Home ព័ត៌មានជាតិ ជោគជ័យដ៏ធំមួយ! កម្ពុជា-អាមេរិករួមគ្នាចា.ប់ខ្លួនមេ«ឧក្រិដ្ឋជន» ជនជាតិអាមេរិកម្នាក់បានសម្រេច

ជោគជ័យដ៏ធំមួយ! កម្ពុជា-អាមេរិករួមគ្នាចា.ប់ខ្លួនមេ«ឧក្រិដ្ឋជន» ជនជាតិអាមេរិកម្នាក់បានសម្រេច

20
0

រាជធានីភ្នំពេញ ៖ ភ្នាក់ងារពិសេសមកពីសេវាសន្តិសុខការទូត (DSS) នៃការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មក្រៅប្រទេស(OCI) ប្រចាំស្ថានទូតអាមេរិកនៅភ្នំពេញ បានសម្របសម្រួលដោយជោគជ័យ ក្នុងការនាំខ្លួនមេឧក្រិដ្ឋជនជាជនជាតិអាមេរិកម្នាក់ ត្រឡប់ទៅអាមេរិកវិញក្រោយចាប់ខ្លួននៅកម្ពុជា។ នេះបើតាមការឲ្យដឹងរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ។

តាមប្រភពដដែលខាងលើ ឧក្រិដ្ឋជនជាជនជាតិអាមេរិកម្នាក់ ដែលត្រូវបានស្វែងរកចាប់ខ្លួន នៅក្នុងសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងបទល្មើស ឧក្រិដ្ឋមួយចំនួនដូចជា កាប់កាប់អាវុធខុសច្បាប់ និងបទល្មើសឧក្រិដ្ឋមួយចំនួនទៀត ពាក់ព័ន្ធនឹងគ្រឿងញៀន ។ ភ្នាក់ងារ DSS បានរកឃើញទីតាំងរបស់បុគ្គលនោះ និងបានធ្វើការជាមួយអាជ្ញាធរកម្ពុជា ដើម្បីសម្របសម្រួលការចាប់ខ្លួន និងនិរទេសចេញពីប្រទេសកម្ពុជា។ ពិរុទ្ធជនត្រូវបានចាប់ខ្លួនបញ្ជូនទៅសហរដ្ឋអាមេរិកវិញ ក្រោមការគ្រប់គ្រងរបស់ភ្នាក់ងារពិសេស U.S. Marshals Service Deputies។

ក្រោយការស្វែងរកនិងតាមចាប់ខ្លួនបានសម្រេច ស្ថានទូតអាមេរិកបានអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហការដ៏ល្អប្រកបដោយវិជ្ជាជីវៈ និងប្តេជ្ញាថានឹងរួមគ្នា បញ្ជូនសារយ៉ាងច្បាស់ «ចំពោះបុគ្គលទាំងឡាយណាដែលប៉ុនប៉ងគេចខ្លួនពីច្បាប់ នឹងត្រូវបានវែកមុខយកមកផ្តន្ទាទោសតាមច្បាប់។»។

ភាពជោគជ័យនេះបានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តដ៏មុតមាំរបស់រដ្ឋាភិបាលកម្ពុជាក្នុងការរក្សានូវសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពនៅក្នុងសង្គម ដែលនឹងជំរុញបន្ថែមលើទំនាក់ទំនងការទូតឲ្យកាន់តែមានភាពល្អប្រសើរឡើងជាមួយបណ្ដារប្រទេសនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ៕