Home ព័ត៌មានជាតិ ភ្ញៀវទេសចរកូរ៉េម្នាក់ ចេញមុខវា.យបក YouTuber ថៃដែលខូចមាត់និយាយមិនពិតអំពីកម្ពុជា!

ភ្ញៀវទេសចរកូរ៉េម្នាក់ ចេញមុខវា.យបក YouTuber ថៃដែលខូចមាត់និយាយមិនពិតអំពីកម្ពុជា!

82
0

កណ្តាលមុខចំៗតែម្តងបងប្អូន! អ្នកទេសចរជនជាតិកូរ៉េម្នាក់ បានចេញមុខវា.យបក និងរិះគ.ន់យ៉ាងចាស់ដៃ ទៅលើ YouTuber ជនជាតិថៃម្នាក់ ដែលបង្ហាញចរិតខូចមាត់ ហ៊ានមកជាន់ដល់ដីកម្ពុជា ហូបបាយស្នាក់នៅលើដីកម្ពុជាហើយ បែរជាទៅបង្កើតវីដេអូបំភ្លៃការពិត ក្នុងបំណងជាន់ពន្លិច វា.យប្រហារលើប្រព័ន្ធសន្តិសុខជាតិ បង្អាប់វិស័យទេសចរណ៍ និងជំរុញឲ្យភ្ញៀវទេសចរផ្សេងទៀតខ្លាចរអាកម្ពុជាទៅវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDrjEnaSUu9Ql5oO6vzixdcCf3pceBQ3yk_fztPqppRrxK0hdoiV_TUJqmPABQ7HNGrezFAL_124giWraAcryaReF0_GWXiyZVRVqNRvHir6MyYkML6_CJp3voyIst4ltODewdDh7MB0rNYkkZcxHsYa-YhJqHdG_SeAZwSKB3drGGVxozbknTPMmSnDM/s1280/photo_2026-07-07_14-22-36.jpg
រឿងរ៉ាវដ៏ក្តៅគគុកនេះបានផ្ទុះឡើង ក្រោយពេលយូធូប៊ឺថៃឆានែល Gapbumseeker ដែលមានអ្នកតាមដានជិត ៦០ម៉ឺននាក់ បានបង្ហោះវីដេអូភាគទី១៣ របស់ខ្លួន ក្រោមចំណងជើងថា ‘Exposing Cambodia’s New Hub for Scammers’។ នៅក្នុងវីដេអូនោះ បុគ្គលខូចមាត់រូបនេះបានព្យាយាមលាបពណ៌ ប្រឌិតរឿងបំភ័យអ្នកដទៃ ដោយចោទប្រកាន់ប្រទេសកម្ពុជាទាំងមូលថាជា ‘សម្បុកថ្មីនៃក្រុមបោកប្រាស់តាមប្រព័ន្ធទូរសព្ទអន្តរជាតិ’។ ជាងនេះទៅទៀត រូបគេថែមទាំងបានដើរថតរិះគន់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅរបស់យើង ថាជាព្រលានយន្តហោះខ្មោច គ្មានមនុស្សប្រើប្រាស់ ដែលទង្វើអគតិនេះ ធ្វើឡើងក្នុងចេតនាទុច្ចរិត ទម្លាក់តម្លៃម្ចាស់ផ្ទះ ដើម្បីតែទាញយក Views និងផលចំណេញផ្ទាល់ខ្លួនតែប៉ុណ្ណោះ!”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB52BYGYqeQyU4WgC7z1JUopg5y3DRXuLRcdwLYLfPkrEAkm9UHXK5rg1Sslv18e-1q42M0HRIb0WRpdc-Lb6tjmimiP_uaqgcL0pr-PL_WubdD7M1rDpnGfwEfWvL-3oEpGpM2TSZ_QkO1vGCAOD3UfiM08_f6L9O566eT6HxRnvIg8abNex1IafTqqI/s686/photo_2026-07-07_14-21-31%20(2).jpg

