Home ព័ត៌មានអន្តរជាតិ ការលក់ដូរនៅផ្សាររុងក្លឿទៅមុខលែងរួចហើយដោយសារការបិទព្រំដែនកម្ពុជា-ថៃ

ការលក់ដូរនៅផ្សាររុងក្លឿទៅមុខលែងរួចហើយដោយសារការបិទព្រំដែនកម្ពុជា-ថៃ

41
0

អាជីវករនៅផ្សាររុងក្លឿ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ថា មិនអាចបន្តការលក់ដូរទៀតទេ ពីព្រោះការបិទព្រំដែនកម្ពុជា-ថៃធ្វើឱ្យពួកគេរងផលប៉ះពាល់ដោយផ្ទាល់ បាត់បង់ប្រាក់ចំណូលទាំងស្រុង បើស្ថានការណ៍ព្រំដែននៅតែបែបនេះយូរទៀត មុខជាប៉ះពាល់សេដ្ឋកិច្ចខេត្តស្រះកែវ មិនខាន ។ ទោះយ៉ាងណា ពួកគេនៅតែមានក្តីសង្ឃឹមថា ព្រំដែនប្រទេសទាំងពីរនឹងបើកឡើងវិញនាពេលឆាប់ៗ បន្ទាប់ពីស្ថានការណ៍ធូរស្រាល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIZ3M5opSh7BM7SfZpP9e68fNqvfrImcoFc7Orc-tplfTn2DKLHl1Evyd7MSAwU926JJxUvhn0nkKtRMDVVOW41_wtVUpGaSqyTApZ6GRZjSi7kdKdc1Je7jDTbn8BSgNAbgPS_I34I0gaWAfLlQqY9JiOha-hL0QxPA8qctJikVlH5WNjGYF0TPJGrCNu/s750/photo_2026-03-18_08-24-30.jpg
ការបិទព្រំដែនផ្លូវគោកទាំងអស់ជាមួយកម្ពុជា ជាឯកតោភាគីតាំងពីខែមិថុនា ឆ្នាំ២០២៥ ពីសំណាក់កងទ័ព និងរដ្ឋាភិបាលថៃ បានធ្វើឱ្យដល់ប៉ះពាល់សេដ្ឋកិច្ចថៃនៅតាមបណ្តោយព្រំដែនយ៉ាងខ្លាំង ជាក់ស្តែង អាជីវករថៃនៅផ្សាររុងក្លឿ ខេត្តស្រះកែវ ដង្ហែរគ្នាបិទតូបលក់ដូរ និងប្រកាសលក់តូបជាបន្តបន្ទាប់ ដោយសារស្ងប់ស្ងាត់គ្មានភ្ញៀវទេសចរ ។ អាជីវករទាំងនេះត្អូញត្អែរពីការបាត់បង់ប្រាក់ចំណូលទាំងស្រុង និងគ្មានលទ្ធភាពសងបំណុលធនាគារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpXqPnH2iC2zlGj5o-ST6jGeBDDFTcMqRXTVUSgphJwHAvTuI5350N2JA5SpHpjhShEui7rsIrAyHhbuQWK7WYR4Urz6QO1BeNRNH6ayUcw0k8IMAwvXABjOUCMOjPWeQH9AoBINWoqAzdlQZPr6VmGpltuaiO0loHi1WbHuUaRrb8zozAzy6C8XD9kGgm/s1024/photo_2026-03-18_08-24-30%20(5).jpg
តាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី១៤ ខែមីនា ការលក់ដូរនៅផ្សាររុងក្លឿងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដែលត្រូវបានចាត់ទុកជាផ្សារព្រំដែនដ៏ធំបំផុតនៅប្រទេសថៃ ពេលនេះ លែងមានសភាពអ៊ូអរដូចមុនទៀតហើយ បរិវេណផ្សារទាំងមូលស្ងាត់ជ្រងំ បន្ទាប់ពីស្ថានការណ៍តានតឹងកើតឡើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi93hLI7NMsRfvRifX44juokHf4mgjXxvJG-d8y4IJSUGTC_EdRW03pBKL3Va-iYnnLElkib-Jl31NbRBqapPLkJgI7P00KIZuvsQkgu_usOBKeNRqgAr2jK8aPAVzSWO6qUGzCWmyHiFxD2zLp7FAYMELCTj5nwMkD6lR9vJLwhskHJa7FLS52m-XHicoX/s750/photo_2026-03-18_08-24-30%20(4).jpg
បច្ចុប្បន្ន ផ្សាររុងក្លឿ កាន់តែស្ងប់ស្ងាត់ខ្លាំងឡើង ម្ចាស់តូបនានាប្រាប់ថា មិនអាចបន្តការលក់ដូរទៀតទេ និងត្រូវផ្លាស់ប្តូរមុខរបរ ។ តូបជាច្រើនក្នុងផ្សារនេះត្រូវបានបិទទ្វារជារៀងរហូត ហើយតូបមួយចំនួនធំទៀតលើកស្លាកលក់ឱ្យម្ចាស់ផ្សេង ដោយសារគ្មានភ្ញៀវទេសចរមកទិញទំនិញធ្វើឱ្យពួកគេរងផលប៉ះពាល់ដោយផ្ទាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhasZOIRUKftdMBG-HxQdhc0XLWzNo3ODTgq2G1DQAwiENPz85Hqbb4XZWuPnYkz7NPFbcuv8z6kEuJzD59YKvXsh2Cz4NOSq_DXaVYbThGeQL9M9bb9pog6I0JpLpWF-YAcvRnhaek69Z6xEQjERDXAblRmY_64pE_rYq779-yRZVnRmUXDd7xpb7fgmoV/s1000/photo_2026-03-18_08-24-30%20(3).jpg

