ពិធីការិនី សុភ័ក្រ កុសុម៉ា បានលើកឡើងទាំងហួសចិត្តនៅពេលនាងដើរផ្សារអ្នកមួយចំនួននៅតែបន្តសួររកផលិតផលរបស់ចោរសៀ.ម ទាំងអ្នកលក់ប្រាប់ថាគ្មានហើយសុខចិត្តដើរចេញមិនខ្ចីទិញ។ កុសុម៉ា ថាមានជាតិនិយមទើបជាតិរីកចម្រើនកុំភ្លេចពីភាពឈឺចាប់ខណៈជនភៀសសឹកជាង១១ម៉ឺននាក់នៅមិនទាន់បានត្រឡប់ទៅផ្ទះវិញនៅឡើយ។

ពេលនេះអ្នកមួយចំនួនតូចចាប់ផ្តើមភ្លេចខ្លួនបណ្តើរៗ ចំណែកឯទំនិញសៀមនៅតែបន្តហូរចូលមិនទាន់ដាច់ ចំណែកឯអ្នកមួយចំនួននៅតែបន្តប្រើប្រាស់ ហើយអ្នកលក់មួយចំនួនទៀតសោតនៅតែបន្តការលក់ដដែល។ សុភ័ក្រ កុសុម៉ា ជាសិល្បការិនីល្បីឈ្មោះដែលបានប្តេជ្ញាចិត្តមិនប្រើប្រាស់ទំនិញថៃមួយជីវិតក៏ជួបរឿងហួសចិត្តព្រោះបានជួបនឹងអ្នកដែលគ្មានការឈឺចាប់គ្មានបេះដូង។

ពិធីការិនី សុភ័ក្រ កុសុម៉ា បានចែករំលែកនៅលើគណនីផ្ទាល់ខ្លួនថា «សំខាន់ដើរផ្សារ មានប្អូនម្នាក់សួរអ្នកលក់ថាមានទានសៀមអត់ ដល់អ្នកលក់ថាលែងយកមកលក់ហើយ អ្នកទិញនោះក៏ដើរចេញសុខចិត្តអត់ទិញ សូមសរសើរគ្មានភាពឈឺចាប់អីបន្តិចសោះ។ មានអ្នកលក់ព្រោះមានអ្នកទិញ ផ្តើមចេញពីខ្លួនយើង តែលក់មិនដាច់អ្នកលក់មិនយកមកលក់ទៀតទេ ជាតិនិយមទើបជាតិរីកចម្រើន»។
.png)
តារាចម្រៀងរូបនេះសង្កត់ធ្ងន់ថា «ចង់ជួយចោរសៀមឱ្យទិញថែម F16មែន? មិនប៉ះលើគ្រួសារអ្នក អ្នកគ្មានថ្ងៃឈឺចាប់នោះទេ ចេះចាំផងជនភៀសសឹកជាង១១ម៉ឺននាក់មិនទាន់បានទៅផ្ទះវិញទេ។

គួរបញ្ជាក់ផងដែរថា ជារឿយៗ សុភ័ក្រ កុសុម៉ា តែងតែបង្ហោះសាររម្លឹកដល់ទស្សនិកជនរួមទាំងខ្លួនឯងពីការឈឺចាប់ដែលប្រទេសថៃធ្វើមកលើប្រជាជនកម្ពុជា ជាពិសេសគឺនៅតែបន្តពហិកាទំនិញចោរសៀមពេញមួយជីវិត។ លើសពីនេះទៅទៀត កុសុម៉ា នៅតែបន្តជួយដល់កងទ័ពជួរមុខ និងជនភៀសសឹកផងដែរ៕









