Home ព័ត៌មានអន្តរជាតិ នាយករដ្ឋមន្ត្រីចាំផ្ទះ Anutin គ្មានអ្វីឃោសនាបោះឆ្នោតក្រៅពីការបន្តបិទព្រំដែនជាមួយកម្ពុជា

នាយករដ្ឋមន្ត្រីចាំផ្ទះ Anutin គ្មានអ្វីឃោសនាបោះឆ្នោតក្រៅពីការបន្តបិទព្រំដែនជាមួយកម្ពុជា

9
0

ប្រទេសថៃ ៖ ប្រយោគមួយគឺ «បិទព្រំដែនជាមួយកម្ពុជា» ត្រូវបាននាយករដ្ឋមន្ត្រីថៃចាំផ្ទះ លោក Anutin Charnvirakul លើកយកមកនិយាយដដែលៗក្នុងពេលឃោសនារកសំឡេងឆ្នោត ដើម្បីឱ្យពលរដ្ឋដែលមានគំនិតជ្រុលនិយមគាំទ្រលោកឡើងកាន់តំណែងបន្តទៀត ។ លោកហាមពលរដ្ឋកុំបោះឆ្នោតឱ្យគណបក្សផ្សេងក្រៅពីគណបក្សភូមិចៃថៃ ពីព្រោះគណបក្សផ្សេងអាចនឹងបើកព្រំដែនជាមួយកម្ពុជាឡើងវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZG1LEStuYxsWHesGanxhro-D-sROfmb1ItoJlKYwGwOL8ikEZokN4etRY81IWWb-uDXrY0h9sISnuXzMkKE01rEriZwoUIXTQew-rajS9dZxjNnj9jyOHq_P5-Ws6tZv3ZWz4S4DJZDWDxm0slhUVfu4u9m3YNFFQvDiBoEtb9sGpdNNm6X6w9NJcOAV0/s700/photo_2026-02-04_13-58-38%20(2).jpg
លោក Anutin នាយករដ្ឋមន្ត្រីថៃចាំផ្ទះ និងជាប្រធានគណបក្សភូមិចៃថៃ បានដឹកនាំសមាជិកបក្សដើរឃោសនារកសំឡេងឆ្នោតនៅទូទាំងប្រទេស ដោយសុំឱ្យពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សខ្លួនដឹកនាំរដ្ឋាភិបាលបន្ត ហើយគោលនយោបាយធំ គឺគ្មានអ្វីក្រៅពីការបន្តបិទព្រំដែនជាមួយកម្ពុជា ។ ការធ្វើសង្គ្រា.មឈ្លានពានកម្ពុជាកាលពីខែធ្នូ ឆ្នាំ២០២៥ និងមិនបើកព្រំដែន ធ្វើឱ្យនាយករដ្ឋមន្ត្រីចាំផ្ទះរូបនេះទទួលបានការគាំទ្រច្រើន បន្ទាប់ពីប្រជាប្រិយភាពធ្លាក់ចុះខ្លាំង ព្រោះអសមត្ថភាពដឹកនាំប្រទេស បណ្តោយឱ្យពលរដ្ឋភាគខាងត្បូងស្លា.ប់ជាង១ពាន់នាក់ដោយសារទឹកជំនន់ និងបទល្មើសឆបោកអនឡាញ ជួញដូរគ្រឿងញៀនរីកដុះដាលពេញប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0J5s62G64UR9Otl0oCSYA8WxVPmzAvnq-YP105_tACkhajrg2BAjXFUPeo12tG-GAGoOk8qtPgiZ_FYRssZ8cH2kVGyInk1cjdVkRD0q_Y5Zy-b95Zw4HFhummBh_7_GXuoa6pAdgFMpMlMfOqOOu_UubM_YbS2hCITlVuey0jQvslb49IDgEWi1TtFV0/s1200/photo_2026-02-04_13-58-38%20(3).jpg

លោក Anutin គ្មានជម្រើសអ្វីក្រៅពីបិទព្រំដែនកម្ពុជា-ថៃបន្តទៀតដើម្បីឱ្យពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សភូមិចៃថៃ និងខ្លួនលោកអាចកាន់តំណែងជានាយករដ្ឋមន្ត្រីបន្ត ខណៈកងទ័ពវិញក៏គាំទ្រគោលនយោបាយបិទព្រំដែនដែរ ។ ពេលឃោសនារកសំឡេងឆ្នោតម្តងៗ លោកនិយាយដដែលៗថា មិនបើកព្រំដែនកម្ពុជា-ថៃដាច់ខាត ប្រសិនបើគណបក្សខ្លួនឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល ទោះជាសហគមន៍អន្តរជាតិ និងជប៉ុនអំពាវនាវឱ្យបើកព្រំដែនឡើងវិញក៏ដោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP79Qu6vrCmL7-Uw2ijbKzgd5mg4HjBx6EjIqE0dtwIhfZ2fNLoSDdXMvfm8mPdLQk3zl_80qFR0J1ykLNzsaTRJabkwqGIzb70ybvPWaOk0zxms-ip93WgLcXWOVP1elnM83pkACAfkwIV79MyglXMBFfKHwY7M8NQDA17ZIy3SoDIYzDZrwH2uWg-yR-/s700/photo_2026-02-04_13-58-38.jpg

កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក Anutin បានទៅឃោសនារកសំឡេងឆ្នោតនៅកីឡដ្ឋានខេត្តស៊ីសាកេត និងនិយាយដូចមុនថា បើគណបក្សភូមិចៃថៃឈ្នះឆ្នោតនឹងមិនបើកព្រំដែនជាមួយកម្ពុជាដាច់ខាត ពីព្រោះពលរដ្ឋថៃប្រឆាំងការបើកព្រំដែន ។ សូមពលរដ្ឋជួយបោះឆ្នោតគាំទ្រ និងកុំបោះឆ្នោតឱ្យគណបក្សផ្សេង ពីព្រោះបើគណបក្សផ្សេងឈ្នះឆ្នោត មុខជាបើកព្រំដែនជាមួយកម្ពុជាឡើងវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOGLkw0Iz9GBy1hCwrPOq3rXGFqXX6-ppuKsYM_LpoPOhuGk-yfMnyY5rOQz2_JKXiME-udr8hw8hN1E6zebBCHc4fCgzWpiWgGWR06iUKc2UgBTdzmlKhbAfUupaDDKszBQ1EgiPbcLPlYqpifpDIPYt8-fpsY1Gg0lfbEbUIcBz_oMgKBhx0DBKSq96A/s800/photo_2026-02-04_14-02-25.jpg
លោកបានលើកឡើងពីគុណសម្បត្តិរបស់ខ្លួន ពេលកងទ័ពថៃបើកការវាយប្រហារឈ្លានពានកម្ពុជា លោកបារម្ភ និងយកចិត្តទុកដាក់ពីជីវភាពពលរដ្ឋខេត្តស៊ីសាកេត ហើយពលរដ្ឋនៅទូទាំងប្រទេសហាមបើកព្រំដែនកម្ពុជា-ថៃឡើងវិញ លោកនឹងធ្វើតាមការសំណូមពររបស់ពលរដ្ឋ ពីព្រោះពលរដ្ឋខ្លាចពេលបើកព្រំដែននឹងធ្វើឱ្យដំណាំកសិកម្មធ្លាក់ថ្លៃ ។ លោកថា ពលរដ្ឋត្រូវចូលរួមបោះឆ្នោតគាំទ្រគណបក្សភូមិចៃថៃ នៅថ្ងៃទី៨ ខែកុម្ភៈ ខាងមុខ ពីព្រោះមានតែគណបក្សនេះមួយគត់ដែលមានគោលនយោបាយមិនបើកព្រំដែន ។

លោកសន្យាថា បើបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបន្ត ក្រៅពីមិនបើកព្រំដែនឡើងវិញ រដ្ឋាភិបាលនឹងចែកប្រាក់ឱ្យពលរដ្ឋសម្រាប់ទុកចាយវាយទិញទំនិញប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងគិតគូរពីជីវភាពកងទ័ពប្រចាំការនៅព្រំដែនផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9qVj_kCHjdDKNfUrOOjSZ_Vx7rgIRhyIyBJCFMrH-yOI06QNwoRspfsMVp48SXhOIA8UDQE5NBmuQyF-1ceoXYLJpwvmSqefPP_8xgjMFLUnQBRJots3lCGYcwp1Wi4iK2Um4uFBDsEKAb6_XF3H9DBgtxERZiOhv3sYf5DkWlHEt9B8wKIf4qfgvzoxZ/s800/photo_2026-02-04_14-02-26.jpg

គួរបញ្ជាក់ថា រដ្ឋាភិបាល និងកងទ័ពថៃ បានបិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគីតាំងពីខែមិថុនា ឆ្នាំ២០២៥ ក្រោមហេតុផលការពារអធិបតេយ្យ និងចោទប្រកាន់កម្ពុជាជាទីតាំងឆបោកអនឡាញ ។ ការបិទព្រំដែនធ្វើឱ្យថៃខាតបង់ចំណូលសេដ្ឋកិច្ចយ៉ាងច្រើនសន្ធឹកសន្ធាប់ ព្រមទាំងបាត់បង់ភ្ញៀវទេសចរ អាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ហាងលក់ទំនិញតូច-ធំនៅក្បែរព្រំដែនកម្ពុជា ដួលរលំបិទទ្វារជាបន្តបន្ទាប់ ៕