Home តារាជាតិ ស្របពេលសាំងឡើងថ្លៃ Rick Kh ស្រាប់តែមានគំនិតមួយនេះដើម្បីជួយហ្វេនៗ

ស្របពេលសាំងឡើងថ្លៃ Rick Kh ស្រាប់តែមានគំនិតមួយនេះដើម្បីជួយហ្វេនៗ

14
0

នៅពេលនេះតម្លៃប្រេងឥន្ធនៈបានឡើងថ្លៃយ៉ាងខ្លាំងមិនថាតែនៅក្នុងប្រទេសកម្ពុជាឬប្រទេសដទៃនោះទេ។ ស្របពេលជាមួយនឹងតម្លៃខ្ពស់អ្នកបង្កើតមាតិកា Rick Kh គ្រោងធ្វើរឿងមួយដើម្បីជួយសម្រួលបន្ទុកដល់ហ្វេនៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8-0OL3drmuvSJ5VP5FLedvOpRgrnuth02X-NkZZ4Ls5A78qhJgFPWeb0aOu9o4V-7jH7Kz-nkmDSmeggVd7ERL2P76auzhgi9jv24sITnC7YAmVZxXhCJfavXZbQtRhWN114R6TNh_bzJfM-JmCBxjN9u1LePa6SQmuIs_agyibQ1Pw-V6WvLW8E2r4YX/s2048/image_2026-03-18_13-25-45.png
នៅថ្ងៃទី១៨ ខែមីនា Rick Kh បានបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «សាំងឡើងថ្លៃ ឥលូវចង់បានកាតសាំង៣ពាន់លីត្រ ចែកហ្វេនម្នាក់៣០លីត្រ ចំនួន១០០កាត យ៉ាងណាហ្វេនក៏អាចជិះធ្វើការបាន១ខែដែរ»។ ការប្រកាសនេះបានធ្វើឱ្យហ្វេនៗរបស់លោកត្រេកអរយ៉ាងខ្លាំងពីព្រោះពេលនេះអ្នកមួយចំនួនក៏កំពុងត្អូញត្អែរអំពីការឡើងថ្លៃនៃប្រេងឥន្ធនៈដែលធ្វើឱ្យប៉ះពាល់ដល់របររកស៊ីមួយចំនួន។ ការត្អូញត្អែរនេះដោយសារតែប្រេងថ្លៃធ្វើឱ្យតម្លៃនៃការដឹកជញ្ជូនខ្ពស់ជាងមុនដូច្នេះទំនិញមួយចំនួនក៏នឹងឡើងថ្លៃដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy_ksvekdyUvzyUvb8Q0mIKEPFK-CrsB01wpbysA2yqXNluNvHLqpisnmAmvHfYF8o_xESpEAWBL2tSkw3hfehXAabGV6LB_Lsavh7hVNFyhyphenhyphen-ElAyiBfL1LGojblPl4wKjYTzEHWeW240wlnx8ITp6op55ODHSF2aOsD5ecb-nvlfaFxhECQxQEd5SWQw/s738/image_2026-03-18_13-24-00.png

មិនត្រឹមតែមានគំនិតគិតគូរដល់ហ្វេនៗប៉ុណ្ណោះទេ សកម្មភាពរបស់ Rick Kh កន្លងមកបានចែករង្វាន់លើកទឹកចិត្តដល់អ្នកគាំទ្ររបស់ខ្លួនទាំងការឈ្នះជាសាច់ប្រាក់រួមទាំងទូរសព្ទជាដើម។ នាពេលបច្ចុប្បន្ននេះ ទីផ្សាររបស់អ្នកប្រកបអាជីវកម្មអនឡាញភាគច្រើនបានផ្តល់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីជាការប្រម៉ូតទីផ្សាររបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY5DBRwuf06hDCdluBSw5zbHPwnVyH_gVRsMdLiiroyGY1KGFXvRHrhSVocje2TfrEi4s0xBhAmY0LDwNezwb6_8gCdfUPTppn9_lUx92ELx8Wng6gypvbMBSPcntRmVGDbCWJPz-YoZ7t8YjjcL8l5AwDRCNM6m8PyY2_QOhHXALgJJ3wDkOURHRwkDKd/s2048/image_2026-03-18_13-25-50.png

គួរឱ្យដឹងថាក្រៅពីអាជីពជាអ្នកបង្កើតមាតិកាលើបណ្តាញសង្គម Rick Kh ក៏បង្កើតអាជីវកម្មផ្ទាល់ខ្លួនផងដែរ។ ក្រៅពីជួយនិស្សិតដែលមានជីវភាពខ្វះខាតរូបលោកក៏បានបើកបណ្ណាល័យមួយនៅឯខេត្តសៀមរាបដែលបើកឱកាសឱ្យអ្នកអាន អានដោយឥតគិតថ្លៃ៕