នៅថ្ងៃទី 6 ខែកុម្ភៈ ឆ្នាំ 2026 រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃបានធ្វើសេចក្ដីថ្លែងការណ៍ជាសាធារណៈនៅចំពោះមុខសារព័ត៌មានដោយអះអាងថា «ប្រាសាទតាក្របី និងក្រុមប្រាសាទតាមាន់» គឺកម្មសិទ្ធិរបស់ថៃដែលបានចុះបញ្ជីតាំងពីឆ្នាំ១៩៣៥ មកម្ល៉េះ។ នេះបើតាមការចុះការផ្សាយរបស់សារព័ត៌មាន Khaosod។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅសារមន្ទីរជាតិថៃ លោកស្រី សាប៊ីដា ថៃសេត រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ បានទទូចថា ប្រទេសថៃនឹងចាប់ផ្ដើមដំណើរការជួសជុលប្រាសាទតាក្របី ប្រាសាទតាមមាន់ និងប្រាសាទបុរាណនានាដែលស្ថិតនៅតាមបណ្ដោយព្រំដែនក្នុងទឹកដីថៃ ដោយលើកឡើងពីការខូចខាតយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីការប៉ះទង្គិចគ្នាកាលពីកន្លងទៅថ្មីៗនេះ។
.jpg)
លោកស្រី សាប៊ីដា បាននិយាយទៀតថា ប្រាសាទតាមាន់ធំ និងប្រាសាទតាមាន់តុច ត្រូវបានចុះបញ្ជីជាផ្លូវការជាវត្ថុបុរាណរបស់ថៃក្នុងឆ្នាំ 1935 ដោយការជួសជុលត្រូវបានអនុម័ត និងបញ្ចប់រវាងឆ្នាំ 1990 និង 1996 ដោយគ្មានការជំទាស់ពីកម្ពុជា។ លោកស្រីបានបន្ថែមថា នាយកដ្ឋានវិចិត្រសិល្បៈត្រូវតែធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ដើម្បីទប់ស្កាត់ការខូចខាតបន្ថែមទៀតដល់បេតិកភណ្ឌវប្បធម៌ដែលមានសារៈសំខាន់ជាសកល។
ខណៈដែលថៃខ្លួនឯងជាអ្នកបំផ្លិ.ចបំផ្លា.ញប្រាសាទសោះ រដ្ឋមន្រ្តីវប្បធម៌ថៃរូបនេះបែរជានិយាយយកល្អថា កម្ពុជាបានប្រើប្រាស់ទីតាំងបុរាណដ្ឋានទាំងនេះធ្វើជាមូលដ្ឋានយោធា ជាហេតុធ្វើឲ្យវារងការខូចខាតយ៉ាងខ្លាំងនៅប្រាសាទតាមាន់ និងខូចរចនាសម័ន្ធស្ទើតែទាំងស្រុងសម្រាប់ប្រាសាទតាក្របី។
គួរជម្រាបថា ការលើកឡើងដោយគ្មានភាពអៀនខ្មាសរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃដូចខាងលើនេះ ធ្វើឡើងបន្ទាប់ពីកម្ពុជាបានបកអាក្រា.តថៃជាបន្តបន្ទាប់ថា ភាគីថៃបានល្មើសនឹងច្បាប់អន្តរជាតិជាច្រើនលើកច្រើនសារ បំផ្លា.ញទីតាំងប្រាសាទបុរាណដែលជាសម្បត្តិវប្បធម៌ប្រវត្តិសាស្រ្ត និងទីសក្ការៈបូជា ដែលជំរុញឲ្យមានការតវ៉ាប្រឆាំងពីសំណាក់កម្ពុជា និងអន្តរជាតិមួយចំនួនមានការខកចិត្តផងដែរ។
.jpg)
កន្លងមក ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ Al Jazeera លោក Tony Cheng ដែលបានចុះទៅដល់ទីតាំងប្រាសាទនិងពិនិត្យមើលផ្ទាល់បានអះអាងថា ប្រាសាទដែលយោធាថៃបាននិងកំពុងឈរជើងកាន់កាប់ក្រោយការប្រយុទ្ធគ្នាជាមួយកម្ពុជា គឺសុទ្ធសឹងតែជាកម្មសិទ្ធរបស់កម្ពុជាទាំងអស់ ដោយបង្ហាញយ៉ាងច្បាស់ពីគោលបំណងឈ្លានពានរបស់យោធាថៃ។
ក្នុងអំឡុងពេលធ្វើសេចក្ដីរាយការណ៍ព័ត៌មាន លោក Tony Cheng បាននិយាយថា៖ ទីនេះប្រាសាទមាន់ធំ នៅលើតំបន់ព្រំដែនតែម្តង។ អ្នកអាចមើលឃើញចម្លាក់ខ្មែរដ៏អស្ចារ្យទាំងអស់នេះ ហើយចម្លាក់ទាំងនោះជារបស់ខ្មែរពិតៗ។ ជាមួយគ្នានេះ លោក Tony ក៏បានរំលេចឡើងអំពីប្រាសាទតាក្របី ដែលនៅលើភ្នំមិនធ្លាប់ត្រូវបានគេប៉ញពាល់ផងនោះក៏រងការបំផ្លា.ញស្ទើរទាំងស្រុងដែរ។
ទាំងនេះសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ពីការមើលឃើញរបស់អន្តរជាតិជុំវិញបញ្ហាជម្លោះរវាងកម្ពុជា និងថៃ ដោយកត់សម្គាល់ថារដ្ឋាភិបាលថៃ បានធ្វើសកម្មបង្កហេតុដោយយកលេសការជាន់មីនរបស់យោធាខ្លួន និងបានបើកការវាយប្រហារជាថ្មីនិងសាហាវបំផុតមកលើបូរណភាពទឹកដីកម្ពុជា ក្នុងនោះមានការបំផ្លាញប្រាសាទបុរាណ វត្តអារាម ស្ពាន លំនៅឋាន ទីផ្សារ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលច្រើនផ្សេងទៀត៕










