ប្រទេសឥណ្ឌូណេស៊ី ៖ កាលពីថ្ងៃ២៤ ខែមករា ឆ្នាំ២០២៦ ពលរដ្ឋឥណ្ឌូណេស៊ីនៅខេត្តជ្វាខាងលិច បានបាត់បង់ជីវិ.តយ៉ាងហោចណាស់ ២៥នាក់ និងបាត់ខ្លួនរហូតដល់ជាង៨០នាក់ ដោយសារបាក់ដីនៅលើភ្នំ Burangrang សង្កត់លើភូមិជាច្រើន ។ ភ្នាក់ងារសង្គ្រោះបានព្យាយាមស្វែងរកមនុស្សនៅរស់រានមានជីវិត និងសាកស.ព បើទោះជាទីតាំងភូមិសាស្ត្រ និងអាកាសធាតុមិនអំណោយផលក្តី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSajhevFSvDdrGVM9pCz0tPdS-HyPH3nXrrgJgQfOjzPzqZo_n0WVuA7UGJxwO5pG0QqXhhhNCNVbn0EVkM6Fy-uE7xdIaLv52LFhR1HoZ9jpezOpBgcQnlILLWdoOaB3Bibz0X8lejj3OTOTYnaDVPndNv5HUOprc3D8JK6MR4QbcV-lJeYDSwoQq9IEJ/s1024/photo_2026-01-26_15-10-56.jpg
បើតាមពលរដ្ឋក្នុងតំបន់ ពួកគេបានឮសំឡេងយ៉ាងខ្លាំងនៅលើភ្នំ Burangrang បន្ទាប់មក ក៏មានដីភក់ និងដុំថ្មធំៗធ្លាក់ពីលើភ្នំសង្កត់លើភូមិជាច្រើនបណ្តាលឱ្យខូចខាតផ្ទះសម្បែង ចំនួន៣៤ខ្នង ហើយផ្ទះខ្លះបានកប់ក្នុងដីភក់ត្រឹមដំបូល ខណៈកន្លែងខ្លះទៀត ដីភក់មានកម្ពស់រហូតដល់៥ម៉ែត្រ ។ មនុស្សស្លាប់ដោយសារហេតុការណ៍នេះ យ៉ាងហោចណាស់ ២៥នាក់ និងបាត់ខ្លួនរហូតដល់ជាង៨០នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP6c2Z3-2-fQioTv8E1LH-wn9iWv-w4kCXOns2xDiUjLVSsOa4ccGyWSA5SwAiMP_0PpH3d4mQhz1FQedvaFtvoln2H0NgTOgOtqaPANfPZjuaNNu6tvwtMVOj7OHCdLZ0QmKa-dh7T03GSPHS0bQAYH9mfHLEZT3JlEIqSdhKF35Eyc7c7ghCjsfzbUx1/s1280/photo_2026-01-26_15-10-57.jpg
ក្រៅពីនេះ នៅមានមនុស្សជាង២៣០នាក់ បានជម្លៀសចេញពីតំបន់គ្រោះថ្នាក់ទៅស្នាក់នៅជម្រកបណ្តោះអាសន្នដែលអាជ្ញាធររៀបចំឱ្យ ខណៈមនុស្សជាច្រើនគ្រួសារទៀតបាត់បង់ផ្ទះសម្បែង និងទ្រព្យសម្បត្តិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2wc-my3ElE3AaM-QzaM0WW8mT2wuVZNY3YPIiJ01l1HnQ_skINCeVyFxexY9U_QFlrsS3aUCfOUpO4PQv9huYRQu1guDXVCWpCVen5WLs5dqz10XId_ePay8lUuVl0E-5I8lFgtXbriEwNjbwur8tmQ81FDdS8BwwgKe4BQfY894NJ0PvPpkH_FNRuDRY/s1280/photo_2026-01-26_15-10-54.jpg
នាថ្ងៃបន្ទាប់ គឺថ្ងៃទី២៥ ខែមករា អាកាសធាតុបានល្អប្រសើរឡើងដែលអំណោយផលដល់ការស្វែងរកមនុស្សបាត់ខ្លួន និងសាកសព ។ ភ្នាក់ងារសង្គ្រោះជាង២៥០នាក់ មកពីភ្នាក់ងារសង្គ្រោះជាតិឥណ្ឌូណេស៊ី (Basarnas) ព្រមទាំងភ្នាក់ងារពាក់ព័ន្ធផ្សេងទៀត ត្រូវបានបញ្ជូនមកកាន់កន្លែងកើតហេតុជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXGkW3G4xPxL2s9NsUEcF0RyIb_eUkuQX1INg52dqZufhKUAm4qOu1A9kEFD5lDkXSUXGybia0N_2nDMIoE-ICOKGEbI5g_YDunWk-1pbAM09WZjsBbGSrFQcJs8b-_WEBvq3CP0-m9IlyvL-7YQn0CAg2wfrdXxqBc-HRxtgKu1hWMGtOx_wlzR9ox1Gr/s750/photo_2026-01-26_15-10-55%20(2).jpg

ប៉ុន្តែភូមិជាច្រើនប្រឈមនឹងដីនៅលើភ្នំ Burangrang បាក់សង្កត់ម្តងទៀត ទើបក្រុមភ្នាក់ងារសង្គ្រោះមិនអាចប្រើប្រាស់គ្រឿងចក្រជីកដីភក់ចេញបានទេ ។ ហេតុនេះ ភ្នាក់ងារសង្គ្រោះក៏ប្រើប្រាស់ឧបករណ៍កសិកម្មរបស់កសិករ និងកម្លាំងមនុស្សដើម្បីស្វែងរកមនុស្សបាត់ខ្លួន និងសាកសព ព្រមទាំងប្រើប្រាស់ដ្រូន និងសុនក មកស្វែងរកជនរងគ្រោះផងដែរ ដែលត្រូវដីភក់ប្រវែងជាង២គីឡូម៉ែត្រសង្តត់លើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjpU1w6uaKPZgZ-rFWacVqpjefs1sg_6axomngdIN9Bdca0kwI_qyIBxvPNApnLBkQXGUPzXgnIUxfUBnSdUZVafujEyn-mslx5E6U1HwHM2aNKgXnEMpixm6x8iOz2Fl6qNkofO_A57ITVZ0hZqYV2MiYXgfuYVrAAWZYr8Zv9WhcDHd7uFnlfZHvbOKb/s864/photo_2026-01-26_15-10-55.jpg

សាកសពដែលរកឃើញត្រូវបានបញ្ចូនទៅឱ្យក្រុមអ្នកជំនាញកំណត់អត្តសញ្ញាណ មុនពេលបញ្ជូនឱ្យសាច់ញាតិទៅធ្វើបុណ្យតាមប្រពៃណីសាសនា ។ ទោះយ៉ាងណា ភ្នាក់ងារសង្គ្រោះនៅតែបង្កើនការស្វែងរកមនុស្សបាត់ខ្លួនបន្ថែមទៀត ខណៈសាច់ញាតិសង្ឃឹមថា ក្រុមគ្រួសាររបស់ខ្លួនអាចនៅរស់រានមានជីវិត ៕