ភ្លាមៗបន្ទាប់ពីវីដេអូនេះបង្ហោះ អ្នកលេងអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជា បានរួមគ្នារិះគន់បុគ្គលរូបនេះចំៗថា ជាមនុស្សខ្វះការពិចារណា និងខ្វះការសិក្សាស្រាវជ្រាវជាទីបំផុត។ ពលរដ្ឋយើងបានលើកឡើងថា អ្វីដែលយូធូប៊ឺថៃរូបនេះនិយាយ គឺផ្ទុយស្រឡះពីកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងបន្តចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការចុះបង្ក្រាប និងលុបបំបាត់រាល់បទល្មើសបច្ចេកវិទ្យា ក៏ដូចជាឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិជាហូរហែ ដើម្បីធានាសន្តិសុខដាច់ដោយឡែកនៅតាមតំបន់ទេសចរណ៍ មិនដូចអ្វីដែលគេព្យាយាមលាបពណ៌ឡើយ។”
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZHRzJ7SXw-hG0xxWsVz97xf8yFX9rTinqkWT-stld_266bd4N0Xvwh63z5Ia1Uo-YPGmeQfwNBbnOl5ydqwdlDhbqYsKtwJJYqcVuAnXe3SlJZ5RvmXShzTFiDLcw6xv9LfoUXpBQ8ili5_PFb7UOnH3CHrQ3SqKn8zQ2fjH7hE9C_U0ddD33iixajkw/s827/photo_2026-07-07_14-21-31%20(3).jpg
អ្វីដែលកាន់តែពិសេសនោះ តាមរយៈការបង្ហោះរបស់គណនីហ្វេសប៊ុកមួយមានឈ្មោះថា Kwon Jae-min ដែលជាអ្នកទេសចរជនជាតិកូរ៉េម្នាក់ ធ្លាប់មកលេងកម្ពុជាជាច្រើនដង ទ្រាំលែងបាន ក៏បានចេញមុខមកទាត់ចោលការបង្អាប់របស់យូធូប៊ឺថៃរូបនេះភ្លាមៗ! បុរសជនជាតិកូរ៉េរូបនេះបានសរសេរបកស្រាយការពិតការពារកម្ពុជាថា៖ កម្ពុជាជាទឹកដីដ៏ស្រស់ស្អាត មានប្រាសាទអង្គរវត្តដ៏អស្ចារ្យ ហើយប្រជាជនខ្មែរមានបេះដូងបរិសុទ្ធ និងរួសរាយរាក់ទាក់បំផុត។ លោកបានវាយបកទៅ YouTuber ថៃរូបនោះកណ្តាលមុខចំៗថា៖ បើនិយាយពីបញ្ហាកាប់តម្លៃភ្ញៀវទេសចរ ឡានតាក់ស៊ី ឬឡានកង់បីបោកប្រាស់ និងជាពិសេសសម្បុក Call Center ខុសច្បាប់ទ្រង់ទ្រាយធំ រួមទាំងច្រកផ្លូវលាងលុយកខ្វក់អន្តរជាតិដែលលេចឡើងក្នុងព័ត៌មានរាល់ឆ្នាំនោះ គឺកើតមានយ៉ាងអាស្រូវនៅក្នុងប្រទេសថៃខ្លួនឯងទៅវិញទេ! ដូច្នេះមុននឹងចង់បង្អាប់ប្រទេសជិតខាង គួរតែងាកទៅរៀនសូត្រ និងមើលបញ្ហាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសខ្លួនឯងសិនទៅ!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUep_4OMpVyRZkM1iHFbhDF0UbylJ6Z4jsuVW2CRh0pn3lGmJ45Z5BO243yn3430QbJB6NRjkirLNgEv2jvK6jzcfLRhYwPADyRg1KkFIxd2Cj9cFh-xG2k77u0E_pHJSyZqzUGqYwdEm1pjC-biytCCiXRPnjR1wiXdLfGm8v3wROH1y7VrLJw4pAJ-g/s1280/photo_2026-07-07_14-21-31.jpg

ពិតជាដូចពាក្យចាស់ពោលមែន ‘មនុស្សល្ងង់តែងតែមានភាពក្លាហាន’! ការចេញមុខការពាររបស់ជនជាតិបរទេសដទៃ បានក្លាយជាសាក្សីរស់បញ្ជាក់ថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងភាពកក់ក្តៅ។ ចុះបងប្អូនទាំងអស់គ្នាវិញ មានមតិយោបល់យ៉ាងណាដែរចំពោះទង្វើរបស់យូធូប៊ឺថៃខូចមាត់រូបនេះ?