Home ព័ត៌មានជាតិ BREAKING: ក្រសួងការពារជាតិកម្ពុជា ប្រកាសជ្រើសរើសកងទ័ពចំនួន ៣,០០០ នាក់

BREAKING: ក្រសួងការពារជាតិកម្ពុជា ប្រកាសជ្រើសរើសកងទ័ពចំនួន ៣,០០០ នាក់

22
0

រាជធានីភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានប្រកាសជ្រើសរើសកងទ័ពចំនួន៣,០០០នាក់ បន្ថែមទៀត ដើម្បីបំពេញក្របខណ្ឌឲ្យបណ្តាកងឯកភាព ចំណុះកងទ័ពជើងគោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBlCNFRMvpQJCHCclJQULzg3oMaQdAHD5mVDdq8w-DwPZGC5m0A8f_mPnVZDiZIImpq-_bsDfTLbUkRBABo8AFIsbNpRPid3b-hUZrn3lkeAjGzxDfqe3nvG0xYwHmwTiHPpYS6O0L6Oo2qUJP8IHyVnadoVA8Ol5qc2wKCedZD-Ubg1cyEUu5L4CHX4JI/s1280/photo_2026-02-14_10-53-51.jpg
យោងតាមសេក្ដីសម្រេចរបស់អគ្គបញ្ជាការដ្ឋានចេញថ្ងៃទី១១ ខែកុម្ភៈ បានឲ្យដឹងថា គណៈកម្មការដែលបង្កើតឡើងដោយ មេបញ្ជាការកងទ័ពជើងគោក ត្រូវការជ្រើសរើសពលទាហានថ្មី ចំនួន ៣,០០០ (បីពាន់) នាក់ ដើម្បីបំពេញក្របខ័ណ្ឌឱ្យបណ្តាកងឯកភាព ចំណុះកងទ័ពជើងគោក ដោយ សហការឯកភាពជាមួយគណៈកម្មការជ្រើសរើសពលទាហានថ្មី របស់អគ្គបញ្ជាការដ្ឋាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4OrN8aaoNSHuSNHMxxl8jrQNgkuchpzYZRKyQAblPjxK9VqgWFfAR3ug0wlTH79yxfYirCZ0KniDMS_iYU_8IJg4vFElOWxoGjGXLqlRrCFQtX1QhrhJSuyprXLsRZFBKOv0kkURIUG0ZI26abFMyvsJB7q0diaOgJRODt_9BxaXibZft8kjzBSwXd1r2/s1280/photo_2026-02-14_10-53-50%20(2).jpg

ក្នុងពេលជ្រើសរើស គណៈកម្មការជ្រើសរើសពលទាហានថ្មី តម្រូវឲ្យមានការត្រួតពិនិត្យឱ្យបានហ្មត់ចត់ ល្អិតល្អន់ សុក្រឹត្យភាព និងត្រឹមត្រូវតាមលក្ខខណ្ឌលក្ខណសម្បត្តិ ព្រមទាំងសំណុំលិខិតដែលបានកំណត់ដូចជា ៖
ក. សម្រាប់លក្ខខណ្ឌ និងលក្ខណសម្បត្តិ
១.សញ្ជាតិខ្មែរ (ភេទប្រុស), ២.អាយុ១៨ឆ្នាំ ដល់៣០ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ(ចំពោះបេក្ខជនដែលមានកម្រិតវប្បធម៌ចាប់ពី មធ្យមសិក្សាបឋមភូមិ ដល់មធ្យមសិក្សាទុតិយភូមិ), ៣.អាយុ៣១ឆ្នាំ ដល់៣៥ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ(ចំពោះបេក្ខជនដែលមានកម្រិតវប្បធម៌ចាប់ពី ថ្នាក់បរិញ្ញាបត្រឡើងទៅ ឬមានជំនាញឯកទេស), ៤.កម្ពស់១.៦០ម៉ែត្រឡើងទៅ, ៥.មានកាយសម្បទាគ្រប់គ្រាន់ និងសុខភាពល្អតាមតម្រូវការការងារ, ៦.មានភក្ដីភាពចំពោះជាតិ ព្រមទាំងគ្មានជាប់ពិរុទ្ធ ឬបទល្មើសផ្សេងៗ, ៧.បេក្ខជនត្រូវពិនិត្យសាវតាជាតិដោយកងរាជអាវុធហត្ថលើផ្ទៃប្រទេស, ៨.បេក្ខជនមិនស្ថិតក្នុងក្របខ័ណ្ឌរដ្ឋ បើស្ម័គ្រចិត្ត ត្រូវលាលែងពីក្របខ័ណ្ឌដើម, ៩.បេក្ខជនត្រូវពិនិត្យសុខភាពមុនពេលពិនិត្យលក្ខណសម្បត្តិ (គ្មានមេរោគថ្លើម អេដស៍ ជំងឺរ៉ាំរ៉ៃ ឬជំងឺសរសៃប្រសាទ) ១០.បេក្ខជនត្រូវពិនិត្យរកសារធាតុញៀន ពីគណៈកម្មការ, ១១. បេក្ខជនត្រូវឆ្លងកាត់ការពិនិត្យសុខភាពបឋម និងលក្ខណសម្បត្តិពីគណៈកម្មការជ្រើសរើស បើមានសង្ស័យ ឬមិនច្បាស់លាស់ពីអាការៈជំងឺ ត្រូវបន្តពិនិត្យវាយតម្លៃពីមន្ទីរពេទ្យព្រះកេតុមាលា និងទី១២.ត្រូវបានអាទិភាពចំពោះ សាច់ញាតិបង្កើតរបស់យោធិន ឬអតីតយុទ្ធជន យោធិនពលី-ពិការ ដោយផ្អែកទៅតាមលក្ខខណ្ឌ និងលក្ខណសម្បត្តិខាងលើ។
ខ. ចំពោះសំណុំលិខិតមានដូចជា៖
១.ពាក្យសុំចូលបម្រើក្នុងកងយោធពលខេមរភូមិន្ទ ច្បាប់ដើមចំនួន ២ ច្បាប់
២.លិខិតធានាបញ្ជាក់សាច់ញាតិបង្កើតយោធិន ឬអតីតយុទ្ធជន ឬយោធិនពលី-ពិការ ឬអាណាព្យាបាលចំនួន ២ ច្បាប់
៣.លិខិតបញ្ជាក់ការសិក្សាចំនួន ២ ច្បាប់
៤.បណ្ណពិនិត្យសុខភាពចំនួន ២ ច្បាប់
៥.អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (ថតចម្លង) និងសេចក្តីចម្លងបញ្ជាក់សំបុត្រកំណើត ចំនួន ២ ច្បាប់
៦. រូបថត ៤x៦ (ថតថ្មីចំពីមុខ) ចំនួន ៦ សន្លឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi2djP4ln7RoW3R4_64fwauwNHr6tTzyn7XODwmCqmJ75q2eZfJjJOaKTic4kUtY6wv70uxdXwDQlAbXnwDMoNii4bM5GQuYvq48duMDyVuyeYm9bw2J9WK2BijJhD2Pg4mwF_xfUnnBBohUvYY6ULOKiavXjEGBfv_lvrvB0Gvoa8mM2mVvcyegw5RgcR/s1200/photo_2026-02-14_10-53-50.jpg

យ៉ាងណាមិញ ចំពោះទីកន្លែងចែក ទទួលពាក្យ ទីតាំងហ្វឹកហ្វឺន និងកាលបរិច្ឆេទ គណកម្មាការជ្រើសរើសពលទាហានថ្មីនឹងធ្វើការបញ្ជាក់បន្ថែមទៀត៕