ថ្មីៗនេះសហគមន៍អនឡាញបានប្រទះឃើញការបង្ហោះជាច្រើនទាំងសំណេររួមទាំងវីដេអូរបស់ ទីនីន ជុំវិញរឿងរកាំរកូសកំពុងមានវិវាទជាមួយបវរកញ្ញាម្នាក់។ មានការបង្ហោះខ្លឹមសារជាច្រើន ទីនីន បានចេញវីដេអូមួយដោយបញ្ជាក់ថានាងមិនចង់ក្លាយជាមនុស្សបំពុលសង្គមនោះទេប៉ុន្តែរឿងនេះនាងនឹងបន្តដំណើរតាមផ្លូវច្បាប់វិញម្តងដោយប្រកាសថាការប្តឹងនេះមិនយកលុយនោះទេ។

តាមរយៈវីដេអូដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកនៅថ្ងៃទី២៣ ខែមករា ទីនីន បាននិយាយថា សម្រាប់វិវាទនៅលើបណ្តាញសង្គមនាងសុំផ្អាកតែត្រឹមនេះពីព្រោះនាងមិនចង់ក្លាយជាបុគ្គលបំពុលសង្គម។ ទោះជាយ៉ាងណា ទីនីន បានបញ្ជាក់ដោយច្បាស់លាស់ថាបញ្ហានេះមិនបញ្ចប់នោះទេដោយនាងនឹងដោះស្រាយគ្នាតាមផ្លូវច្បាប់មួយទៀត។ ជាមួយគ្នានេះ ទីនីន បានស្នើសុំការចូលរួមជាមតិយោបល់ពីមេធាវីអំពីទោសនៃការថតសំឡេងរូបភាពគេដោយមិនឱ្យម្ចាស់ខ្លួនដឹង និងលួចថតវីដេអូរបស់គេក្នុងពេលវេលាផ្ទាល់ខ្លួន តើស្ថានភាពទោសនោះដល់កម្រិតណា ហើយដំណើរការក្តីយ៉ាងដូចម្តេច។
អ្នកលក់អនឡាញមានប្រជាប្រិយភាពរូបនេះក៏បានសម្តែងការដឹងគុណទៅកាន់អ្នកគាំទ្រខ្លួនដែលនៅខាងនាង ជឿជាក់លើនាង ហើយនេះក៏ជាចរិតពិតរបស់នាងផងដែរ។ ទីនីន ថានាងនឹងបន្តរឿងនេះទៅតាមផ្លូវច្បាប់ដោយសារតែម្តាយរបស់នាងមិនអាចទទួលយកនូវពាក្យសម្តីទាំងប៉ុន្មានដែលបុគ្គលនោះនិយាយដាក់នាង។ ការដំណើរការតាមផ្លូវច្បាប់នេះ ទីនីន បានបញ្ជាក់ថានាងមិនប្តឹងយកលុយនោះទេ។

ក្នុងភាពចម្រូងចម្រាសនេះ ទីនីន បានបង្ហើបថាបុគ្គលដែលនាងកំពុងមានវិវាទក្តៅគគុកជាមួយគ្នានេះគឺជា Queen ដែលចូលចិត្តបង្ហោះបែបជាភាពវិជ្ជមាន ហើយនាងខំទុកចិត្តគិតថា Queen កែខ្លួនទើបចែករំលែករឿងដែលមិនបង្ហាញទៅកាន់មហាជនឱ្យដឹងបើជាក្បត់ទំនុកចិត្ត និងចោទប្រកាន់ថានាងផិតក្បត់ តោងកូនគេអ្នកមាន ទាំងនាងមានសមត្ថភាពអាចទិញឡានតម្លៃរាប់ម៉ឺនដុល្លារបានដោយខ្លួនឯង។ មិនត្រឹមតែចែកចាយរឿងនាងប៉ុណ្ណោះទេ ទីនីន បាននិយាយថា Queen នោះថែមទាំងនិយាយបំផ្លើសនាងទៀតផង៕










