Home ព័ត៌មានជាតិ ក្រុមហ៊ុន Vinamilk ពង្រីកវត្តមាននៅកម្ពុជាបន្ថែមទៀត ដោយបើកសម្ពោធហាងផ្ទាល់ខ្លួនទី២ ជាការស្ដែងឱ្យឃើញជាថ្មីនូវការប្តេជ្ញាចិត្តយូរអង្វែងរបស់ក្រុមហ៊ុនសម្រាប់គ្រួសារកម្ពុជា។

ក្រុមហ៊ុន Vinamilk ពង្រីកវត្តមាននៅកម្ពុជាបន្ថែមទៀត ដោយបើកសម្ពោធហាងផ្ទាល់ខ្លួនទី២ ជាការស្ដែងឱ្យឃើញជាថ្មីនូវការប្តេជ្ញាចិត្តយូរអង្វែងរបស់ក្រុមហ៊ុនសម្រាប់គ្រួសារកម្ពុជា។

142
0
Screenshot

ផ្ដើម​ចេញ​ពីផលិតផលពេញនិយមក្នុងសហគមន៍ ឆ្ពោះទៅកាន់មហិច្ឆតាកម្រិតថ្នាក់ជាតិ៖ ហាង​ផ្ទាល់ខ្លួន​​ទី២ របស់ក្រុមហ៊ុន Vinamilk ក្នុងទីក្រុងភ្នំពេញ នាំមកនូវស្តង់ដាអាហារូបត្ថម្ភថ្មី និង​បទពិសោធន៍​ផលិត​ផល​កាន់តែសម្បូរ​បែប​មក​កាន់តែ​កៀក​​​ប្រជាជន​​នៅក្នុងសហគមន៍មូលដ្ឋាន។

ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦៖ ក្រុមហ៊ុន Vinamilk ជាក្រុមហ៊ុនផលិតផលិតផលទឹកដោះគោឈានមុខគេកម្រិតសកល ដែលត្រូវបានដាក់ឈ្មោះថាជា ម៉ាកយីហោទឹកដោះគោដែលមានសក្ដានុពលបំផុតលើពិភពលោក (World’s Most Promising Dairy Brand) ដោយ Brand Finance ក្នុងរបាយការណ៍ម្ហូបអាហារ និងភេសជ្ជៈ ឆ្នាំ២០២៥ បាន​បើកសម្ពោធហាងផ្ទាល់ខ្លួន​ទី២ របស់ខ្លួនជាផ្លូវការ កាលពីម្សិលមិញ ក្នុងរាជធានីភ្នំពេញ ដែលមាន​ទីតាំង​ស្ថិត​នៅ​​លើផ្លូវលេខ៤៨៨ ក្បែរផ្សារដើមថ្កូវ។ ការបើកសម្ពោធនេះ​គឺជាការ​បោះ​ជំហាន​មួយជំហាន​ទៀត​​នៅ​ក្នុង​​ការប្តេជ្ញាចិត្ត​រយៈពេលវែងរបស់ក្រុមហ៊ុន Vinamilk ចំពោះប្រទេសកម្ពុជា ពោលគឺ​ Vinamilk មិន​មែនគ្រាន់តែ​​ជាហាងលក់រាយប៉ុណ្ណោះទេ ប៉ុន្តែ​គឺ​ជាម៉ាកយីហោ​មួយដែល​កំពុង​ក្លាយ​ជា​ផ្នែកមួយនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារកម្ពុជា។

