Home ព័ត៌មានសេដ្ឋកិច្ច ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីសម្ពោធជាផ្លូវការអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាផ្លូវ ២០០៤

ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីសម្ពោធជាផ្លូវការអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាផ្លូវ ២០០៤

132
0

ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល ផលិត និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារប្រទេសកម្ពុជា បានប្រារព្ធពិធី “សម្ពោធជាផ្លូវការអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាផ្លូវ ២០០៤” ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) លោក Sami Malkawi នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន Ford Motor Company រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងបងប្អូនអ្នកសារព័ត៌មានប្រមាណជាង ២០០ នាក់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5mhuoRsJgC-trd9VC6bSFR6AQuykp5SJlYZ4BugJR3ko4sPcOtlRFiJGkKKOVQRQk1ICBCynXhrtPvM1Ivq4zx5QxmPyXvhdLPtAupZpuZtDMctpL8HJHUC70D2z5nVO69ca_CaKNKH7nC4-b_YzVPR22zsxKkA3K8tm5O3aQqBU5gOVHtSB6aL4z8fs/s5697/picture10.jpg

លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖ “សម្រាប់អគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត Ford សាខាផ្លូវ 2004 នេះ គឺជាសាខាទី 9 របស់ក្រុមហ៊ុន Ford នៅកម្ពុជា ហើយនេះគឺបង្ហាញអំពីការប្តេជ្ញាចិត្តរបស់យើងក្នុងការបង្ខិតសេវាកម្មរបស់យើងឱ្យកាន់តែគៀកជាមួយនឹងអតិថិជន។ លើសពីនេះទៅទៀត យើងមិនត្រឹមតែផ្តោតលើការផ្តល់ជូននូវរថយន្ត និងសេវាកម្មដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនមួយដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ តាមរយៈរោងចក្រផលិតរថយន្ត Ford នៅខេត្តពោធិ៍សាត់ យើងបានបង្កើតឱកាសការងារជាច្រើនសម្រាប់ប្រជាពលរដ្ឋកម្ពុជា ព្រមទាំងបង្កើតសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្តល់ជំនាញ និងអភិវឌ្ឍសមត្ថភាពដល់យុវជនកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត។” https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIG2Xx0VjcasDmNknRCTOyE38E45YaF_8Z_n1H3iVMUSN7xddDCy6kRfvxx1r8vSPaOTLndYnxGdFk8Wcofd0FTyFL0GbTqFo2UY9mbzjdHOf5pMJuoO0TArS46ADmwFckHFHPqLLs8tATTkHy2dELsgNxSVTEITIE0l9Tcs5jPVYlc5xjk6l5Q7a2unA/s6757/picture2.jpg

លោក Sami Malkawi នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “ថ្ងៃនេះ ខ្ញុំសូមចូលរួមអបអរសាទរដល់ Ford Cambodia ក្នុងឱកាសដាក់សម្ពោធជាផ្លូវការនូវអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត Ford សាខាផ្លូវ 2004 ថ្មីនេះ។ ទន្ទឹមនឹងនេះផងដែរ ខ្ញុំក៏សូមអបអរសាទរចំពោះសមិទ្ធផលដ៏អស្ចារ្យរបស់ Ford Cambodia នៃក្រុមហ៊ុន RMA Cambodia ដែលបានបំបែកកំណត់ត្រាថ្មីនៃការលក់រថយន្តថ្មីបានច្រើនបំផុតប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានទីផ្សាររហូតដល់ ២៥ ប្រទេស និងបានក្លាយជាកំណត់ត្រាថ្មីដ៏គួរឱ្យមោទនភាពសម្រាប់ប្រទេសកម្ពុជា។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ-8of5YO20sHabr_IJy3YisZqP1uH6ZFdVXVK6SynS5Ot91V8fBpAmImPTkWFNX8sb1tIIyU23mf-XHETnum-pxhYxm875WfZTv5-j3w5Tae356zzJEQgiVpMhByPq93LdYK3Fuh18Qbu2sHldI7QRZNr1yIz9AvZbix_JGrAnZBwrs51XBNrs-mSYqo/s6943/picture3.jpg

