Home ព័ត៌មានអន្តរជាតិ គ្មានការលើកលែង! ម៉ាឡេស៊ី ប្រកាសបណ្ដេញជនជាតិអុីស្រាអែលទាំងអស់ចេញពីប្រទេស

គ្មានការលើកលែង! ម៉ាឡេស៊ី ប្រកាសបណ្ដេញជនជាតិអុីស្រាអែលទាំងអស់ចេញពីប្រទេស

148
0

ដោយបណ្តេញរាល់ជនជាតិអុីស្រាអែលទាំងឡាយណា ដែលត្រូវបានរកឃើញថាបានលបលួចចូលមកស្នាក់នៅ ឬធ្វើសកម្មភាពនៅក្នុងទឹកដីរបស់ខ្លួន ចេញពីប្រទេសជាបន្ទាន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUMZuxr0FwpySJIuwT0ep_-F14LtoWcldc9PjcS2oP0bicenHSLMM4REbqtHyHYFJbR1haporwODQPrQm7Ieox2z0nqD9eDvqIs0a4hC2SPYy-Rcmx8Y-Bxl-mVDyPX5moHIEKS4L4y2Ahiiu2dC_06DyVn2PsdL0UWfooeK_LUYAJeKhdVh_vawEpO1c/s678/photo_2026-07-18_15-59-52.jpg
យោងតាមការចុះផ្សាយព័ត៌មាន និងសេចក្តីថ្លែងការណ៍ផ្លូវការរបស់រដ្ឋាភិបាលម៉ាឡេស៊ី កាលពីថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ បទបញ្ជាដ៏ម៉ឺងម៉ាត់នេះត្រូវបានដាក់ចេញ បន្ទាប់ពីមានការផ្ទុះការសង្ស័យ និងការជជែកដេញដោលយ៉ាងក្តៅគគុកលើបណ្តាញសង្គម ជុំវិញវត្តមានរបស់ជនជាតិអុីស្រាអែលមួយក្រុម ដែលបានលបលួចចូលមកស្នាក់នៅ និងចូលរួមក្នុងកម្មវិធីសហគមន៍បច្ចេកវិទ្យា (Digital Nomads) នៅតំបន់អភិវឌ្ឍន៍ Forest City ក្នុងរដ្ឋ Johor ភាគខាងត្បូងប្រទេសម៉ាឡេស៊ី។ ក្រុមជនបរទេសទាំងនោះ ត្រូវបានគេសង្ស័យថា បានប្រើប្រាស់ល្បិចការទូតការបរទេស ដោយកាន់លិខិតឆ្លងដែនទីពីរ ឬសញ្ជាតិទ្វេ (ដូចជាសញ្ជាតិអាម៉េរិក ឬកាណាដា) ដើម្បីឆ្លងដែនចូលមកម៉ាឡេស៊ី ក្នុងបំណងបិទបាំងអត្តសញ្ញាណសញ្ជាតិអុីស្រាអែលពិតប្រាកដរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi545tzsPjVfB0SEKM22KJHjge2E-RZaylqLb0ey0hrwVk-23_FvhdFjnuBzr-qLtev8TF3IUYtN7OYp7cLABuWlc-oacD0K5VfDD6N4Nc-izoTyZH099fJXb9gcJI1LsrK3oW6dP1RhaSSJIwvuFl2IOvPGmnfJLmDEuRvUyNCjVjJer3HfsqdBa3KwGs/s640/photo_2026-07-18_15-59-52%20(2).jpg

ភ្លាមៗបន្ទាប់ពីទទួលបានរបាយការណ៍នេះ លោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម បានបញ្ជាផ្ទាល់ទៅកាន់ក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឱ្យបើកយុទ្ធនាការចុះពិនិត្យ និងស្រាវជ្រាវប្រវត្តិរូបជនបរទេសទាំងអស់នៅក្នុងតំបន់នោះជាបន្ទាន់។ លោក អាន់វ៉ា បានសង្កត់ធ្ងន់ទៅកាន់អ្នកសារព័ត៌មានថា ដោយសារតែម៉ាឡេស៊ីមិនទទួលស្គាល់រដ្ឋអុីស្រាអែលឡើយ ដូច្នេះរាល់បុគ្គលណាដែលមានសញ្ជាតិអុីស្រាអែល ទោះបីជាចូលមកតាមរូបភាពណាក៏ដោយ គឺត្រូវតែប្រឈមមុខនឹងការបណ្តេញចេញភ្លាមៗ ដោយគ្មានការលើកលែង។ គិតត្រឹមពេលនេះ អាជ្ញាធរម៉ាឡេស៊ីបានចុះត្រួតពិនិត្យជនបរទេសជាង ២៦០ នាក់ និងកំពុងបន្តស្វែងរកភស្តុតាងស៊ីជម្រៅ ដើម្បីធានាបាននូវសន្តិសុខជាតិ និងភាពស្អាតស្អំស្របតាមច្បាប់អន្តោប្រវេសន៍របស់ប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYflg-S_QjlQSEKBcZp7RHevbuUWkr_z1S-AdYkYAjfXu7ylEsfNRhRMMCwnPjpKolzPOQCWNmTZsN0IEbJCHbaHOd9swb9aMbn_RlGxXcRPzrXnFZfGAQCXPR4iyAvkaBJgW9FQUCHyRMTGb_JShMDOys80Mp7CU4lE8hL1HjOIv7FZxpMnp3uokGjqs/s1080/photo_2026-07-18_15-59-52%20(3).jpg

គួរបញ្ជាក់ថា ម៉ាឡេស៊ី និងអ៊ីស្រាអែល មិនដែលមានទំនាក់ទំនងការទូតផ្លូវការជាមួយគ្នានោះទេ ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតឡើងមកម៉្លេះ។ ជំហរមិនងាករេរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងការប្រកាសបណ្ដេញជនជាតិអ៊ីស្រាអែលទាំងអស់ចេញពីប្រទេសនាពេលនេះ មិនត្រឹមតែជាការការពារសន្តិសុខជាតិ និងអនុវត្តបម្រាមច្បាប់អន្តោប្រវេសន៍យ៉ាងតឹងរ៉ឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញកាយវិការការទូតដ៏រឹងមាំឆ្លុះបញ្ចាំងពីគោលនយោបាយច្បាស់លាស់របស់ម៉ាឡេស៊ី លើឆាកអន្តរជាតិ៕