មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីគណនីហ្វេកប៊ុកមួយឈ្មោះថា «LEN Daily Care» បានអះអាងថា យ៉ា រ៉ូណា ដែលជាអ្នកគ្រប់គ្រង ហ្សេដេស ជំពាក់លុយមិនសងដោយ សន្យា៣ខែសងប៉ុន្តែ៧ខែហើយមិនទាន់សងនៅឡើយ។ ជុំវិញការចោទប្រកាន់នេះគេពុំទាន់ឃើញ យ៉ារ៉ូណា ចេញបកស្រាយនៅឡើយទេ ខណៈគណនីរបស់នាងបាន Locked Profile ។

នៅយប់ថ្ងៃទី២៨ ខែមករា «LEN Daily Care» បានបង្ហោះរូប យ៉ារ៉ូណា ជាមួយនឹងខ្លឹមសារថា«ជំពាក់លុយគេអត់សងទុកលុយហាយសូរ ខំជួយស្មានតែមនុស្សល្អត្រឹមត្រូវ កាលមកខ្ចីសុំអង្វរឱ្យយើងជួយព្រោះវាពិបាកខ្លាំង។ ជួយម្ដងទៅគេគម្រាមខ្លាំងណាស់ ជួយទៅយកលុយសងគេព្រោះយើងការថោកយកទៅសងគេការថ្លៃ ហើយជំពាក់យើងតែម្នាក់ព្រោះយើងការថោក ហើយបើយើងព្រមឱ្យខ្ចីសន្យាបង់ឱ្យរាល់ខែមិនឱ្យពិបាកទេ។ គណនីនេះបានចោទប្រកាន់មកកាន់ យ៉ារ៉ូណា ថាបើសិនជាខ្លួនមានការបង់យឺតអាចគិតថ្លៃផាកពិន័យមួយថ្ងៃ២ដុល្លារផ្សេងទៀតឱ្យតែព្រម។ អ្នកទាំងពីរបានព្រមព្រៀងគ្នាដោយសុំខ្ចីតែ៣ខែសងវិញព្រោះត្រូវបង្វិលលុយរាល់ខែ ប៉ុន្តែពេលទល់ពេលនេះ៧ហើយមិនព្រមសងសោះ ។.png)
គណនីនេះបានលាតត្រដាងថា យ៉ារ៉ូណា បានបង់ឱ្យខ្លួនបានតែ១ខែគត់ខ្ចីតាំងពីខែ06 2025 មកដល់ឥឡូវ ឆាតទៅទារផងអីតែមិនខ្វល់។ លើសពីនេះទៅទៀត គណនី «LEN Daily Care» ចោទប្រកាន់ថា យ៉ារ៉ូណា ធ្វើចរិតសម្តីឡូយខ្លាំងដាក់ម្ចាស់បំណុលដោយបញ្ជាក់ថាមានសំឡេងផងដែរ។ គណនីនេះថែមទាំងនិយាយថា អ្នកគ្រប់គ្រងសិល្បកររូបនេះគ្មានលុយសងខ្លួនប៉ុន្តែទៅទិញទូរសព្ទទំនើប ឱ្យសង្សារបង្ហោះពេញបណ្តាញសង្គម តែមិនព្រមសងគេ ជាពិសេស ថែមទាំងត្រៀមលុយជួលមេធាវីទៀត។គណនីខាងលើនេះបានសង្កត់ធ្ងន់ចុងក្រោយថា «នឹកឃើញកាលលំបាករត់មកឱ្យគេជួយអត់គួរដឹងបុណ្យដឹងបាបផង។ កុំភ្លេចដើរតាមខនសឺតរហូតត្រៀមខ្លួនជួបគ្នាផង មានទាំងសាក្សីមានទាំងអ្នកធានា»។
ការបង្ហោះចោទប្រកាន់ជំពាក់លុយគេមិនសងតែធ្វើខ្លួនហាយសូរនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនភ្ញាក់ផ្អើល។ ជុំវិញការចោទប្រកាន់នេះដែរ យ៉ា រ៉ូណា នៅមិនទាន់មានការឆ្លើយតបណាមួយទេគិតត្រឹមរសៀលថ្ងៃទី២៩ ខែមករា ខណៈនាងបាន Locked Profile របស់ខ្លួន៕










