ផ្ទុះល្បីអំពីសកម្មភាពខុសច្បាប់ និងការឆបោ.កលើជនជាតិចិននៅក្នុងប្រទេសថៃច្រើនករណីពេក ឥឡូវនេះស្ថានទូតចិនប្រចាំនៅនៅទីក្រុងបាងកក បានចេញសេចក្ដីណែនាំដាស់តឿនសារជាថ្មី ដោយព្រ.មានពលរដ្ឋខ្លួនដែលធ្វើដំណើរមកប្រទេសថៃឱ្យទទួលស្គាល់អំពីហានិភ័យ ត្រៀមវិធានការសុវត្ថិភាព និងជៀសវាងការចូលរួមក្នុងសកម្មភាពខុសច្បាប់ទាំងនោះ។
.jpg)
យោងតាមសេចក្ដីថ្លែងការណ៍ដែលចេញផ្សាយដោយកាសែត The China Daily កាលពីថ្ងៃទី២៤ ខែមេសា បានឲ្យដឹងថា ស្ថានទូតចិនបានអំពាវនាវឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់បំផុត កុំទុកចិត្តលើការផ្សាយពាណិជ្ជកម្មនៅលើបណ្ដាញសង្គម ឬកម្មវិធីផ្ញើសារតាមទូរស័ព្ទដែលផ្សព្វផ្សាយថា “មានការផ្តល់ជូនការងារដែលមានប្រាក់ខែខ្ពស់” នៅក្រៅប្រទេស ជាពិសេសក្បែរព្រំដែនមីយ៉ាន់ម៉ា-ថៃ។ ស្ថានទូតចិនបានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើធ្លាក់ក្នុងអន្ទាក់នៃក្រុមឆបោកទាំងនោះ ជនរងគ្រោះអាចប្រឈមនឹងការបង្ខាំងទុកដោយខុសច្បាប់ អំពើហិង្សា ឬអាចឈានដល់ការបាត់បង់អាយុជីវិតទៀតផង។
.jpg)
ស្ថានទូតក៏បានព្រមានផងដែរថា ពលរដ្ឋទាំងអស់ត្រូវបានហាមប្រាមដាច់ខាត ការគុបគិត ឬចូលរួមក្នុងសកម្មភាពខុសច្បាប់ទាំងនោះ ព្រោះការឆបោកតាមអ៊ីនធឺណិត និងឧក្រិដ្ឋកម្មពាក់ព័ន្ធ មានស្ថានទម្ងន់ទោសធ្ងន់ធ្ងរណាស់នៅក្រោមច្បាប់ចិន និងច្បាប់នៃប្រទេសពាក់ព័ន្ធ។ 
ក្រៅពីការព្រមា.នអំពីហានិភ័យនៃការឆបោ.កក្នុងន័យមកធ្វើការងារ ការធ្វើដំណើរកម្សាបែបទេសចរណ៍ន្តធម្មតាមកកាន់ប្រទេសថៃរបស់ពលរដ្ឋចិន ក៏ត្រូវបានរដ្ឋាភិបាលណែនាំឲ្យមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ។ ការប្រកាសនេះកើតមានក្រោយពេលភ្ញៀវទេសចរណ៍ចិនជាស្រ្តីម្នាក់ត្រូវបានគេដាក់ថ្នាំសម្រើបរហូតបាត់បង់ស្មារតី បន្ទាប់ពីទៅលេងបាញ់ទឹកក្នុងថ្ងៃចូលឆ្នាំថ្មីនៅប្រទេសថៃ។.jpg)
នេះគឺជាករណីមួយក្នុងចំណោមរាប់សិបករណីទៀតដែលបានកើតឡើងពាក់ព័ន្ធនឹងការបៀតបៀន ដោយបើតាមការស្ទង់មតិ និងទិន្នន័យបឋមពីមូលនិធិស្ត្រី និងបុរស (WMAF) របស់ថៃ បានបង្ហាញថា ក្នុងចំណោមស្ត្រីដែលបានចូលលេងទឹក ប៉ាតម្សៅ ក្នុងអំឡុងពេលចូលឆ្នាំនៅប្រទេសថៃ មានស្ត្រីប្រមាណ ៣០% ទៅ ៤០% ហើយបានបញ្ជាក់ថាពួកគេធ្លាប់ជួបប្រទះការបៀតបៀនក្នុងរូបភាពជាច្រើនខុសៗគ្នា។
ដោយសារតែមានសេចក្ដីរាយការណ៍អំពីភាពអសន្តិសុខ និងគ្មានសុវត្ថិភាពដូចបានរៀបរាប់ខាងលើនេះហើយ ទើបបានជារដ្ឋាភិបាលចិនដាស់តឿនពលរដ្ឋខ្លួនម្ដងហើយម្ដងទៀត កុំឲ្យជឿតាមការលួងលោមទៅធ្វើការនៅក្នុងឬតំបន់ជុំវិញក្បែរព្រំដែនមីយ៉ាន់ម៉ា-ថៃ និងបានណែនាំដល់ពលរដ្ឋស្ត្រីៗដែលទៅលេងកម្សាន្តនៅប្រទេសថៃកុំដើរទៅណាមកណាតែម្នាក់ឯង ដើម្បីបញ្ចៀសហានិភ័យផ្សេងៗ៕










