Home ព័ត៌មានអន្តរជាតិ វិបត្តិកំណើតធ្លាក់ចុះខ្លាំង! ប៊ូតានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែដល់ពលរដ្ឋដែលមានកូនបន្ថែម

វិបត្តិកំណើតធ្លាក់ចុះខ្លាំង! ប៊ូតានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែដល់ពលរដ្ឋដែលមានកូនបន្ថែម

86
0

ថាប់ភីមភូ៖ រដ្ឋាភិបាលនៃប្រទេសប៊ូតាន (ស្ថិតនៅទ្វីបអាស៊ីខាងត្បូង) បានប្រកាសអនុវត្តគោលនយោបាយផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋមានកូនបន្ថែមទៀត បន្ទាប់ពីអត្រាកំណើតនៅក្នុងប្រទេសបានដាំក្បាលចុះយ៉ាងខ្លាំង។ គោលនយោបាយថ្មីនេះ តម្រូវឱ្យផ្តល់ប្រាក់ឧបត្ថម្ភប្រមាណ ១០៥ ដុល្លារក្នុងមួយខែ រហូតដល់កូននោះមានអាយុគ្រប់ ៣ ឆ្នាំ ចំពោះគ្រប់គ្រួសារណាដែលមានកូនទី៣ ឬកូនទី៤ ចាប់កំណើតចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នេះតទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5Le8O9TKMaAFZo_QTEyf86cBEp_Y8T6ZWknHL1Op90s604OgyfoL9c0bfeOHL-jMB0p3Uo7a6R8-Sf29uv8dJ0ugSkXdrHvbUG9LP9pObYayYlGxktp9obhAtTiiIm7afHOwzohITHZ6HjKhvhtu40iXu9HkxLShx1npiNZ0U8ZhXQd1levvZfgH-6bc/s960/photo_2026-06-09_11-47-49%20(2).jpg
មូលហេតុចម្បងដែលនាំឱ្យរដ្ឋាភិបាលប៊ូតានដាច់ចិត្តដាក់ចេញគោលនយោបាយនេះ គឺដោយសារតែអត្រាកំណើតបានធ្លាក់ចុះយ៉ាងគំហុកក្នុងរយៈពេល ១ ទសវត្សរ៍ចុងក្រោយ។ កត្តានេះបណ្តាលមកពីពលរដ្ឋវ័យក្មេងបានសម្រេចចិត្តចាកចេញទៅរស់នៅ និងធ្វើការនៅបរទេសកាន់តែច្រើន ជាពិសេស គឺប្រទេសអូស្ត្រាលី រួមផ្សំនឹងកំណើននៃចំនួនមនុស្សចាស់ ដែលធ្វើឱ្យប្រទេសនេះប្រឈមនឹងការខ្វះខាតកម្លាំងពលកម្ម និងប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPbfquuoOCItLQVstTKwN7UkmpT6LDmi4Pl9XAwgOdRUo9Ttn0aNvXmprBepe24TGy1ac5E51oC2pUh542KUvWoJRk3Z-R2Vvu5HfLyMHKEOtkeSMkPe1oyCCFVB0itAbfT2KezmU92aHUbInwsErO3iRD7oKEEaudLG5n-hzQLRH_6b2kcg5yiIELltc/s800/photo_2026-06-09_11-47-49%20(3).jpg

