បន្ទាប់ពីអ្នកបង្កើតមាតិកា Norak Ben ចេញមុខសូមទោសជាសាធារណៈ ការរិះគន់ពីសហគមន៍ LGBTQ+ និងអ្នកគាំទ្រនៅតែបន្តកើតមានជាពិសេសស្របពេលអ្នកបង្កើតមាតិកាម្នាក់ក្នុងចំណោមពួកគេនៅតែបន្តបង្ហោះវីដេអូធម្មតាដូចគ្មានរឿងអ្វីកើតឡើង។ សន្ធឹកនៃការរិះគន់ហាក់នៅតែក្តៅធ្វើឱ្យអ្នកបង្កើតមាតិកា Q Win និង Hav Heang បានចេញសូមទោសបន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6dcYNgK18z7iYhnhJ23Ko5OaNMMfcgro6ydbXVCL9jJ7z2fqsrcSbOoI975RgsqgRh4OqISL0gi5XttY7WA_Z8pMPhhErWKih3h02-mbaVW772UN_mrUObsYTP2FySVMHCuSs5gGLBTgYX50fyXg32WwJADi6QkBK5Wo4uCBIo0qwyMBzZcQ_GnB6y_iG/s2048/image_2026-01-22_13-38-36%20(2).png

នៅរសៀលថ្ងៃទី២២ មករា Q Win បានបង្ហោះការសូមទោសរបស់ខ្លួនថា «ជម្រាបសួរបងប្អូនទាំងអស់ ជាពិសេសទៅកាន់បងៗប្អូនៗ LGBTQ+ ទាំងអស់ខ្ញុំបាទ Q-win ពិតជាមានអារម្មណ៍ថាសោកស្ដាយនូវកំហុសអចេតនាមួយនេះ ខ្ញុំពិតជាសុំទោសបងប្អូនមែនទែនដែលធ្វើអោយប៉ះពាល់ដល់អារម្មណ៍បងប្អូន LGBTQ+ ខ្ញុំមិនបានមានបំណងថារើសអើងអីទេ ខ្ញុំគោរពស្រលាញ់បងៗណាស់ សង្ឃឹមថាបងប្អូននឹងលើកលែងអោយខ្ញុំនូវកំហុស មួយនេះផង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-5VWZu-V1U9_0MNHYkOaMcJefud0iZFt06mzTx3dN-C3fS4dlSMBhgh1zcZcwnqKYcdiIqwfYmM5aBBCCoXDGGcmWOShPk_LsvfKnS6TqYXCHym0ms63h8QY8-uQJstkFMAFhMURmnWN-VWgpTeXFTj-jt1tu1BvvL65YlbbnWni1YEK6Lc63QmZ6lCSr/s1780/image_2026-01-21_15-11-39.png

ចំណែកឯអ្នកបង្កើតមាតិកា Hav Heang បានបង្ហោះការសូមទោសរបស់ខ្លួនថា «ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា ពិសេសបងៗ LGBTQ+ community ខ្ញុំពិតជាមានអារម្មណ៍ថាសោកស្តាយណាស់ ដែលបានបង្កើតនូវកំហុក ហើយបានប៉ះពាល់ទៅដល់អារម្មណ៍របស់បងប្អូនទាំងអស់គ្នាខ្ញុំមិនដែលមានការរើសអើងបងៗ LGBTQ+ នោះទេ ខ្ញុំក៏តែងតែឱ្យតម្លៃពួកគាត់ស្មើៗគ្នា នេះជាកំហុសដែលមិនអាចលើកលែងឱ្យបាន ប៉ុន្តែក៏សង្ឃឹមថាបងៗនឹងយោគយល់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDv-quvRGMhTfTzhyphenhyphenyLY1rJ3vAmOP2lDcO4GcQBCve7Pd2DwyDBklFmaGHNVRjNLXF1_Ixmb_42mto5fPWA1FcGV_pV7uzVLIJOjn4BxWQKfiMmBImf877Yp9BW3200DwN55TwWfznZVszaMu3ohzZAWrCTR7_Va-NCssZJduSC12yWOm7DcaimAJqhc1f/s2048/image_2026-01-22_13-38-32.png

គួរបញ្ជាក់ផងដែរថា ការផ្ទុះកំហឹងពីសហគមន៍ LGBTQ+ គឺដោយសារតែអ្នកបង្កើតមាតិកា Mongi Lul , fa seng , Xing , Q Win , Norak Ben និង Hav Heang បានយកប្រេងឆាមកធ្វើជាវីដេអូដែលធ្វើឱ្យអ្នកស្រលាញ់ភេទដូចគ្នាមិនអាចទទួលយកបានទៅលើរឿងនេះ។ ក្រោយផ្ទុះការរិះគន់ជាច្រើន Norak Ben បានចេញវីដេអូសូមទោសមុនគេដោយបញ្ជាក់ថាខ្លួនលោកមិនមានគោលបំណងធ្វើឱ្យប៉ះពាល់អារម្មណ៍សហគមន៍ LGBTQ+ឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMvO_W5W6lEnbMjxWjfoNsxOEM9EFFLxZ-JSAI-xYfBhkYLa8XUMMiSXpX84crADSHB6VHJ4bqCgOvp5V_uzBCizfWXW20bYfNmZM1HdZqHT51x2noq5xT3shUiDzkNkDYJ6u2pj8Mw3Wim7w2PJhcvPFs4-FcfvkO5CR4DkkVe6b253XUkG8hzncokQjY/s3840/IMG_20260121_152216_161.jpg