Home តារាជាតិ សុងសុងថាក្នុងនាមជាមនុស្សប្រុសត្រូវមានទំនួលខុសត្រូវក្នុងទំនាក់ទំនងស្នេហា

សុងសុងថាក្នុងនាមជាមនុស្សប្រុសត្រូវមានទំនួលខុសត្រូវក្នុងទំនាក់ទំនងស្នេហា

5
0

សុងសុង ម្ចាស់បទ «មេឃភ្លៀងហើយ» ច្រៀងរួមជាមួយនឹងវណ្ណដា បានលើកឡើងពីទំនួលខុសត្រូវក្នុងនាមជាមួយប្រុសជុំវិញទំនាក់ទំនងក្រោយពីបណ្តាញសង្គមផ្ទុះរឿងរសើបទាក់ទងនឹងមនុស្សស្រីទាមទារឱ្យដៃគូរបស់ខ្លួនឱ្យលុយនាងចាយខ្លះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8GvvCdR1jNvkYPyAtkEYhnvVnWHf5RYONQePGXklRVlcOB7iezSLwKcl8esV9qQzC87Qcfi9fsQLJN2yUX7O417BxmYl4Ht1Lxz1NLEIWyU1w9jY1hJY81mF_JAqZHSBYFZLNvcUuBHDiaGzQ9rjJSUCH4KekiGSxfK7Wd3y-PSoFKR5NyXhjroaUe3jR/s2048/image%20(43).png

សិល្បករដែលឃ្លាតឆ្ងាយពីរង្វង់សិល្បៈរូបនេះបានលើកឡើងនៅលើបណ្តាញសង្គមនៅថ្ងៃទី២ខែមីនា ថា «ខ្ញុំឃើញ មានរឿងរសើបតិចតួច ដែលគេវែកញែកពាក់ព័ន្ធទៅលើការចំណាយជាមួយសង្សារ ឬ មនុស្សខ្លួនឯងស្រលាញ់។ នេះជាជ្រុងមួយនៃការគិតរបស់ខ្ញុំសម្រាប់ខ្ញុំចំណាយទៅលើមនុស្សខ្ញុំស្រលាញ់ខ្ញុំអត់ស្តាយទេខ្ញុំសុខចិត្តអត់ខ្លួនឯងពេលខ្លះ ខ្ញុំងប់? ក្រោមកន្ទុយក្បិន?ចម្លើយអត់ទេ ក្នុងនាមយើងជាកូនប្រុស យើងត្រូវតែមាន មហិច្ឆតា មានទំនួលខុសត្រូវមានការគិតពិចារណា ចេះថ្លឹងថ្លែង មានភាពជាអ្នកដឹកនាំ មានវិន័យ ក្នុងការរស់នៅ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh166f65vnDnz1l-KQfzgEnOtHlV0VaVEOGfTy_RBQ5pLfpWd-ei5vFlUhLmfXNPiQOcGgHJlymhlDeLbjXOhCybn971uWvAgu8wqpNSg-iNjg3G7ufmxhWg08fMPkG0be5E9OAy-7K1Yst3v63xd6_2mGqxuwwUzZk20w8MC7wNl1iyxayNAiiompXPv9a/s810/image%20(46).png

សុងសុង បន្តថា «បើយើងមិនមានសមត្ថភាពចំណាយ នោះមានន័យថាយើងមិនទាន់ រួចរាល់ក្នុងទំនាក់ទំនងទេបើសិនត្រឹមសង្សារលុយនៅតែក្នុងកាបូបខ្លួនឯងទេចាយវាយឱ្យមានខ្ទង់ ដឹងពីសមត្ថភាពខ្លួនឯងនៅកម្រិតណា មនុស្សស្រីគេចេះវាយតម្លៃហើយគេអត់បានឈឺក្បាលអារឿងលុយយើងPayហ្នឹងទេយើងមនុស្សប្រុសក៏ត្រូវចេះមើលស្វែងយល់ពីគេដូចគ្នា សម្រាប់ខ្ញុំគឺខ្ញុំរ៉ាប់រងទាំងអស់ មិនមែនខ្ញុំទូលាយទេ តែមកពីខ្ញុំមានសមត្ថភាព ខ្ញុំចេះចាយខ្ញុំដឹងខ្ទង់ ចេះគ្រប់គ្រងហិរញ្ញវត្ថុ អីគួរអីមិនគួរ មិនខ្ជះខ្ជាយពេកក៏មិនកំណាញ់ពេក»។ សុងសុង ថា «ទម្រាំមានថ្ងៃនេះ មិនមែនជារឿងចៃដន្យទេគឺការខំប្រឹងប្រែង អត់ចម្លែកចិត្តទេដែលខ្ញុំអាចកាន់ដៃប្រពន្ធខ្ញុំមក ជិត១០ឆ្នាំហើយតាំងពីសង្សាររហូតដល់ភរិយា រហូតដល់សព្វថ្ងៃ ខ្ញុំតែងប្រាប់ខ្លួនឯងថាបើជាតិនេះខ្ញុំក្រ មានន័យថាខ្ញុំអសមត្ថភាព»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrFh-8NUflNqFoagBKvFGnYX5JJk_1xiNq7ta5g-BplsbRSjKaPBirXb-cgl9ENBnM3SEGFa7qRvMeV8iEQ8X-nA5VX8nGCUPpDEoYOlP3YlRZwTU_e1K6bCyNwVNCzKUs1JXNwDbys3VGqQAfTgwyWdfK93f9HnBJtXrS6KBS0yoZKwgvHm-vlZms2Pm3/s1284/image%20(47).png
សំណេររបស់ សុងសុង ជាមិត្តសម្លាញ់របស់ វណ្ណដា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបង្ហាញការយល់ស្រប ខណៈមានមតិមួយចំនួនលើកឡើងថាដោយសារតែមនុស្សមួយចំនួនគ្មានសមត្ថភាពទើបពួកគេប្រតិកម្មនឹងពាក្យសម្តីរបស់ជីហ្ស័ង ៕