Home ព័ត៌មានអន្តរជាតិ ពិភពលោកបារម្ភគ្មានអ៊ីនធើរណេតប្រើប្រាស់ បើអ៊ីរ៉ង់ហ៊ានធ្វើរឿងបែបនេះមែននោះសង្គ្រា.មលោកអាចនឹងចៀសមិនផុតឡើយ!

ពិភពលោកបារម្ភគ្មានអ៊ីនធើរណេតប្រើប្រាស់ បើអ៊ីរ៉ង់ហ៊ានធ្វើរឿងបែបនេះមែននោះសង្គ្រា.មលោកអាចនឹងចៀសមិនផុតឡើយ!

50
0

ប្រទេសនានាលើពិភពលោកកំពុងតែព្រួយបារម្ភអាចនឹងលែងមានអ៊ីនធើរណេតប្រើប្រាស់ដូចមុន ប្រសិនបើអ៊ីរ៉ង់សម្រេចចិត្តកាត់ផ្តាច់ខ្សែភ្ជាប់អ៊ីនធើរណេតដែលដាក់ពង្រាយនៅបាតច្រកសមុទ្រ Hormuz ដូចការគំរា.មមែននោះ ពិភពលោកនឹងពិបាកខ្លាំងមិនខាន ពីព្រោះខ្សែភ្ជាប់អ៊ីនធើរណេតនេះបានចែកចាយទិន្នន័យពាសពេញពិភពលោក ដូចជា ៖ ការសន្ទនាតាមវីដេអូ ការផ្ញើសារតាមអ៊ីម៉ែល ការផ្ញើប្រាក់តាមធនាគារ និងសេវាកម្មបច្ចេកវិទ្យា ។

ស្របពេលពិភពលោកប្រឈមនឹងការខ្វះខាតប្រេងឥន្ធនៈ ដោយសារអ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់ ពិភពលោកក៏បារម្ភពីខ្សែភ្ជាប់អ៊ីនធើរណេតនៅបាតច្រកសមុទ្រ Hormuz ដែលតភ្ជាប់អ៊ីនធើរណេតពាសពេញពិភពលោកអាចនឹងត្រូវកាត់ផ្តាច់ ។ ប្រសិនបើអ៊ីរ៉ង់សម្រេចចិត្តបំផ្លាញខ្សែភ្ជាប់អ៊ីនធើរណេតនៅបាតសមុទ្រពេលណា គឺអ៊ីនធើរលើពិភពលោក នឹងប្រើប្រាស់លែងបានភ្លាមៗ ។

តាមសេចក្តីរាយការណ៍នៅខែមីនា ឆ្នាំ២០២៦ អ៊ីរ៉ង់អាចបង្កប់គ្រាប់មីននៅច្រកសមុទ្រ Hormuz ដែលធ្វើឱ្យក្រុមហ៊ុនដឹកជញ្ជូនទំនិញតាមនាវា និងក្រុមហ៊ុនធានារ៉ាប់រងភ័យស្លន់ស្លោ ហើយបញ្ឈប់ការដឹកទំនិញទាំងអស់តាមសមុទ្រ រហូតដល់មានការប្រកាសបើកច្រកសមុទ្រឡើងវិញ ។ ដូចគ្នានេះ ក្រុមហ៊ូទី មកពីប្រទេសយេម៉ែន បានគំរាមបាញ់នាវាផ្សេងៗដែលឆ្លងកាត់ច្រកសមុទ្រ Bab al-Mandab នៅសមុទ្រក្រហម ធ្វើឱ្យទីនេះក្លាយជាតំបន់គ្រោះថ្នាក់ដូចច្រកសមុទ្រ Hormuz ។

នៅបាតច្រកសមុទ្រ Hormuz និងបាតសមុទ្រក្រហម គឺជាទីតាំងពង្រាយខ្សែភ្ជាប់អ៊ីនធើរណេតយ៉ាងធំចែកចាយទៅកាន់ពិភពលោក ដែលមានប្រវែងរាប់ពាន់គីឡូម៉ែត្រ និងបានបញ្ជូនទិន្នន័យពិភពលោកស្ទើរទាំងអស់ ដូចជា ៖ ការសន្ទនាតាមវីដេអូ ការផ្ញើសារតាមអ៊ីម៉ែល ការផ្ញើប្រាក់តាមធនាគារ និងសេវាកម្មបច្ចេកវិទ្យា ។ ទាំងច្រកសមុទ្រ Hormuz ទាំងច្រកសមុទ្រ Bab al-Mandab ត្រូវបានចាត់ទុកជាផ្លូវបញ្ជូនថាមពល និងទិន្នន័យដ៏សំខាន់ ដោយសារច្រកសមុទ្រនីមួយៗមានខ្សែភ្ជាប់អ៊ីនធើរណេតនៅបាតសមុទ្ររហូតដល់ជាង២០ខ្សែ ។

ខ្សែភ្ជាប់អ៊ីនធើរណេត យ៉ាងហោចណាស់១៧ខ្សែត្រូវបានដាក់ពង្រាយនៅបាតសមុទ្រក្រហម សម្រាប់តភ្ជាប់អ៊ីនធើរទៅកាន់តំបន់អឺរ៉ុប អាស៊ី និងអាហ្វ្រិក ។ រីឯនៅឈូងសមុទ្រពែក្ស ក៏មានខ្សែភ្ជាប់អ៊ីនធើរណេតសំខាន់ៗផងដែរ សម្រាប់ការបញ្ជូនទិន្នន័យពីប្រទេសមួយទៅប្រទេសមួយ ។

ប្រសិនបើខ្សែភ្ជាប់អ៊ីនធើរណេតនៅបាតសមុទ្រត្រូវបំផ្លាញ វាមិនមែនប៉ះពាល់ត្រឹមតែពិភពលោកគ្មានអ៊ីនធើរណេតទេ គឺវាប៉ះពាល់រហូតដល់ប្រព័ន្ធធនាគារ, ផ្សារភាគហ៊ុន, មន្ទីរពេទ្យ, បណ្តាញសំខាន់ៗ, ប្រព័ន្ធបច្ចេកវិទ្យា AI, មជ្ឈមណ្ឌលទិន្នន័យដ៏ធំ និងកាត់ផ្តាច់ទំនាក់ទំនងពីប្រទេសមួយទៅប្រទេសមួយ ។ បណ្តាប្រទេសនៅឈូងសមុទ្រអារ៉ាប់នឹងរងផលប៉ះពាល់មុនគេ ប៉ុន្តែប្រទេសឥណ្ឌា និងតំបន់អាស៊ី នឹងប្រឈមជាមួយសេវាអ៊ីនធើរណេតយឺតជាងមុន ។

ទោះជាបច្ចុប្បន្ន អ៊ីរ៉ង់មិនទាន់បំផ្លាញខ្សែភ្ជាប់អ៊ីនធើរណេតនានានៅបាតសមុទ្រ ប៉ុន្តែបើនៅតែមានការបង្កប់គ្រាប់មីននៅច្រកសមុទ្រ Hormuz, ប្រទេសជម្លោះវាយប្រហារគ្នាមិនឈប់ឈរនៅមជ្ឈិមបូព៌ា និងបម្រាមហាមចូលតំបន់ហាមឃាត់ គឺនឹងជំរុញឱ្យអ៊ីរ៉ង់ធ្វើតាមការគំរាមរបស់ខ្លួន គឺកាត់ផ្តាច់ខ្សែអ៊ីនធើរណេតនៅបាតសមុទ្រ ពេលនោះ ពិភពលោកនឹងពិបាកខ្លាំងមិនខាន ៕