យោងតាមទិន្នន័យ ចំនួនទារកកើតថ្មីនៅទូទាំងប្រទេសប៊ូតាន បានធ្លាក់ចុះពី ១១,០០១ នាក់ កាលពីឆ្នាំ២០១៥ មកនៅត្រឹមតែ ៨,១៥៣ នាក់ប៉ុណ្ណោះនៅក្នុងឆ្នាំ២០២៤ ពោលគឺធ្លាក់ចុះរហូតដល់ទៅ ២៦%។ ការអនុវត្តគោលនយោបាយថ្មីនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាលក្នុងការថែទាំសុខភាពមាតា កុមារ និងក្រុមគ្រួសារ ក៏ដូចជាធានាឱ្យបាននូវកំណើនប្រជាសាស្ត្រប្រកបដោយនិរន្តរភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIjxefe25FTiM_eMkN48-L8dd4BvFv2xJCsssc6ahMEBdCrcokzTukp-qu0cOWcLE3TmIkqHEXcF_CdDfEnCTxkwsnxFpuaxsQbMhyu85sUuG7vkUeJ-58u0VUtssuN6fHXA0VtHB7HfgGogpSwYbQS7AG9voGZ_-OtvVXu6JHl29xfRfn1HyrrehaBEc/s577/photo_2026-06-09_11-47-49.jpg
បច្ចុប្បន្ន ធនធានមនុស្សដែលមានជំនាញ និងយុវជនជំនាន់ក្រោយរបស់ប៊ូតាន បានហូរចេញទៅក្រៅប្រទេសជាបន្តបន្ទាប់ ដោយសារតែបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងការខ្វះខាតឱកាសការងារក្នុងស្រុក បើទោះបីជាពួកគេមានចំណេះដឹងខ្ពង់ខ្ពស់ផ្នែកបច្ចេកវិទ្យា និងជំនាញភាសាអង់គ្លេសក៏ដោយ។ ផ្អែកតាមរបាយការណ៍របស់ធនាគារពិភពលោក (World Bank) ពលរដ្ឋប៊ូតានភាគច្រើន រួមទាំងមន្ត្រីរាជការ គ្រូបង្រៀន និងគ្រូពេទ្យ ទទួលបានប្រាក់ខែជាមធ្យមត្រឹមតែ ៤២០ ដុល្លារប៉ុណ្ណោះក្នុងមួយខែ ដែលកម្រិតនេះមិនអាចឱ្យពួកគេសន្សំប្រាក់ទិញផ្ទះ ឬកសាងអនាគតបានឡើយ ខុសពីការងារនៅបរទេសដែលអាចរកចំណូលបានរហូតដល់ខ្ទង់ពាន់ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggYYbPnnl8GRgYhxTer4W5cvAWCbxWGOYzdGG6y4MoyhxOCbFnohX9FETl1goGTAJwpzgF858uJWofx7dOZ_3LVtN1vdP27449WbgyslosRLgdp0ra3kN4kyttHwbLaTm641W1zZcFmTzHfzy-omGAZHXyzG_GnkTVUzvbfR1kgtYpqL5jWif8WY5XdlM/s546/photo_2026-06-09_11-47-50%20(2).jpg

គួររំឭកផងដែរថា ប៊ូតាន គឺជាប្រទេសដែនដីគោកដែលមានព្រំប្រទល់ជាប់ប្រទេសចិន និងឥណ្ឌា ដោយមានប្រជាជនសរុបមិនដល់ ៨០០,០០០ នាក់ឡើយ គិតត្រឹមឆ្នាំ២០២៦។ ប្រទេសនេះល្បីល្បាញខ្លាំងលើឆាកអន្តរជាតិ តាមរយៈការវាស់វែងការអភិវឌ្ឍជាតិដោយប្រើប្រាស់សន្ទស្សន៍ «សុភមង្គលជាតិសរុប» (Gross National Happiness – GNH) ជំនួសឱ្យការផ្ដោតលើតែផលិតផលក្នុងស្រុកសរុប (GDP)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPskK2Te4Rr4awmXKUiSUHcpOyatX9oBMDo7JudbkyOw0C1Txj9W1sLQHd4fnvU7K1e-kR-4EtOVZ1mV-KImK_I_Xa6WABQDSo28z7N6KI1uApU4JNbUpoq4MaePjaz0q2NLyTrW8_qhuYgI0dh2rzRFjDsVs7uT3jqrHxnxljSaPXL18lp9o9KH569kQ/s1200/photo_2026-06-09_11-47-50.jpg
ក្រៅពីប្រទេសប៊ូតាន បច្ចុប្បន្នមានប្រទេសជាច្រើនទៀតនៅលើពិភពលោក ក៏កំពុងប្រឈមមុខនឹងវិបត្តិអត្រាកំណើតធ្លាក់ចុះ និងសង្គមមនុស្សចាស់​ដែរ។ ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលនៃប្រទេសទាំងនោះបានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តផ្សេងៗ ដូចជា ការផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ឬប្រាក់រង្វាន់ភ្លាមៗពេលសម្រាលកូនរួចជាដើម ដែលមានដូចជា ប្រទេសកូរ៉េខាងត្បូង សិង្ហបុរី ជប៉ុន ចិន និងវៀតណាម ។ល៕