ដូចប្រិយមិត្តជ្រាបមកហើយថាតារាចម្រៀង ទេព ពិសិដ្ឋ និង NPN គឺជាមិត្តសម្លាញ់ស្មោះស្ម័គ្រនឹងគ្នាព្រមទាំងបោះជំហានលើអាជីពសិល្បៈរួមគ្នាប្រកបដោយភាពចុះសម្រុងគ្នាខ្លាំង។ មុននឹងទទួលបានកេរ្តិ៍ឈ្មោះមានទស្សនិកជនស្គាល់ NPN ស្រាប់តែរម្លឹកពីអនុស្សារវីយ៍កម្សត់កម្រជាមួយនឹង ទេព ពិសិដ្ឋ និងគ្នីគ្នាប៉ុន្មាននាក់ទៀតកាលពីអតីតកាលប៉ុន្តែពេលនេះនៅសល់តែពីរនាក់គេប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj20S4ZaexZsMhibwlgHocZTycOil_pgpSQFNqlAeO84-iGI-3OUvIElPkC76GfF669L7OgKZs18fLP460DhrATsA4yw_FrqdGznqcWxH5vDB9xIS6rsdllt1nwzqxkzi5JcucLK-UfZF7_wTDo6Vdw7qomJVaNdAMF-V36OA9Ti507QwKkALU1H8trsw58/s1610/image_2026-01-30_08-34-59.png
បទចម្រៀង «20’OUTNOW» «Alisha» ជាស្នាដៃរបស់តារាចម្រៀង ទេព ពិសិដ្ឋ និង NPN ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។ ពីក្មេងប្រុសដែលជាម្ចាស់ពានមួយរូប ទេព ពិសិដ្ឋ បានផ្លាស់ប្តូរគោលដៅរបស់ខ្លួនហើយទទួលបានភាពប្រជាប្រិយភាពក្នុងនាមជាសិល្បករឯករាជ្យនិងបង្កើតក្រុមដែលមានឈ្មោះថា 20OUTNOW។ ចំណែកឯ NPN វិញបានផ្លាស់ប្តូរវាសនាខ្លួនឯងពីកម្មករធ្វើការនៅក្រៅប្រទេស ធ្លាប់ធ្វើជាជាងភ្លើងផងរហូតបោះជំហ៊ានចូលប្រឡូកក្នុងអាជីពសិល្បៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrGqxLpUtzly8adeIw2hpTXS1aLJA6AuytqtJtmvxwbGxDshDuCtjK0_OVLDRmudZpM7pwHeiXciNcPYw4JOFrTBycYhjpGjUiIoMv1bmgUZUo0ZLf2gBW9wYWx4GHAevFvPNV4XJ_yi1gX5bpuckesHpDlELPfqDxT235JcT-amsv71HNsCMZMn92D5er/s2048/image_2026-01-30_08-34-57.png

ពីមួយជំហ៊ានទៅមួយជំហ៊ានតស៊ូជាមួយនឹងមិត្តសម្លាញ់ NPN ដែលមានឈ្មោះពិតថា «នីន ផាន់នី » បានចែករំលែកអារម្មណ៍របស់ខ្លួនឡើងមក។ NPN បានបង្ហោះថា «នឹកឃើញកាលខ្ញុំមកនៅភ្នំពេញដំបូងពួកយើងមានក្រុមតូចមួយប្រៀបបាននឹងសមាគម ដាំបាយឆ្នាំងតូចប៉ុន្តែពួកយើងញ៉ាំគ្នាច្រើនទោះបីជាមិនឆ្អែតក៏ត្រូវតែឆ្អែត។ ពួកយើងមុះមុតនិងគោលដៅណាស់ រៀងរាល់ថ្ងៃលិចពួកយើងសម្លឹងមើលទីក្រុងហើយ ពិសិដ្ធ តែងតែនិយាយប្រាប់ខ្ញុំថាបងចាំមើលថ្ងៃណាមួយពួកយើងចេញរកលុយហ្អាស ខ្ញុំច្រៀងនៅត្រង់នេះ បងឯងច្រៀងនៅត្រង់នោះ ហើយមិត្តភក្កិយើងទាំងអស់មានការងារធ្វើទាំងអស់គ្នា ហើយពេលពួកយើងច្រៀងចប់យើងមកផ្ទះវិញមកញ៉ាំអីឆ្ងាញ់ៗជាមួយគ្នា ទាំងដែលអំឡុងពេលនោះពួកយើងលាងអង្ករដែលដុះផ្សិតយកទៅដាំបាយ អត់ហ៊ានផឹកទឹកសុទ្ធទេដោយសារថ្លៃពេកទុកលុយយកទៅទិញម្ហូបស្រស់យកមកធ្វើញ៉ាំ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBwvUNtxkYew1VCZNH_WZVR4rOru4zbmcyD_8ejjnK-FXyQB8rp0HTcbJjIRzSNlKnDVrw2b9EnCWFnb-IZkoRm4oUcEesrwiSjLTEMSz5nKAWuajkxkl5qZQmarKYJKHNlhT7dnRWWXi00B4NeIoRU3mKtAG8-qY8i2rhciJWrrAj-3T0eq1uoqQDprk7/s2048/image_2026-01-30_08-34-58.png
តារាចម្រៀង NPN បន្តទៀតថា «ពេលខ្លះកំពុងធ្វើការដាច់ភ្លើងអត់មានលុយបង់ ចាំដល់ពេលព្រឹកបាន ពិសិដ្ធ ខលទៅសុំម៉ាក់បាន កំពុងតែក្រហើយនិងហ្អា ឃើញស្រីស្អាតដើរកាត់រវល់តែមើលស្រីខ្ញុំដើរទៅបុកដៃ ពិសិដ្ធ ធ្លាក់ទូរសព្ទ ពិសិដ្ធ បែកអេក្រង់អស់មួយ។ Computer មានតែមួយទេគ្នា ៥-៦ នាក់ប្ដូរម៉ោងគ្នាធ្វើការ ថ្ងៃនោះពួកក្រមែនតែពួកយើងសប្បាយណាស់ ឥឡូវគ្រប់គ្នាមានគោលដៅនិងទំនួលខុសត្រូវរៀងៗខ្លួន ជូនពរសំណាងល្អ ចុងក្រោយនៅតែសល់ពីរនាក់ អាអិន និង អាសិដ្ធ នៅតែឈរនៅត្រង់នេះដដែលហើយនឹងរហូតទៅ 20OUTNOW»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguQfnIZqQ1BJHlGI96OuSo2rE-Uo-dmeMIdnDea4B6EkvtNQednYa95CLEzRZo3B7phkB__1YsPF7EMJZ0A7n7PIGcsLg-Tql7RSvwq0bJyDhATzUfzLXRne4xvjldGcj32rQOLMOdYX5x-IwLwtx5E2rJOuJFpyHS7BK1gmaWd8tQHxOD36AuiiP5Br6z/s2048/image_2026-01-30_08-34-59%20(2).png

រៀបរាប់ពីការតស៊ូ កម្សត់កម្រជាមួយគ្នានេះអ្នកគាំទ្រជាច្រើនក៏បានសម្តែងការកោតសរសើរមកកាន់ NPN និង ទេព ពិសិដ្ឋ ផងដែរ។ ក្រៅពីចេញបទចម្រៀងខ្លួនឯង NPN ជាម្ចាស់ស្នាដៃ «គេអ្នកណា» របស់ នាង ដាវីន ដែលបទនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន៕