បើតាមអាជីវករនៅផ្សាររុងក្លឿ គឺមុនពេលមានស្ថានការណ៍តានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ ការលក់ដូរនៅផ្សារនេះលក់ដាច់ខ្លាំងណាស់ ប្រាក់ចំណូលចូលហូរហែ ប៉ុន្តែពេលបិទព្រំដែន ប្រាក់ចំណូលក៏ធ្លាក់ចុះយ៉ាងខ្លាំង គ្មានប្រាក់បង់ឈ្នួលតូប គ្មានប្រាក់ចំណាយក្នុងជីវភាពប្រចាំថ្ងៃ ទើបពួកគេសម្រេចបិទបិទទ្វារតូប ។ ប្រសិនបើស្ថានការណ៍ព្រំដែននៅតែអូសបន្លាយបែបនេះ នឹងប៉ះពាល់ដល់សេដ្ឋកិច្ចខេត្តស្រះកែវមិនខាន អាជីវករត្រូវទៅលក់ដូរនៅកន្លែងផ្សេង ឬផ្លាស់ប្តូរមុខរបរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho4_KSfaHFn-z7hLaBBIyPssz-6c6RLJcMIoYACunqQXMnMgAy7v7CTkC1Ph9LsJFCBY6UxDwCOQ5DvTHo5Np4edCR45hstUCLPBj79HF3pC8RpBhAak1_rFNmZLhiSj2TEJwtIZIDYXp0aYklge4OXQWhHdN9nReTBiOwVGzZvpZhn3wlckll6XQXeb09/s750/photo_2026-03-18_08-24-30%20(2).jpg

ទោះយ៉ាងណា អាជីវករថៃផ្សាររុងក្លឿ និងពលរដ្ឋថៃមួយចំនួននៅតែមានក្តីសង្ឃឹមថា ស្ថានការណ៍ព្រំដែនរវាងកម្ពុជា-ថៃនឹងល្អប្រសើរឡើងវិញនាពេលឆាប់ៗនេះឈានទៅបើកព្រំដែន ដើម្បីឱ្យការប្រកបរបររកស៊ីដំណើរការដូចមុន ដោយពួកគេតាមដានស្ថានការណ៍ព្រំដែនជានិច្ច ៕