(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ មានរូបភាពជាច្រើនបានបង្ហាញថា ជនបរទេសរាប់ពាន់នាក់ដែលភាគច្រើនជាជនជាតិវៀតណាម និងចិន បាននាំគ្នាសម្រុកទៅតម្រង់ជួរយ៉ាងកកកុញនៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ដើម្បីចាកចេញពីកម្ពុជា ស្របពេលដែលកម្ពុជាកំពុងបើកយុទ្ធនាការបង្រ្កាបឧក្រិដ្ឋកម្មឆបោ.កតាមអនឡាញខ្លាំងក្លាបំផុត។
.jpg)
ខណៈសមត្ថកិច្ចកម្ពុជាកំពុងដុតដៃដុតជើងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមបច្ចេកវិទ្យា និងបង្រ្កាបបណ្ដាញឆបោ.កដោយមិនមានការលើកលែង រូបភាព និងវីដេអូ ជាច្រើនដែលត្រូវបានចែករំលែកនៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះបានបង្ហាញថា ជនបរទេសចម្រុះជាតិសាសន៍ បានរៀបចំបង្វិចចាកចេញពីកម្ពុជាយ៉ាងតក់ក្រហល់ដោយមិនច្បាស់ពីមូលហេតុ។

តួយ៉ាងនៅក្រុងបាវិត ចាប់ពីយប់ថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមករានេះ គេឃើញមានជនបរទេសបានឈរតម្រង់ជួរយ៉ាងហូរហែរ នៅមុខច្រកទ្វារអន្តរជាតិដើម្បីធ្វើដំណើរចាកចេញពីកម្ពុជាចូលទៅកាន់ប្រទេសវៀតណាម។ វត្តមានដ៏ច្រើនសម្បើមរបស់ជនបរទេសទាំងនោះនៅច្រកព្រំដែន ត្រូវបានគេសន្និដ្ឋានថា ទំនងជាការរត់គេចពីការប្រមា.ញ់របស់សកមត្ថកិច្ចកម្ពុជា ដោយសារពួកគេមានជាប់ពាក់ព័ន្ធជាមួយនឹងកាងារឆបោកតាមអនឡាញ។
ដោយឡែកនៅខាងភ្នំពេញឯណេះ ក៏មានជនជាតិចិនច្រើនរយនាក់ផងដែរ មកតម្រង់ជួរមុខស្ថានទូតក្នុងគោលបំណងស្នើសុំជំនួយពាក់ព័ន្ធនឹងការរៀបចំឯកសារផ្សេងៗរបស់ពួកគេ ព្រោះបើតាមសេចក្ដីរាយការណ៍មួយចំនួនបានអះអាងថា ជនជាតិចិនទាំងនោះភាគច្រើនមិនមានលិខិតឆ្លងដែនជាប់ខ្លួននោះទេ។.jpg)
សរុបសេចក្ដីមក នៅអំឡុងពេលមួយរយៈចុងក្រោយនេះគេសង្កេតឃើញថា ប្រតិបត្តិការបង្រ្កាបទៅលើបណ្ដាញក្រុមឧក្រិដ្ឋជនឆបោ.កតាមអនឡាញ មានការកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់។ ក្នុងនោះសមត្ថកិច្ចកម្ពុជាបានធ្វើការចាប់និងបញ្ជូនជនបរទេសដែលពាក់ព័ន្ធត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេ ដើម្បីបន្តនីតិវិធីស៊ើបអង្កេត និងផ្តន្ទាទោសជាបន្តបន្ទាប់។.jpg)
សកម្មភាពចុះបង្រ្កាបដោយគ្មានការលើកលែងនេះ មិនត្រឹមតែបានបំបែ.កសម្បុកក្រុមឧក្រិដ្ឋជនទាំងនោះបានតែមួយទេ ប៉ុន្តែក៏ទទួលបានការកោតសរសើពីអន្តរជាតិ និងមានការសាទរពីប្រជាពលរដ្ឋកម្ពុជាយ៉ាងផុសផុលផងដែរ ហើយយើងទាំងអស់គ្នាសង្ឃឹមយ៉ាងមុតមាំថា កិច្ចខិតខំប្រឹងប្រែងនេះនឹងជួយរក្សាបាននូវសន្តិភាព ស្ថិរភាព និងសណ្ដាប់ធ្នាប់នៅក្នុងសង្គមជាតិ និងតំបន់ទាំងមូល៕










