Home ព័ត៌មានអន្តរជាតិ វៀតណាមចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរុស្ស៊ីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដើម្បីធានាសន្តិសុខថាមពល

វៀតណាមចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរុស្ស៊ីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដើម្បីធានាសន្តិសុខថាមពល

65
0

វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរុស្ស៊ីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរលើកដំបូងនៅប្រទេសវៀតណាម ក្រោមគម្រោងឈ្មោះ «Ninh Thuan 1» ដើម្បីធានាសន្តិសុខថាមពលក្នុងប្រទេស ស្របពេលពិភពលោកកំពុងខ្វះខាតថាមពល ។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង គឺពេលនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ធ្វើដំណើរទស្សនកិច្ចនៅប្រទេសរុស្ស៊ី និងពិភាក្សាជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin ក្នុងទីក្រុងមូស្គូ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS1jk9JSBoGa2D9wuxStLQTqnAinth7wY-gfVUiI9EF2enjfxT-dkUkk2uPq7LGuWH6BjZzxyO0YJwwsu4ge8bDtdSPYIy-uIc4aNHpzLy6wgMyXERMO1NBPFHv7iBCTB9w9XhKjUG1zHvX3BrBaW7UL9y2AAaU7hjSvXRO3LdZ7gi21cB8JzNzAMpxFk7/s1024/photo_2026-03-25_16-32-49.jpg

សារព័ត៌មានបរទេសរាយការណ៍ថា កាលពីថ្ងៃទី២៣ ខែមីនា វៀតណាម និងរុស្ស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយគ្នា ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងគេនៅវៀតណាម ដែលកិច្ចព្រមព្រៀងនេះត្រូវបានចាត់ទុកថា រដ្ឋាភិបាលក្រុងហាណូយមានគោលបំណងធានាសន្តិសុខថាមពលក្នុងប្រទេសខ្លួន បន្ទាប់ពីការផ្គត់ផ្គង់ថាមពលលើពិភពលោកផ្អាកភ្លាមៗដោយសារសង្គ្រាមមជ្ឈិមបូព៌ា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhLmMr0Fq_igM1ZNO5uv31MjZWhAKDsUXxYooiBCiKNpF7ZdBkD3qK-vto6QCpMNnLDOpDOF-3oPxgGReyMWYscEr3M4dQvqI8dqDUzwanBwRG3K3UFHKtm2_Hnt_npc7j7MSy473mby-4vQd1js6WVEaNgEpSJlJWw48Yz_dgNOlPwig4AFPvvL-tXgay/s1280/photo_2026-03-25_16-32-50.jpg
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ គឺកើតឡើងពេលនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី និងពិភាក្សាជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin នៅទីក្រុងមូស្គូ កាលពីថ្ងៃទី២៣ ខែមីនា ។ បើទោះជាភាគីទាំងពីរបានឯកភាពគ្នាសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅវៀតណាម ប៉ុន្តែគ្មានការប្រកាសលម្អិតពីពេលវេលាចាប់ផ្តើមសាងសង់ច្បាស់លាស់ទេ ។

ការសាងសង់រោងចក្រស្ថិតក្រោមគម្រោង «Ninh Thuan 1» ដោយនឹងដំឡើង Reactor នុយក្លេអ៊ែរ ចំនួន២ រចនាម៉ូដដោយរុស្ស៊ី ដែលមានកម្លាំងផលិតថាមពលសរុបចំនួន២,៤០០មេហ្គាវ៉ាត់ ។ ក្រៅពីនេះ រដ្ឋាភិបាលក្រុងហាណូយនឹងពង្រីកកិច្ចសហការជាមួយក្រុមហ៊ុន Novatek ដែលជាក្រុមហ៊ុនយក្សផលិតឧស្ម័ន LNG របស់រុស្ស៊ីផងដែរ ដើម្បីឱ្យក្រុមហ៊ុននេះបញ្ជូនឧស្ម័នមកវៀតណាម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwNbrulPCYyWXH_DbSk6YF8bxceFMykldU1hrglRztwQUNcuSQx1wBtiysI2vcI3x0U4jAnL5n95haoJWvksh9zG5zqR7_oQdpxFht9gcD4EzexWtelm35SbLfNHe0ejOBz1162F9fvcT5yjudvWHQ1-WM8HzVvk-JdjHRUUN-ufb_MVWUsmsjJ3C_E1Mr/s800/photo_2026-03-25_16-32-49%20(3).jpg
មូលហេតុដែលវៀតណាមពន្លឿនការនាំចូលឧស្ម័ន LNG ដោយសារសង្គ្រាមមជ្ឈិមបូព៌ាបានប៉ះពាល់យ៉ាងខ្លាំងដល់ការដឹកជញ្ជូនប្រេងឥន្ធនៈ និងឧស្ម័នតាមច្រកសមុទ្រ Hormuz បណ្តាលឱ្យតម្លៃប្រេងនៅវៀតណាមកើនឡើងខ្ពស់ និងខ្វះខាត រហូតដល់ពលរដ្ឋវៀតណាមតម្រង់ជួរនៅតាមស្ថានីយប្រេង ។ កន្លងមក រដ្ឋាភិបាលក្រុងហាណូយព្យាយាមជំរុញឱ្យពលរដ្ឋប្រើប្រាស់រថយន្តអគ្គិសនី, ជីវថាមពល និងសហការថាមពលជាមួយប្រទេសជាច្រើន រួមមាន ៖ ជប៉ុន កូរ៉េខាងត្បូង អង់ហ្គោឡា និងអាល់ហ្សេរី ដើម្បីឱ្យវៀតណាមទទួលបានថាមពលពីប្រភពផ្សេងគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXjPQA4c8hQE0opA7AhLLuejef9Ie4MMMnzCkmSwQhIX3yeA-WAK8T11UM6A30itSPBN9nOhG9gCY_kjNZ3Mdf4TyXoFLxerdMHE1C6nJZG1RqYXbP30PIH_bCeXZWYCnkrHKxezB1zgFW5J2F-f2PSj2liuJ4oX8lvUlApSHub2z6zXVbP5vn4lryI87_/s1000/photo_2026-03-25_16-32-49%20(2).jpg

គួរបញ្ជាក់ថា វៀតណាមបានសហការថាមពលជាមួយរុស្ស៊ីជាច្រើនឆ្នាំហើយ ដោយចាប់ផ្តើមឡើងដោយការបង្កើតក្រុមហ៊ុន Vietsovpetro ដែលបណ្តាក់ទុនរួមគ្នារវាងរដ្ឋាភិបាលប្រទេសទាំងពីរតាំងពីឆ្នាំ១៩៨១ ។ រីឯគម្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅវៀតណាមលើកនេះ គឺជាការពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រជិតស្និទ្ធបន្ថែមទៀត ៕