី បច្ចុប្បន្នគឺជាអ្នកកំប្លែងមួយរូបដែលផ្តើមចេញពីការបង្ហោះវីដេអូកំប្លែងនៅលើបណ្តាញសង្គមទិកតុកជាមួយនឹងមុខរបរលក់ជ្រូកខ្វៃ។ ប្រជាប្រិយភាពរបស់ ហ៊ាទី នាពេលនេះគេមិនអាចបដិសេធបានទេថាមានសន្ទុះគាំទ្រខ្លាំងដោយរូបលោកលេចមុខជាច្រើនមិនថាការផ្សព្វផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយផលិតផល ការសម្តែងនានាជាច្រើនទៀត៕