តើសង្គ្រាមលោកលើកទី៣ នឹងផ្ទុះឡើងក្នុងពេលឆាប់ៗនេះហើយមែនទេ? បន្ទាប់ពីមេដឹកនាំអ៊ីរ៉ងត្រូវបានសម្លា.ប់ភ្លាមៗ ឥឡូវនេះក្រុមប្រដាប់អាវុធលីបង់ Hezbollah បានប្រកាសជាផ្លូវការថា ពួកគេនឹងចូលរួមយ៉ាងពេញទីជាមួយអ៊ីរ៉ង់បើកការប្រឆាំងនឹងអ៊ីស្រាអែល ព្រមទាំងសហរដ្ឋអាមេរិក ជុំវិញការវា.យប្រហារដែលឈានដល់ការសម្លា.ប់មេដឹកនាំកំពូល អាលី ខាមេនី ។ នេះជាសញ្ញាឆ្លុះបញ្ចាំងពីភាពតានតឹងថាកំពុងតែមានការកើនឡើង ស្របពេលដែលប្រទេសជាច្រើនចាប់ផ្ដើមលូកដៃចូលក្នុងសង្រ្គាមរវាងអ៊ីរ៉ង អ៊ីស្រាអែល និងសហរដ្ឋអាមេរិក។
.jpg)
យោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារ Al Jazeera នៅថ្ងៃទី២ ខែមីនានេះបានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធ ហេសបូឡាហ៍ នៅក្នុងប្រទេសលីបង់បានសន្យាថា នឹងបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការ “ប្រឈមមុខនឹងការឈ្លានពាន” បន្ទាប់ពីការវាយប្រហារដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ អាយ៉ាតូឡាហ៍ អាលី ខាមេនី។
.jpg)
អគ្គលេខាធិការរបស់ហេសបូឡា លោក ណាអ៊ីម កាសេម បាននិយាយថា ក្រុមនេះនឹងអនុវត្ត «កាតព្វកិច្ចប្រឈមមុខនឹងការឈ្លានពាន» ហើយនឹងមិនបោះបង់ចោល «វិស័យកិត្តិយស និងការតស៊ូ» ឡើយ ដោយបានកំណត់ជំហររបស់ខ្លួនថាជាការគាំទ្រដល់អ៊ីរ៉ង់ និងការតស៊ូប្រឆាំងនឹងអ្វីដែលខ្លួនហៅថា អរិភាពរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ក្រុមហេសបូឡា ដែលធ្វើប្រតិបត្តិការជាកងកម្លាំងប្រដាប់អាវុធឯករាជ្យភាគច្រើននៅក្នុងប្រទេសលីបង់ មិនទាន់បានចាត់វិធានការប្រឆាំងនឹងអ៊ីស្រាអែល ឬទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិកនៅឡើយទេ ចាប់តាំងពីការវាយប្រហារបានចាប់ផ្តើមនៅថ្ងៃសៅរ៍។
មួយវិញទៀតឥឡូវនេះ ប្រទេសលីបង់កំពុងបន្តការប៉ុនប៉ងរបស់ខ្លួនដើម្បីស្តារឡើងវិញបន្ទាប់ពីសង្គ្រាមរយៈពេលមួយឆ្នាំរវាងហេសបូឡា និងអ៊ីស្រាអែល ដែលបានបញ្ចប់បន្ទាប់ពីបទឈប់បាញ់ខែវិច្ឆិកា ឆ្នាំ២០២៤។ ទោះជាយ៉ាងណាក៏ដោយ អ៊ីស្រាអែលបានបន្តវាយប្រហារលើប្រទេសលីបង់ដោយរំលោភលើកិច្ចព្រមព្រៀង និងបានរក្សាប៉ុស្តិ៍យោធាជាច្រើននៅក្នុងទឹកដីលីបង់៕










