Home តារាអន្តរជាតិ រឿងភាគថ្មីរបស់ Tian Xiwei បំបែកកំណត់ត្រា ៣ របស់ YOUKU ក្រោយចាក់ផ្សាយត្រឹម៤ថ្ងៃ

រឿងភាគថ្មីរបស់ Tian Xiwei បំបែកកំណត់ត្រា ៣ របស់ YOUKU ក្រោយចាក់ផ្សាយត្រឹម៤ថ្ងៃ

326
0

រឿងភាគ «Where the Mask Ends» ដែលសម្តែងដោយតារាស្រី Tian Xiwei និងតារាប្រុស Yan An កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន បន្ទាប់ពីចាក់ផ្សាយបានត្រឹមតែ ៤ ថ្ងៃប៉ុណ្ណោះ។ មិនត្រឹមតែបង្កើតភាពកក្រើកនៅលើបណ្តាញសង្គមប៉ុណ្ណោះទេ រឿងភាគនេះថែមទាំងត្រូវបានរាយការណ៍ថាបានបំបែកកំណត់ត្រាសំខាន់ៗចំនួន ៣ នៅលើវេទិកាវីដេអូ YOUKU ទៀតផង។ ទោះជាយ៉ាងណា ស្របពេលដែលទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់រឿងនេះក៏កំពុងប្រឈមនឹងមតិយោបល់ចម្រុះគ្នា ជុំវិញការសម្ដែងរបស់តួអង្គ និងគុណភាពនៃសាច់រឿងផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB6a-5cpjWN58Z6tpF5bWrOJWVRKuW2nsqkMOZuB8xKjH1CwJe6gKIb86VgCll_Odlb_2ZGTTxlVc1cQjL2x0vF6RDJeN5PiEN8D7APOCGSBaWBaRG6CnWB9jSJUcSd8JvbkDJy8MG2-Lj-d45jo61fa8zV_5vLBtLUNtscMHuMmyUUTZZ9zNZ6J2vreE/s1024/image_2026-10-20_11-21-47.png
រឿង «Where the Mask Ends» បានបង្កើតកំណត់ត្រាដំបូង ដោយទទួលបានម៉ាកយីហោផ្សព្វផ្សាយពាណិជ្ជកម្មចំនួន ៣៣ ដែលត្រូវបានចាត់ទុកថាជាចំនួនខ្ពស់បំផុតសម្រាប់រឿងភាគដែលមានតួឯកស្រីនៅលើវេទិកា YOUKU ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។ សមិទ្ធផលនេះត្រូវបានមើលឃើញថា ជាសញ្ញាបង្ហាញពីការចាប់អារម្មណ៍របស់អ្នកផ្សាយពាណិជ្ជកម្មចំពោះរឿងភាគនិងសក្តានុពលក្នុងការទាក់ទាញអ្នកទស្សនា។ កំណត់ត្រាទីពីរ រឿងភាគនេះត្រូវបានរាយការណ៍ថា បានឈានដល់ពិន្ទុប្រជាប្រិយភាព ៩,០០០ នៅលើ YOUKU ក្នុងរយៈពេលត្រឹមតែ ២៦ ម៉ោងបន្ទាប់ពីចាក់ផ្សាយជាលើកដំបូង។ លទ្ធផលនេះបានធ្វើឱ្យវាក្លាយជារឿងភាគដែលឈានដល់កម្រិតប្រជាប្រិយភាពនេះបានលឿនបំផុតនៅលើវេទិកាក្នុងឆ្នាំ២០២៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinrhNeFflvEYEbRtJfLSsJZgJHYzq77QviaLRf1DXkUP4FL3RI57FduoDqyv2wXVPB-SIkEsvaWRKCM6YsOpko8GhZ4wU6MjrcI9kCqLlweH2gxtrLLdFu5nO-pyECGH1dVR5gx5AtGJ4SanTgGkfwdcSoLgMMNbChPelZ9Z9u6eKZ0EDgpRZrW2yToFw/s2048/image_2026-10-20_11-21-48.png

ចំណែកកំណត់ត្រាទីបី រឿង «Where the Mask Ends» បានបន្តកើនឡើងដល់ពិន្ទុប្រជាប្រិយភាពលើសពី ១០,០០០ ក្នុងរយៈពេលប្រហែល ៤៨ ម៉ោងក្រោយចាក់ផ្សាយ។ ការកើនឡើងយ៉ាងឆាប់រហ័សនេះបានធ្វើឱ្យរឿងភាគមួយនេះក្លាយជាប្រធានបទដែលទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្ររឿងភាគចិន និងអ្នកប្រើប្រាស់បណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBXIX87NW1BQMLYQxTxdXuXQgRIgCwnsLruIcFvdd4TTJ6WZSsjBs3fVblFMUlGN4UCH6eKuj_KJ_c6NQhV-AwSYUtDy2JiQwT5KQ_IqRCYGgNakhTzuT0pL0D6S1_QAh9lUlUGr1peoyoeuJSSg3Ci8ypm3njSavm8wH5KVsnfEWrBfrClYhvEZPukQw/s2048/image_2026-10-20_11-21-47%20(3).png