ផ្ដើមពីការឈានជើងចូលទីផ្សារ រហូតឈានទៅដល់ការចាក់ឫសយ៉ាងរឹងមាំ

នៅពេល​ក្រុមហ៊ុន​ Vinamilk បានបើកហាងផ្ទាល់ខ្លួនដំបូងរបស់ខ្លួននៅលើមហាវិថី ហ្សាវ៉ាហារឡាលនេហ៍រុ កាលពីខែមីនា ឆ្នាំ២០២៦ នោះ​គឺជាការ​បង្ហាញខ្លួន​ជំហានដំបូងជាផ្លូវការ។ ​សម្រាប់​ហាងថ្មី​នៅ​លើ​ផ្លូវ៤៨៨ នេះ គឺ​មាន​អត្ថន័យកាន់តែ​សំខាន់​ជាង​មុន​ថែមទៀត ហើយនេះ​គឺ​​ជា​សញ្ញា​​បង្ហាញថា Vinamilk នឹង​បន្ត​​មាន​វត្តមាន​​ និងបន្តរីកចម្រើនឥតឈប់ឈរនៅទីនេះបន្ថែមទៀត។ ហាងផ្ទាល់ខ្លួន​ទី២ នេះ គឺជា​ផ្នែក​មួយ​នៃ​ផែនការពង្រីកការវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ហើយការគាំទ្រយ៉ាង​ច្រើន​ដែល​​​ហាង​ទី១ ​បានទទួល គឺ​ជា​ការ​សាង​ទំនុក​ចិត្ត​ឱ្យ​ក្រុមហ៊ុនកាន់តែខ្លាំង​។ ចាប់តាំង​ពី​បើក​ដំណើរការ​​​នៅលើមហាវិថី ហ្សាវ៉ាហារឡាលនេហ៍រុ មក ហាង​ផ្ទាល់ខ្លួនផ្លូវការទី១ នេះ ​បាន​ទទួល​ស្វាគមន៍​​​អតិថិជន​យ៉ាងច្រើនកុះករពីគ្រប់មជ្ឈដ្ឋាន រាប់តាំងពី​​អាណាព្យាបាល​ដែល​មក​ជាវផលិតផល​ទឹកដោះគោ​ស្រស់សម្រាប់បុត្រធីតា​សម្រាប់​យកទៅ​សាលា រហូត​ដល់​បុគ្គលិក​ការិយាល័យ​ដែល​ចូល​មកទទួលទានការ៉េមម៉ាឆាជេឡាតូ ឬភេសជ្ជៈ​ Sparkling Kombucha បន្ទាប់​ពី​ចេញ​ពី​ធ្វើការ។ ជ្រុងម្ខាង​នៃ​​ហាង ដែល​មានព័ត៌មាន​​រៀបរាប់ពីប្រវត្តិម៉ាកយីហោ និងធ្នើដាក់ផលិតផល គឺជា​កន្លែង​ដែលអតិថិជន​ចូល​ទស្សនា​ច្រើន​ជាង​គេ។ ការចុះឈ្មោះ​ជា​សមាជិក​ក៏​មាន​ការ​កើនឡើង​ខ្លាំងផងដែរ ដោយ​អតិថិជន​ភាគច្រើន​បាន​ដឹង និងរកឃើញ​នូវ ផលិតផល​ទឹកដោះគោ​ស្តង់ដា​អន្តរជាតិ មានតម្លៃសមរម្យជាងអ្វីដែលពួកគាត់រំពឹងទុក។

ការពង្រីក​ទីផ្សាររបស់​ក្រុមហ៊ុន Vinamilk ក្នុងប្រទេសកម្ពុជា នឹងមិនបញ្ឈប់ត្រឹមនេះទេ។ ក្រុមហ៊ុន​មានបំណងបន្តពង្រីកវត្តមានរបស់ខ្លួននៅតាមតំបន់សំខាន់ៗទូទាំងប្រទេស ដើម្បី​នាំ​យក​បទពិសោធន៍ទិញទំនិញដ៏អស្ចារ្យនេះឱ្យខិត​ទៅ​កាន់តែកៀក​ជាមួយ​សហគមន៍​កម្ពុជា​​ក្នុង​រយៈពេល​​ប៉ុន្មាន​ខែខាងមុខទៀត។

ផលិតផលដែលរចនាឡើងស្របទៅតាមបរិបទ​​រស់នៅរបស់ប្រជាជនកម្ពុជា

ហាងថ្មីនៅលើផ្លូវ៤៨៨ នេះ មានលក់ផលិតផលគ្រប់ប្រភេទរបស់ក្រុមហ៊ុន Vinamilk ដែល​ត្រូវបាន​ជ្រើសរើស​​យ៉ាងយកចិត្តទុកដាក់​ តម្រូវ​ទៅ​តាម​​តំរូវ​ការប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ ផលិតផល​ទឹកដោះគោ​​ខាប់​ដែលជាគ្រឿងផ្សំមិនអាចខ្វះបានក្នុងវប្បធម៌កាហ្វេរបស់កម្ពុជា ក៏​ត្រូវបានដាក់លក់​ទន្ទឹម​គ្នា​ជាមួយទឹកដោះគោស្រស់ និងទឹកដោះគោ UHT សម្រាប់អាហារពេលព្រឹកក្នុងគ្រួសារ និង​អាហារូបត្ថម្ភ​សម្រាប់កុមារ។ លើសពីនេះ ហាងផ្ទាល់ខ្លួននេះ​ក៏បានណែនាំផលិតផលថ្មីៗ​ដែល​លើក​កម្ពស់​ជម្រើសរបស់អតិថិជនកម្ពុជាផងដែរ។

