Home តារាជាតិ ប៊ី សុធារី លើកស្ទួយវិស័យកសិកម្មតាមរយៈប្រធានបទរបស់ខ្លួនក្នុងការប្រកួត

ប៊ី សុធារី លើកស្ទួយវិស័យកសិកម្មតាមរយៈប្រធានបទរបស់ខ្លួនក្នុងការប្រកួត

123
0

ប្រធានបទទាក់ទងនឹងវិស័យកសិកម្មនៅក្នុងការប្រកួតបវរកញ្ញាកម្រនឹងមានបេក្ខភាពយកមកតស៊ូមតិណាស់ប៉ុន្តែ ប៊ី សុធារី បានធ្វើឱ្យមានការចាប់អារម្មណ៍ចំពោះការជ្រើសរើសប្រធានបទមួយនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR1LH_lEHvfMK8oLOEglHiyvCw74XHWx_jLYXOabeJc4uSBRMm1RNyB4xNv_Yq9lQQC_dfS02hEJ-AW_sCEpZRkjlT-Nt84G6h5lwwyZSQDGdE5jGFwluDAeYHrGSBCQKye4hMcLBLOVe_kyjaCP8ibWCzSIAh0XLYUg9ZcyKNn2k5U0Y7nGsf4WhTwlc/s4032/image_2026-07-18_15-57-32.png
នៅក្នុងបទសម្ភាសន៍មួយដែល ប៊ី សុធារី ចូលរួមត្រូវបានអ្នកគាំទ្រចែករំលែកជាវីដេអូខ្លីៗ នៅលើបណ្តាញសង្គមទិកតុកដោយបេក្ខភាពដែលកំពុងប្រកួតនេះបាននិយាយថាវិស័យកសិកម្មគឺជាវិស័យមួយដែលគេមើលរំលង។ មិនត្រឹមតែប៉ុណ្ណោះ សុធារី និយាយថាពាក្យថា«បវរកញ្ញាកសិកម្ម»ធ្វើឱ្យអ្នកមួយចំនួនគិតថាមិនឡូយឆាយ ប៉ុន្តែសម្រាប់នាងមិនគិតដូច្នេះទេ។ ប៊ី សុធារី ពន្យល់ថាកសិកម្មគឺជាឬសគល់នៃខ្មែរយើងមានការដាំដុះតាំងពីសម័យដូនតាមកទើបធ្វើឱ្យមានអ្នកជំនាន់ក្រោយ ដូច្នេះនាងត្រូវតែចេញមុខជួយផ្សព្វផ្សាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxKLWt2wqcrk3jGdlTyt1SjYgBaRR26-Vw0-GNOGoXM5qItCpDmQhD8Lc1e0vzDk5KkuJ1RU89x0foIk6JlxzsUk5VcSKsJnaqn-eBIUGBv30GUP4fF4jxz7Dj41s3gMWiIwvBT-yCcwc_EGODwE5soIt_miZgNeEpLeUALIpAcGK1WVNh12MmIUdwYdI/s2048/image_2026-07-18_15-57-31.png

បេក្ខភាព ប៊ី សុធារី បានបន្ថែមទៀតថានាងមិនអាចជួយអ្វីបានច្រើននោះទេក្រៅពីការប្រើប្រាស់សំឡេងរបស់នាងក្នុងនាមជាបវរកញ្ញានិងចូលរួមផ្សព្វផ្សាយឱ្យពួកគាត់ប្រសិនជាមានតម្រូវការណាមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg79bN1o8BBVlZhNu6Zubd68TtjB7KT87ZYy8w-WVJ3pOxWaS705SwGNZNAfE_PIvr91NfccsGmQoQBULtSCpgEFT5BK7HaV9c8LMO5cgsPu17XhPcQ-7Es3FdFoGj01JiGfIOK1_ygW52bFdY6p_E-bxyP8X9IpuOfsVYBkkgpfor5dl2ELjsXdC0MWUE/s2048/image_2026-07-18_15-57-30.png
ការលើកឡើងរបស់ ប៊ី សុធារី ទាក់ទងនឹងវិស័យកសិកម្មបានធ្វើឱ្យមានការចាប់អារម្មណ៍ជាច្រើនពីអ្នកលេងបណ្តាញសង្គមជាពិសេសសរសើររូបនាងដែលជ្រើសយកប្រធានបទដែលគេពុំសូវអើពើកន្លងមកយកមកប្រកួតតស៊ូមតិក្នុងកម្មវិធីបវរកញ្ញា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHoE6ReJLZhOh5t3u0q6O58iJk8kmt6RYaGVksr0-h3IOfIz-AXz4lIH81JMzgMGr2mkfOJCYEA7PKxm2ixfaQqx14nXJmXZlcopf8yA0Se3yWfFy41tIp0s4DV0CrNAdBDTrjrCbBZZt2B3lQf0iJWsNwQVsOv6m8oGCmB79sML710eq0SkDD-z_Wdvk/s4096/image_2026-07-18_15-57-44.png
គួរបញ្ជាក់ផងដែរថា ប៊ី សុធារី បានឆ្លងកាត់ការប្រកួតជាច្រើនទាំងក្នុងស្រុកនិងក្រៅស្រុក ហើយការប្រកួតរបស់នាងចុងក្រោយនេះមានអ្នកគាំទ្រជាច្រើនរំពឹងថានាងអាចនឹងឈ្នះការប្រកួតហើយតំណាងកម្ពុជាម្តងទៀត។ យ៉ាងណាមិញការប្រកួតនេះ ប៊ី សុធារី ពុំមែនជាជើងខ្លាំងតែមួយរូបនោះទេប៉ុន្តែក៏មានបេក្ខភាពថ្មីៗនិង ប៉ូគឹមថេង សុតធីតា ចូលរួមប្រកួតដណ្តើមមកុដផងដែរ៕