គួរបញ្ជាក់ផងដែរថា អគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាផ្លូវ ២០០៤ ថ្មីនេះ គឺជាអគារស្តង់ដារអន្តរជាតិ ដែលមានដាក់តាំងបង្ហាញរថយន្តស៊េរីថ្មីចុងក្រោយគ្រប់ប្រភេទ ព្រមទាំងផ្តល់សេវាកម្មជួសជុលដោយក្រុមជាងជំនាញដែលបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវ និងប្រើប្រាស់គ្រឿងបន្លាស់សុទ្ធពីក្រុមហ៊ុន Ford ដើម្បីផ្តល់នូវទំនុកចិត្ត សុវត្ថិភាព និងផាសុកភាពជូនអតិថិជន Ford ទាំងអស់។ អគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាផ្លូវ ២០០៤ នេះ គឺមានអាស័យដ្ឋានស្ថិតនៅតាមបណ្តោយផ្លូវ ២០០៤ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានផ្នែកលក់ សូមទំនាក់ទំនងតាមលេខទួរស័ព្ទ 089 777 033 / 098 777 033 និងសម្រាប់ផ្នែកសេវាកម្ម សូមទំនាក់ទំនង 078 992 992។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiQuDKpgvJE5B0lXk1aiBRkyUnsviC7J2CTGPr6y4609DlPYwWtExs97JS1T6qnLTiSNGmcbY0AYh-FkHQ2-ZOpV-jq2TgcSfQbOC_9CNZY99ieLXpTvDVXDqAAwbhDbfgEiRZ09-1fxyqNUeWpwU8qvTzFdJXYtc0eDCzRH6TaJyYTT2D8WkIL0IOGBs/s6286/picture4.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJZty-14AeX5VW-Z57c8M1VyYXfrSc4NOBlpIlLf6RSkR4in_QApr7Pm8bQcHIcb2b3c8oD8yd1kbNX8_s_z0-8X3iLLCLYaj7kGEvLkWvFzb0WEVgINOJNjlJz8oF35jfKjmRwnw_-nyLDk5_MIZZQBpSV1I-ixTQEC6IFqxqTIAwBaPwtcE2bVEGZBw/s6992/picture5.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf0J2jvr9XF3bosgDLnhBZEE4vhqWzgqWzP87s8TJJGx6og3OVIgHDebrW7CWIDR-7xYF3QXOYIjgLTw9p9W7TUR9CL2iVPrjctQpbr004XQ6G0XbjDrq8marmGUGIMcBGP6j4yhjGHREi343qZpsyebYqKluhyfe5QhE_XpnIH6jn_KBQSTh4HRAU7ww/s6720/picture6.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1qwyZ9R9sxzxpECHqVsbk_NqlgH8ppMM-Ubr065ld1sh6spTC7oyfikISuhIUhpPYYRvasobOc65nfXiALVStdKW3-FFcaoHqf7PFlnCgFcz_r38Qoe5d5WP0zVzwL9gjBtmJ0o8Jpba7tMeU1NVAxhOYrtm73UmZDv03VPKIsHx8iC_cnHHyfS7Tb0U/s6720/picture7.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik3L-MC80os1IIOEYg9PQH9nnVxYShmSG-ZEjJ2XUcc08Ox6WquvgpXEvsbHeYGcL_N2NvuGDr7UcYVjXmkLpcZqKGUTw0rMTRKLKNMeuNhnJhXgOmLxiJGXWd3_UHs3vTodUEW3NsU5hFS7hNOctahSkNGf2YWwjoDOxpqc1PfnAKKgJ7EV0jEauvYhw/s6883/picture8.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF9vgCCj6YPS3Fdo8DX26MQFhFlo3gL_UIS8E4surpFh3JhqEB_bruo896PnMX9uRbAXzE9DqhvToRCPtQoNbNGWsG-llUBtsIvE4NIvoVQt_qgpIPrNiYQVYLKO3hb5CHQnr27mKJa369e5gmktNGLA5a8ky_IYpx2UPRvLCR6Zh0D6du1308K28OsYo/s6720/picture9.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWwZw5jxRdodqwu1SnsKMhDpkCJCc8VZ_XlSg1DCvU09HJNooZi9NDwPl76C5Lr9o_SDOWWmpzZN9sVqg6Ag0gbp0L2x0WkGyQWuWRRJH2_f3sys6gUmbRKui84o0KenzriuNPnD59di3Nkblv4yXn7Z-Y7glJJxRiGBZBn-sj2zfVkzzrhQjXiVA_MUY/s1581/Picture1.jpg