ទឹកដោះគោប្រភេទ Pasteurised និង​ Organic Green Farm ព្រមទាំង​ទឹកដោះគោស្រស់​ប្រភេទ​​ស្ករតិច ទទួលបានការគាំទ្រយ៉ាងខ្លាំងពី​អតិថិជន​ដែលយកចិត្តទុកដាក់​លើ​សុខភាព។ រីឯទឹកដោះគោ​​យ៉ាអួ​ម៉ាក Susu ក៏​បាន​ក្លាយជាភេសជ្ជៈប្រចាំថ្ងៃសម្រាប់មនុស្សជាច្រើនផងដែរ។ ចំពោះ​​អ្នកដែលស្វែងរកបទពិសោធន៍ថ្មីវិញ ហាងក៏មាន​បញ្ជរការ៉េមជេឡាតូ​ ដែល​មាន​រសជាតិ​លំដាប់​ខ្ពស់ រួមទាំងរសជាតិម៉ាឆា​ផងដែរ កំពុង​ផ្តល់​ជូន​នូវ​បទពិសោធន៍​ដែល​កម្រ​មាន​នៅ​លើទីផ្សារ។

លើសពីនេះ ហាងក៏​បាន​នាំមកនូវជម្រើសអាហារូបត្ថម្ភ​ពិសេសៗ​ជាច្រើន​ទៀត​មកកាន់រាជធានី​ភ្នំពេញ​​ផងដែរ រួមមាន៖ ទឹកដោះគោប្រូតេអ៊ីនខ្ពស់ និងយ៉ាអួក្រិចប្រូតេអ៊ីនខ្ពស់​សម្រាប់​អ្នក​​ផ្តោត​លើ​សុខភាព​ និងរាងកាយសកម្ម, ​​ភេសជ្ជៈ​​ Sparkling Kombucha សម្រាប់​អ្នកចូលចិត្ត​ភេសជ្ជៈ​សុខភាព​បែបទំនើប និងជម្រើសទឹកដោះគោ​សរីរាង្គ​​ សម្រាប់​អ្នក​ដែល​ផ្តល់​អាទិភាព​លើ​ប្រភព​ធម្មជាតិ​សុទ្ធ។ ផលិតផលទាំងអស់នេះ មិនត្រឹមតែបង្កើនជម្រើសមុខទំនិញ​សម្រាប់អតិជន​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​​បានលើកកម្ពស់ស្តង់ដានៃការលក់រាយនូវផលិតផលទឹកដោះគោ និង​អាហារូបត្ថម្ភ​នៅ​ក្នុង​ប្រទេសកម្ពុជាទៀតផង។

ពិធី​​បើកសម្ពោធហាង​

ដើម្បីស្វាគមន៍សហគមន៍ជុំវិញតំបន់ផ្សារដើមថ្កូវ ក្រុមហ៊ុន​ Vinamilk នឹងរៀបចំសកម្មភាព និង​ការ​ផ្តល់ជូនពិសេសៗជាច្រើនក្នុងអំឡុងពេលសម្ពោធនេះ។ ហាងបើកបម្រើជារៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង ៨:០០ នាទីព្រឹក ដល់ ៩:០០ នាទីយប់។

កម្មវិធីទី១ — ការផ្តល់កាដូអនុស្សាវរីយ៍៖

ជាវអស់ $10 ​ទទួលបានកែវព័រសឺឡែន​ Vinamilk ដ៏ប្រណីត ចំនួន ១
ជាវអស់ $15 ទទួលបានថង់យួរ​ក្រណាត់​​ម៉ាក Vinamilk ចំនួន ១
ជាវអស់ $25 ទទួលបានថង់​យួរឆ្នូតរូត​ ម៉ាក​ Vinamilk ចំនួន ១
កម្មវិធីទី២ — ការផ្តល់កាដូប្រចាំថ្ងៃ (ចន្ទ–សុក្រ)៖ សម្រាប់អតិថិជន ៣០នាក់ដំបូង ចាប់ពីម៉ោង ៥:០០–៨:០០ នាទីល្ងាច នឹងទទួលបាន៖

បន្តោង​​សោរូបខ្លាឃ្មុំ ឬកែវមានដៃ​ ចំនួន ១ សម្រាប់ការជាវចាប់ពី $5 ឡើងទៅ
ថង់ក្រណាត់​យួរ ចំនួន ១ (អាចជ្រើសរើសពណ៌បាន) សម្រាប់ការជាវចាប់ពី $10 ឡើងទៅ
បញ្ជាក់៖ ការផ្តល់ជូនពិសេសនេះ ដំណើរការត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ តែប៉ុណ្ណោះ។

