មិនសូវជាបង្អួតសម្ភារៈនិយមប៉ុន្មាននោះទេប៉ុន្តែ វណ្ណដា បានធ្វើឱ្យអ្នកគាំទ្រកត់សម្គាល់ឃើញថាលោកវិនិយោគទៅលើឧបករណ៍តន្រ្តីឬរបស់របរទាក់ទងនឹងការផលិតចម្រៀងរបស់ខ្លួន។ ជាក់ស្តែងថ្មីៗនេះ វណ្ណដា បានបង្ហាញពីឧបករណ៍ភ្លេង ព្យាណូ និង Saxophone ហើយមើលទៅតារាចម្រៀងរូបនេះពិតជារីករាយជាមួយរបស់ថ្មីនេះយ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdcR8NbZPCYKUVO7-MdvRJzo5IUMBcUT_A5-jXE1gZpa_yNiBb2oy-6GjqZCPZQAIpIvr02Hfhb6V02uCdrqjuyRzZLH2LISD2takOhB2dYJ-zB7wiHWRLB3WH6am1duLdm82wawhZgT4shDIPGQ6sFzhyphenhyphenbO_OUX1ognkmIvaqczDVYgsiThC6aN3c0YpL/s1759/image_2026-01-30_10-09-01.png
នៅយប់ថ្ងៃទី២៩ ខែមករា វណ្ណដា បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើគណនីផ្ទាល់ខ្លួនជាមួយនឹងពាក្យពេចន៍ក្នុងន័យថា គ្មានអ្វីដែលមិនអាចទៅរួចនោះទេរហូតដល់អ្នករៀនវា ដោយភ្ជាប់ជាមួយនឹងនិមិត្តសញ្ញាភ្លេងចំនួនពីរគឺ ព្យាណូ និង Saxophone។ នេះទំនងជា វណ្ណដា កំពុងសិក្សាឧបករណ៍ភ្លេងទាំងពីរនេះបន្ថែមទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhATFl8DDXhwxyvFEpGR5uPsuV1CjF_9gXF95R8bnhSq4M6nep-FIYjR7IPS2Vxwuih2t3EdXbKGPSuaeOylU-EWfnHdvp9J_PF5WE-ko9CRp01KDW0aadBGHoMuTDe6DUwua17V1zNAhZ8_d9I1gH_Nq4-lckCxBPDDWZio0p-FuMf_5nTTCAJgHfit_DN/s1759/image_2026-01-30_10-09-02%20(2).png

ការទិញសម្ភារៈភ្លេងនេះដែរបានបញ្ជាក់ថា វណ្ណដា គឺវិនិយោគទៅលើតន្រ្តីដែលជីវិតរបស់លោកបានផ្សារភ្ជាប់ជាមួយនឹងវាអស់រយៈពេលជាច្រើនឆ្នាំមកនេះ។ កន្លងមកតារារ៉េបរូបនេះក៏បានចំណាយទឹកប្រាក់យ៉ាងក្រាស់សម្រាប់ការទិញ Mic មកពីស្រុកក្រៅផងដែរ។ ទឹកចិត្តអ្នកស្រលាញ់តន្រ្តីត្រូវបានមើលឃើញយ៉ាងច្បាស់ពីក្នុងខ្លួនរបស់ វណ្ណដា ដែលលោកតែងតែវិនិយោគហើយក៏ទទួលបានផលមកវិញដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFNIuRMkPOh7r9q4cnn-thyphenhyphenYqDKjtfvsE-Pi1finPiBreviST2xRhiPRF4mBSpNgVQ7j0OLpNroiF0SC6zeF-E-QKNIEusDdaMMuP9x2hi4H0qSqNZMlDtjOJEq1xDk5bNCNGSqybWrD2NuQuLrB6OZIkN4jrpO6Ez6YCiFSfEet_00RpmMZzGnr9qV7Kz/s1759/image_2026-01-30_10-08-58.png
ក្រៅពីការចាប់អារម្មណ៍ជាមួយនឹងឧបករណ៍ភ្លេង វណ្ណដា ក៏ត្រូវបានទស្សនិកជនសរសើរចំពោះម៉ូតសក់ថ្មីរបស់លោកដូចគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixBTMHa0gsBdJVOraFuTJGiMNDnPr-NxztQkqDiz98BqsbLoe8TUe-HZiSmxj-iCihfuMQzS2sh-qPeN0qXM__RQnmClnS1YuyU-Z-NqMsk_UWDWQ7rgPdzUePdSvrJwvtbe2NtTaojmJT5wnOt5noWWLGjhTBm4c4kAxF_YbXZXZ04MtJ176Jzq62Dws8/s1759/image_2026-01-30_10-09-02.png

គួរបញ្ជាក់ផងដែរថា នៅក្នុងថ្ងៃកំណើតរបស់ វណ្ណដា កាលពីថ្ងៃទី២២ មករា តារារ៉េបរូបនេះបានផ្តល់ជាកាដូសម្រាប់ហ្វេនៗរបស់ខ្លួនជាមួយនឹងបទថ្មីមានចំណងជើងថា «NEON LIGHT»។ មកទល់នឹងព្រឹកថ្ងៃទី៣០ ខែមករា បទនេះមានអ្នកស្តាប់លើសពី ៨៥៣ K Views នៅលើឆាណែលយូធូប៕