Home តារាជាតិ ប៉ីប៉ី ឌី បញ្ជាក់ថាគ្មានសារធាតុញៀ.ននិងថាការវា.យប្រហារលើកនេះបាក់ស្បាតខ្លាំងលែងហ៊ានចង់បើកហេ្វកប៊ុក

ប៉ីប៉ី ឌី បញ្ជាក់ថាគ្មានសារធាតុញៀ.ននិងថាការវា.យប្រហារលើកនេះបាក់ស្បាតខ្លាំងលែងហ៊ានចង់បើកហេ្វកប៊ុក

97
0

បន្ទាប់ពីលោក ហ៊ុន ជា បោះសម្តីថាឱ្យពិនិត្យមើលទឹកនោម ប៉ីប៉ី ឌី បានចេញមកបញ្ជាក់ជាសាធារណៈដោយអះអាងថារូបលោកពិនិត្យរួចរាល់ហើយគ្មានសារធាតុញៀននៅក្នុងខ្លួននោះទេ។ មិនត្រឹមតែបញ្ជាក់រឿងនេះប៉ុណ្ណោះទេ ប៉ីប៉ី ឌី បានបង្ហាញថាពេលនេះលោកខ្លាចចង្កូតឡានយ៉ាងខ្លាំងនិងមានអារម្មណ៍ថាបាក់ស្បាតចំពោះការវាយប្រហារលើកនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzyGX3i0XtzBf4wVfpzuLecJLn0_ytyBls6B3VNhVNeVUUoJtIY5_Yk-Z57UHQpPMM7DdBarzZal9NGtJy7cW0YoZI56fxNSKQvN9nUDVGJ66Aw5o3kkoMb2299w_YqbatTlsJb7ZcGRAcRe_POOlj7hQ3Zc5JYnrImpMsaWFf5e0M3cGV9ys_i2uCriE/s1440/image_2026-05-19_10-03-28.png
នៅយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ប៉ីប៉ី ឌី ដែលជាមនុស្សល្បីល្បាញនៅលើបណ្តាញសង្គមបានបង្ហោះសំណេរមួយទៀតបន្ទាប់ពីបញ្ជាក់ពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍បុករះលើម៉ូតូ៤គ្រឿង។ លោកបានបញ្ជាក់ថា «តេស្តទឹកនោមរួចហើយ ខ្ញុំមិនបានប្រើគ្រឿងញៀ.នទេក៏មិនមានជាតិស្រវឹងដែរកំហុសក៏ខ្ញុំបានទទួលស្គាល់ និងដោះស្រាយជាមួយម្ចាស់ម៉ូតូដោយមានការសម្របសម្រួលពីប៉ូលិសចរាចរណ៍ខេត្តសៀមរាប»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieUfmGjwkeguM_GEx1s-G5GqXlxXXhNVkJ2majJkJ6T4WgXu2bOVz8RCvnLQAFqVoaLIMce6WArhj96ZLVtY2J_RyBxCcgRAZvhK_l99E9ABpgmMxs471opZ7NjVXTb4sJ4EKDwHY6s3c21midF5QfLWGqx4gGTo3Y_AR-uyxR447z3WZJAl1cAx4Mqnw/s2048/image_2026-05-22_09-11-37.png
ប៉ីប៉ី ឌី បានថ្លែងអំណរគុណចំពោះការបារម្ភពីអ្នកគាំទ្រនិងបានសូមទោសដែលការធ្វើឱ្យរឿងនេះកើតឡើយ។ ជាមួយគ្នានេះដែរ ប៉ីប៉ី ឌី បានសង្កត់ធ្ងន់ថាការវាយប្រហារ ពិតជាធ្វើឱ្យលើកនេះលោកខ្លាចសឹងមិនហ៊ានបើកមើល social media។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgovo2oNN8yode7sBE2GycqQGSWUGxqyOP1BAXpVD9uREv1Bidqijchdw06OlOZZi-e4q1YdQeSzs2d2ZR-RlFEu0epjY9pEBiivKefRz2KLKdkPzqakSZPgEvJI7nUK6AqgvTs_0c4oijMZXFKfTERHJdogq-UAgtW6eh3z7vCQVtd_4uNwDsZfdZpHF0/s623/image_2026-06-08_09-06-26.png

នៅលើបណ្តាញសង្គមផ្ទាល់ខ្លួនវិញ ប៉ីប៉ី ឌី បានបង្ហាញថាលោកចង់នៅស្ងប់ស្ងាត់មួយរយៈពេលសិនហើយខ្លួនលោកកំពុងមានការបាក់ទឹកចិត្តចំពោះការវាយប្រហារលើកនេះខ្លាំងណាស់។ លើសពីនេះទៅទៀត ម្ចាស់ប្រ៊េនកាហ្វេខនណើរ បានបង្ហាញទៀតថាមុនលោកជួបឧបទ្ទវហេតុមិត្តភក្តិរបស់លោកយល់សប្តិមិនល្អមិនចង់ឱ្យខ្លួនបើកបរនិងធ្វើដំណើរផ្លូវឆ្ងាយឡើយ ប៉ុន្តែដោយសារតែជាប់ភារកិច្ចចូលរួមក្នុងកម្មវិធីមួយមិនអាចចោលបាន និងដោយសារតែការធ្វេសប្រហែលទើបធ្វើឱ្យមានបញ្ហា។ ប៉ីប៉ី ឌី ថាមិនដឹងជាការឆុងឆ្នាំឬយ៉ាងណានោះទេហើយលោកសឹងតែខ្លាចលែងហ៊ានប៉ះចង្កូតឡាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkDN6BFEZeyKXRjlxK9vS4gaP-XbfmtLkIrUKiJobtGunUCFxvIJQ94YLwJ8tuE76eVptwErujt7mj31t_k5mwufNVT7GBfImpUSqm-2F7qkFmZuNX_nB5C7IkL0pA-YMmaWpMtJjh8Eoq4MEvB0f6JVgaBYzKJGAguSAJcibc4a4UB1s7m9sIO6LzvrI/s1080/Screenshot_20260608_183721_Facebook.jpg

គួរបញ្ជាក់ផងដែរថា មិនដល់១ខែ ប៉ីប៉ី ឌី បានជួបគ្រោះថ្នាក់ចរាចរណ៍ចំនួន២ដង ដោយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ លោកបានជួបគ្រោះថ្នាក់ចរាចរណ៍ដោយគេចម៉ូតូមួយគ្រឿងទៅប៉ះឡានដែលកំពុងចត។ ហេតុការណ៍គ្រោះថ្នាក់មួយទៀតកើតឡើងនៅល្ងាចថ្ងៃទី៧ មិថុនា ឆ្នាំ២០២៦ ដោយលោកច្រលំជាន់ហ្គាបុករះម៉ូតូ៤គ្រឿងដែលកំពុងរង់ចាំស្តុបនៅឯខេត្តសៀមរាប៕