កត្តាមួយដែលត្រូវបានគេមើលឃើញថាជួយជំរុញប្រជាប្រិយភាពរបស់រឿងនេះគឺការសម្ដែងរបស់តារាស្រី Tian Xiwei ក្នុងតួនាទីឯកស្រី។ នាងត្រូវបានអ្នកគាំទ្រជាច្រើនសរសើរចំពោះរូបសម្រស់ស្រស់ស្អាត និងរូបរាងដែលស័ក្តិសមនឹងតួអង្គក្នុងរឿងភាគបែបបុរាណ រហូតមានអ្នកដាក់រហស្សនាមឱ្យនាងថា «តុក្កតាក្នុងរឿងភាគបុរាណ»។ ទន្ទឹមនឹងនេះ តារាប្រុស Yan An ក៏ទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនផងដែរ ដោយសាររូបសម្រស់ និងភាពទាក់ទាញនៅលើអេក្រង់។ អ្នកគាំទ្រមួយចំនួនបាននឹកឃើញពីប្រវត្តិរបស់លោកក្នុងនាមជាអតីតសមាជិកក្រុមចម្រៀង K-pop PENTAGON ដែលធ្លាប់ត្រូវបានគេស្គាល់ថាជាសមាជិកម្នាក់មានរូបសម្រស់លេចធ្លោនៅក្នុងក្រុម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMy8df8Ov8TdHpABiGNh0_SpQ5t53JWAEP9K4CdtVW-8YhGL19WX5k9YSsQamX4qcLAykKKIGuXz_0WUZMbt0FNK50jijK-9I_JqHd9o6dBhueim4PfYC-KF77Mld5iMKMaQ8bafPQ_qHgBt5QBdT3Xa_6jUwe98kaoUeX-xoElR7OkRRuL4hsHVynhbo/s2048/image_2026-10-20_11-21-50.png

