បាល់ទះកម្ពុជាបានសាងប្រវត្តិសាស្រ្តលើកដំបូងក្នុងការឈ្នះមេដាយមាសពាន SEA V Cup លើកទី៦នៅលើទឹកដីហ្វីលីពីនដោយយកឈ្នះក្រុមជើងខ្លាំងឥណ្ឌូណេស៊ី៣-២។ បន្ទាប់ពី កម្មពិធីទទួលពានរង្វាន់បទ «Time To Rise» បានបន្លឺយ៉ាងមានន័យពោរពេញដោយអារម្មណ៍មានមោទនភាព។
អស់រយៈពេលជាង២ឆ្នាំហើយដែលព្រឹទ្ធាចារ្យ គង់ ណៃ បានលាចាកលោកប៉ុន្តែមរតករបស់គាត់នៅតែបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយនឹករលឹកចងចាំជានិច្ច។ ស្នាដៃចុងក្រោយរបស់លោកតា គង់ ណៃ ជាមួយនឹងតារារ៉េប ម៉ាន់ វណ្ណដា នៅក្នុងបទ « Time To Rise» បានធ្វើឱ្យមានអន្តរជាតិស្គាល់យ៉ាងទូលំទូលាយរហូតបទនេះក្លាយជាមរតកដ៏សំខាន់មួយ។.png)
នៅរាត្រីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ គឺជាពេលដែលពលរដ្ឋកម្ពុជាមានការរំភើបចិត្តជាខ្លាំងដែលក្រុមកីឡាបាល់ទះកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធីប្រកួត SEA V-CUP លើកទី៦ នៅប្រទេសហ្វីលីពីន។ នេះគឺជាសមិទ្ធិផលដែលធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីព្រោះកាលពីឆ្នាំ២០២៥ កម្ពុជាបានរងបរាជ័យយ៉ាងចាស់ដៃជាមួយនឹងលទ្ធផលបាតតារាង។ ទន្ទឹមនឹងអបអរកម្ពុជាទទួលបានជ័យជម្នះលេខ១ បទដ៏ល្បីល្បាញមានចំណងជើងថា « Time To Rise» ក៏បានបន្លឺឡើងនៅក្នុងទីលានប្រកួត Candon City Arena ប្រទេសហ្វីលីពីន។
នៅក្នុងបទសម្ភាសរបស់ វឿន វាសនា ជាមួយនឹងសារព័ត៌មានអន្តរជាតិបទនេះក៏បានបន្លឺចូលទៅក្នុងការសម្ភាសន៍នេះដូចគ្នា។ ចំណែកឯប្រធានក្រុម សួន ចាន់ណារ៉ូ ក៏បានច្រៀងតាមឃ្លារបស់លោកតា គង់ ណៃ ផងដែរ។
.png)
គួរបញ្ជាក់ផងដែរថា នៅក្នុងវគ្គផ្តាច់ព្រ័ត្រជើងទី១នេះកម្ពុជាបាននាំមុខឥណ្ឌូណេស៊ីចំនួន២សិតជាមួយនឹងលទ្ធផល ២៥-២៣ និង ២៦-២៨។ ក្រុមជើងឯកឥណ្ឌូនេស៊ី បានតាមមកវិញនៅសិតទី៣និងទី៤ ក្នុងលទ្ធផល ២៥-២៣ និង ២២-២៥។ នៅក្នុងសិតទី៥ កម្ពុជា បានបំបែកប្រវត្តិសាស្រ្តដោយបានឈ្នះឥណ្ឌូណេស៊ីជាមួយនឹងលទ្ធផល ១១-១៥៕










