Home តារាជាតិ សួស វីសា បង្ហាញការឈឺចាប់ជំនួសស្រ្តីៗពេលបាក់សម្រស់ប្តីចាប់ផ្តើមមានថ្មី

សួស វីសា បង្ហាញការឈឺចាប់ជំនួសស្រ្តីៗពេលបាក់សម្រស់ប្តីចាប់ផ្តើមមានថ្មី

71
0

តារាចម្រៀង សួស វីសា និយាយទាំងអួលដើមកបង្ហាញការឈឺចាប់ជំនួសស្រ្តីដទៃទៀតដែលប្រឈមនឹងការក្បត់ចិត្តពីប្តីដែលលួចមានស្រីថ្មីនៅពេលប្រពន្ធបាក់សម្រស់ដោយសារតែការសម្រាលកូន។ ការឈឺចាប់ដែលស្រ្តីទទួលបាននេះ សួស វីសា បង្ហាញការយល់ចិត្តនិងបញ្ជាក់ថាមិនមែនជារឿងផ្ទាល់ខ្លួននាងនោះទេប៉ុន្តែដោយសារតែឃើញពីភាពអយុត្តិធម៌សម្រាប់មនុស្សស្រី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO9oS3XoxEEnxRBQLasmUj8E-h7Qpo6KaYd6Jjf0p3hbn0jCbClgd2sWaw9cYCDx-4_2Wl76k-5VlJWIgWuVcAL-wND8j1gRh-bFQsMW8tfYxLNV5t0o9ASztkBfhUXY2OCw38szigLEcLrLNJVzc_ffXYqRGsPhwRqsHN7QIvde_5A27Or1y7lEDgFww/s2048/image_2026-08-22_10-16-55.png
ថ្មីៗនេះការលែងលះរបស់តារាចម្រៀង សួស វីសា និង ថមមី បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីមហាជននិងអ្នកនៅក្នុងចង្កោមសិល្បៈ។ អ្នកគាំទ្រទើបតែបង្ហាញការរីករាយនៅពេលឃើញតារាចម្រៀងរូបនេះវិលមកកាន់សិល្បៈវិញបន្ទាប់ពីផ្អាកសកម្មភាព២ឆ្នាំ ប៉ុន្តែក៏បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងនិងសឹងតែមិននឹកស្មានដល់ចំពោះដំណឹងបែកបាក់របស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-L0CU9Ec_6rkGsTYSLtqLV91W2ALwMN01jie4ePGAb7PjzisAH-ZmnXyzj2iurjNy7N-TzyXOg1Rpwet-MwmboLlu1U74iSyeomHiXc0Buh8zDxRyJuFewtPwVdk_BKcagUru7RiFf_tMTPGKPHFK-lP4fHQyIgtorU_IcMMOOrbEseRl3i1crzLOaYA/s2048/image_2026-08-22_10-16-53%20(2).png
តាមការចាក់ផ្សាយនៅក្នុងកម្មវិធីមួយនាពេលថ្មីៗនេះ តារាចម្រៀង សួស វីសា បានបកស្រាយបទចម្រៀងចំនួន៦បទហើយទឹកដមសំឡេងរបស់នាងនៅតែពីរោះរណ្តំមានការពេញចិត្តពីទស្សនិកជនដដែល។ យ៉ាងណាអ្នកលេងបណ្តាញសង្គមក៏បានចាប់អារម្មណ៍ទៅលើវីដេអូមួយដែលតារាចម្រៀង សួស វីសា លើកឡើងពីទុក្ខលំបាកនិងការឈឺចាប់របស់ស្រ្តីជាភរិយា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMMviYOUnGhHsQ2uA8XsViFdFu5iWsgsCsWUpbNfj77qg5JOQu7Qq9Mc7GxGEaqkH7zkiLH5BpTtc3bqau_IR7xZJceNJA3j8pnehhCwty_K6hgtIiWgWBVCQhXDVhLwSK65qLyF3V_9KYzsKibS0FZTq1DXe5DSY5VsH3clKonB6R-1yttBpbOzPNu1w/s2048/image_2026-08-22_10-16-52.png
ក្នុងវីដេអូនោះ សួស វីសា បាននិយាយថា ប្តីខ្លះនៅពេលប្រពន្ធពរពោះ ចាញ់កូន ប្រពន្ធលែងស្អាតប្តីមានស្រី។ និយាយទាំងអួលដើមក សួស វីសា ថានៅពេលនិយាយដល់រឿងនេះគឺឈឺចាប់ខ្លាំងណាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPiwDdaZE1btzni8o_-7BSaei39AF62uyZAOrN4JhyCoaL2y6peXnJagPxSSzGDapOR-h2CL-N12Npt4lD-7mqgmjDD6cUqe7gw0QOfK8YJPnv63KzMN3TNfyTYNV8QILxKxajIv07gqb4A5sSK5ZSWz4Ezw6HAioIC0L2GLsF4Jh7wbYzTX0Wj1FnFDY/s2048/image_2026-08-22_10-17-00.png
ទោះយ៉ាងណា តារាចម្រៀងរូបនេះបញ្ជាក់យ៉ាងច្បាស់លាស់ថាមិនមែនជារឿងរបស់នាងនោះទេប៉ុន្តែកើតមកជាមនុស្សស្រីហេតុអ្វីក៏វេទនា ត្រូវមកធ្វើជាប្រពន្ធគេ រ៉ាប់រងគ្រួសារមើលថែប្តី កូន មើលថែគ្រប់មុខ ឆ្លងកាត់ការសម្រាលកូន តែមិនទទួលបានការគោរពស្រលាញ់នៅពេលលែងស្អាតប្តីក៏មានអ្នកក្រៅ ហើយនេះគឺពិតជាអយុត្តិធម៌សម្រាប់មនុស្សស្រីណាស់៕