បើនិយាយពីសាច់រឿង «Where the Mask Ends» វិញភាពយន្តភាគនេះនាំទស្សនិកជនទៅកាន់ពិភពបុរាណ ដែលពោរពេញទៅដោយអាថ៌កំបាំង ការបន្លំអត្តសញ្ញាណ និងការប្រកួតប្រជែងអំណាចនៅក្នុងគ្រួសារអភិជន។ សាច់រឿងផ្តោតលើតួអង្គ A Chou ដែលជានារីវ័យក្មេងមានឋានៈទាប និងត្រូវប្រកបមុខរបរប្រមូលកាកសំណល់។ ដោយសារឋានៈសង្គម និងជីវភាពរស់នៅ នាងតែងតែត្រូវអ្នកដទៃមើលងាយ និងធ្វើបាប។ ប៉ុន្តែជីវិតរបស់នាងបានផ្លាស់ប្តូរយ៉ាងខ្លាំង នៅពេលមនុស្សជុំវិញខ្លួនរកឃើញថា នាងមានមុខមាត់ស្រដៀងគ្នាស្ទើរតែទាំងស្រុងទៅនឹងនារីអភិជនម្នាក់ឈ្មោះ Wei Rao។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-fOhJ3tgDFmcZivEN49rdR-MmJhq-L_9jA3Ju388V0-nXg2vhyphenhyphenOQDKEjETqrJg3JD_E3xwMW22MvhiUfgd7D1zIPTV5fGFK8moyIvKrfvWzKgbQnk8jAsMoDuChh9qiRiUezwDCeZiOTgNJc5EG3zm6KqvuNHsvxlZpTWuYpjAhZC1LuLvSkFvXST1y4/s960/image_2026-10-20_11-21-47%20(2).png
ដោយសារភាពស្រដៀងគ្នានេះ អាចូវត្រូវបានជ្រើសរើសឱ្យធ្វើជាកូនក្រមុំជំនួស និងរៀបការជាមួយ Lu Zhuo ដែលជាអ្នកស្នងមរតកនៃត្រកូលអភិជនមួយ។ អាពាហ៍ពិពាហ៍នេះត្រូវបានរៀបចំឡើងដោយមានគោលបំណងនាំមកនូវសំណាងល្អ និងជួយឱ្យ Lu Zhuo ដែលកំពុងមានជំងឺបានជាសះស្បើយឡើងវិញ។ ទោះជាយ៉ាងណា ស្ថានការណ៍បានប្រែប្រួលនៅពេល តួប្រុសដឹងខ្លួនឡើងវិញដោយមិននឹកស្មានដល់ ហើយចាប់ផ្តើមចង់បញ្ចប់អាពាហ៍ពិពាហ៍បន្ទាប់ពីដឹងថាស្ត្រីដែលរៀបការជាមួយខ្លួនមិនមែនជា Wei Rao ពិតប្រាកដ។ ដោយសារតួប្រុសធ្លាប់ស្គាល់ចរិតរបស់ Wei Rao តួប្រុសក៏មានការសង្ស័យចំពោះអត្តសញ្ញាណរបស់ភរិយាថ្មីផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmWhE5kU8kwmUsghsms5ONlBOo3r_xDrM9j8fSCIqknqujP3vRbkt3w3I02iu8m2PgpATVDpmorts8m7_bzVpFIuAmgKl9tgBG_N3KHlzbIY-MPe-1fl0OqDv_6Dyn1GuXxMX-HEf8acXb232zDTK9HC_Mtbu1N6Kp7oi_rVRaW5sTX2R2Vvcf6fPaoYU/s2048/image_2026-10-20_11-21-51.png
ក្នុងពេលជាមួយគ្នានោះ Wei Rao ពិតប្រាកដបានដឹងថា Lu Zhuo បានជាសះស្បើយ ហើយចាប់ផ្តើមរៀបចំផែនការដើម្បីទាមទារអត្តសញ្ញាណ និងអាពាហ៍ពិពាហ៍របស់នាងត្រឡប់មកវិញ។ ចំណែក A Chou ដែលបានចូលទៅក្នុងគ្រួសារអភិជនដោយសារការបន្លំអត្តសញ្ញាណ ក៏ត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ និងល្បិចកលជាបន្តបន្ទាប់។ ដើម្បីរក្សាជំហររបស់ខ្លួន A Chou ត្រូវប្រើប្រាជ្ញា និងភាពឆ្លាតវៃដើម្បីប្រឈមមុខនឹងការប្រកួតប្រជែងនៅក្នុងគ្រួសារ។ ទន្ទឹមនឹងការព្យាយាមការពារអត្តសញ្ញាណរបស់ខ្លួន នាងក៏ត្រូវកសាងឥទ្ធិពល និងទំនាក់ទំនងជាមួយស្វាមីបន្តិចម្តងៗ។ ដំណើររឿងនេះបានបញ្ចូលធាតុផ្សំនៃស្នេហា ការសងសឹក និងការប្រកួតប្រជែងអំណាច ដែលជាផ្នែកមួយនៃមូលហេតុធ្វើឱ្យទស្សនិកជនចង់តាមដានភាគបន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMvRqG7mnTUdTDBT_wTjpE3KE9VwygObmumZa7NUdpLBeWqXJjhlyL_duT8kB5hD0j8wlQ7zUEp0Xcbr32Np5LStSZgD6XI01f87ny4P47X6apLBOP1WzBuh3T27Wqt4j4k8J29jJ_6H05ZKsTadXY9J-HWFFmRWrsl9o8tT-x0laLjJ0u23DnG0BJiD0/s2048/image_2026-10-20_11-21-53%20(2).png
បើទោះបីជាទទួលបានតួលេខប្រជាប្រិយភាពខ្ពស់ក៏ដោយក៏ «Where the Mask Ends» មិនទទួលបានការគាំទ្រពីទស្សនិកជនទាំងស្រុងនោះទេ។ ការពិភាក្សានៅលើបណ្តាញសង្គមបានបង្ហាញពីមតិយោបល់ចម្រុះគ្នា ដោយអ្នកទស្សនាមួយចំនួនសរសើរចំពោះការសម្ដែង និងភាពទាក់ទាញរបស់តួអង្គ ខណៈអ្នកផ្សេងទៀតបានលើកឡើងពីចំណុចខ្វះខាតនៃសាច់រឿង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0Tj2Z70VvS7pyUE4601IzP0RdlBWTr3yvSJfUJDkyaN-b19nmR37YAVWHR1wGoNnViMLyCyk1c7CEKpMqNJC8UL72tZ3JjgDSVG3aSrtdNbaOmBY9NMByQrqjZphFpSAIjVUtsTCWqenBVx2qOolko__f35VKlO0Etj2tH_YPnfYcssYx5w_Ho9ImWvA/s2048/image_2026-10-20_11-21-54.png
លើសពីនេះ មតិរិះគន់មួយចំនួនក៏បានលើកឡើងថា សាច់រឿងហាក់ផ្តោតខ្លាំងលើការបង្កើតឈុតឆាកតានតឹង និងការប្រឈមមុខគ្នារវាងតួអង្គ ជាជាងការអភិវឌ្ឍហេតុផល និងការវិវត្តនៃតួអង្គឱ្យមានភាពជឿជាក់។ ចំណែកការសម្ដែងរបស់ Tian Xiwei ក៏ទទួលបានការវាយតម្លៃខុសៗគ្នាផងដែរ ទោះបីនាងនៅតែជាចំណុចទាក់ទាញដ៏សំខាន់មួយរបស់រឿងក៏ដោយ៕