លោក Pham Hong Y ប្រធានផ្នែកលក់រាយ (Head of Retail) នៅ Vinamilk បានមានប្រសាសន៍ថា៖ “កម្ពុជា​គឺជាទីផ្សាររយៈពេលវែងសម្រាប់យើង ហើយការពង្រីក​សាខា​មក​កាន់​ទីនេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយការយកចិត្តទុកដាក់បំផុត។ ពួកយើង​ទទួល​បាន​សញ្ញាជា​វិជ្ជមាន​​ពីការ​បើកដំណើរការ​ហាងផ្ទាល់ខ្លួនទី១ របស់​យើង​នៅលើមហាវិថី ហ្សាវ៉ាហារឡាលនេហ៍រុ ដែលស្ដែងចេញ​តាមរយៈ​​ចំនួន​សមាជិក​ដែលបានចុះឈ្មោះ និងរបៀបដែលអតិថិជនបានស្វែងយល់ពីប្រវត្តិម៉ាកយីហោ និង​ផលិតផល​របស់យើង។ ហាងថ្មីនៅលើផ្លូវ ៤៨៨ នេះ គឺជាការ​បោះមួយ​ជំហានទៀត​​ក្នុង​ការ​នាំយក​បទពិសោធន៍​របស់ Vinamilk ឱ្យកាន់តែខិត​មកជិត​​គ្រួសារកម្ពុជា​បន្ថែមទៀត​ ហើយយើងសង្ឃឹម​ថា​នឹង​អាច​​កសាងទំនាក់ទំនងដ៏ល្អ​នៅក្នុងសហគមន៍មួយនេះផងដែរ។”​

អំពីក្រុមហ៊ុន VINAMILK

ក្រុមហ៊ុន Vinamilk ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៦ ជាក្រុមហ៊ុនទឹកដោះគោ និងអាហារូបត្ថម្ភឈានមុខគេ ដែលដំណើរការកសិដ្ឋានជីវថាមពលចំនួន ១៥កន្លែង  និងរោងចក្រផលិតចំនួន ១៦កន្លែង ពាសពេញពិភពលោក រួមទាំងនៅសហរដ្ឋអាមេរិកផងដែរ។ ក្រុមហ៊ុន​ចែកចាយ​ផលិតផល​របស់ខ្លួនក្នុងប្រទេស និងដែនដី​សរុប​ជាង ៦៥ ប្រទេស រួមមាននៅអាស៊ី មជ្ឈិមបូព៌ា អឺរ៉ុប អាមេរិក អូស្ត្រាលី និងទីផ្សារថ្មីៗ​​នៅអាហ្វ្រិក និងអាមេរិកឡាទីន។

 

ក្រុមហ៊ុន Vinamilk បានបញ្ចូលបច្ចេកវិទ្យាទំនើប ក្នុងការរក្សាអាហារូបត្ថម្ភ ធានាសុវត្ថិភាពផលិតផល និងបន្តបង្កើនគុណភាព នៅគ្រប់ស្រឡាយផលិតផលនានា រាប់តាំងពីទឹកដោះគោលាយតាមស្តង់ដារគ្លីនិក រហូតដល់ទឹកដោះគោស្រស់ សម្បូរដោយរសជាតិ ប្លែកៗ។ ក្រុមហ៊ុន Vinamilk ទទួលបាន ការទទួលស្គាល់ជាសកលជាច្រើន រួមមាន ចំណាត់ថ្នាក់ ក្នុងចំណោមម៉ាកយីហោលំដាប់ពិភពលោកឈានមុខគេខាងផលិតផលទឹកដោះគោដោយ Brand Finance, ពានរង្វាន់ World Dairy Innovation Awards ឆ្នាំ២០២៥, ពានរង្វាន់ Clean Label Project Purity Award (សហរដ្ឋអាមេរិក), ពានរង្វាន់គុណភាព Monde Selection (បែលហ្ស៊ិក) និង​ពាន​រង្វាន់ Superior Taste Award ដោយវិទ្យាស្ថានរសជាតិអន្តរជាតិ (ទីក្រុងព្រុចសែល ប្រទេស​បែលហ្ស៊ិក) ដែល​ជា​ការ​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​នូវ​ស្ដង់ដា​គុណភាព​ពិនិត្យ​ផ្ទៀងផ្ទាត់​ដោយ​ស្ថាប័ន​ឯករាជ្យ​នានាដែល​មាន​ការទទួលស្គាល់​នៅក្នុងទីផ្សារទាំងមូល។ ​

 

ម្យ៉ាងទៀត ម៉ាកសញ្ញា Green Farm របស់ ​Vinamilk បានក្លាយជា​ផលិតផល​ដំបូងគេ​នៅ​លើ​ពិភពលោក​ដែលទទួលបាន  «ការទទួលស្គាល់ចំនួន ៣» (Triple recognition) ក្នុងនោះ​រួម​មាន៖ ពានរង្វាន់ Clean Label Project Purity Award, ពានរង្វាន់កម្រិតមាស Monde Selection Gold Quality Award និងពានរង្វាន់ Superior Taste Award  ដែលជាលទ្ធផល​បាន​ឆ្លងកាត់​​ការធ្វើតេស្តដោយឯករាជ្យយ៉ាងតឹងរ៉ឹង​ពីស្ថាប័នបញ្ជាក់ស្តង់ដាអន្តរជាតិចំនួន ៣ ផ្សេង​គ្នា។