ប្រទេសបារាំង ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយក្នុងកិច្ចប្រជុំសេដ្ឋកិច្ចពិភពលោក (World Economic Forum) នៅទីក្រុង Davos ប្រទេសស្វីស និងរិះគ.ន់ខ្លាំងៗចំពោះការដំឡើងពន្ធទំនិញបារាំងក្នុងអត្រាខ្ពស់របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដោយសារបារាំងប្រឆាំងការកាន់កាប់កោះហ្គ្រីនឡែន និងមិនចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាព ដោយលោកថា មិនបារម្ភការបំភិតភ័យឡើយ និងត្រៀមការពារផលប្រយោជន៍ជាតិ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrfMm4N6XbdQZb8pZzBTxqlb_lpOfZST2OD_gqv6u_chfuzVUeHRu1ewUXZMVq1qyc6NMbgHc47XOtVtHdNhceCIUgh37N1-RU6qs3Uj8r4Kchyphenhyphenx9UvMiJyzrJ6Gfna3SEEasuDz4zx1iMcKpBOdRHGjLe4FArEk043q1cC0rE1l5CLviqn9BYCt0zB-QA/s1280/photo_2026-01-21_09-08-04.jpg
លោកប្រធានាធិបតី Macron បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានថា ប្រទេសបារាំងមិនគួររងការគំរាមកំហែងណាមួយ និងចាំបាច់ត្រូវការពារផលប្រយោជន៍ជាតិរបស់ខ្លួន ដោយមិនប្រើប្រាស់ពាក្យសម្តីធ្ងន់ៗ ។ លោកថែមទាំងថ្កោលទោសការគំរាមកំហែងពាណិជ្ជកម្មពីអាមេរិកថា ពុំអាចទទួលយកបានឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwJA_4ckBpXp0s5-2KFSC7L9q4jMPPJNasDXt_R4PMV7-sUlf4NnlqbpLKHj7-wC5F51blmf2xtI2zlZQEkHthgrn4hnbFG3cGJ9vIm53tueShv0-p6pb-Gl_r9TdB8bWIqliv3MdRlWC_Nw7jEAiVNK9c5YSb0Hb4RGK6Tc94RaMIC9pI3CLOwtoSyI6E/s1280/photo_2026-01-21_13-53-20.jpg

ក្នុងកិច្ចប្រជុំសេដ្ឋកិច្ចពិភពលោក (World Economic Forum) នៅទីក្រុង Davos ប្រទេសស្វីស លោក Macron និយាយថា បណ្តាប្រទេសនៅតំបន់អឺរ៉ុបនឹងមិនចុះចាញ់ការសំឡុត ឬរងសម្ពាធអ្វីទាំងអស់ ។ ពាក្យសម្តីរបស់លោកត្រូវបានគេចាត់ទុកជាការរិះគន់លោកប្រធានាធិបតី Trump ដែលបានប្រកាសដំឡើងពន្ធទំនិញបារាំងក្នុងអត្រាខ្ពស់ ប្រសិនបើប្រឆាំងនឹងអាមេរិកកាន់កាប់កោះហ្គ្រីនឡែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioHbgHAv_wJ25wFL7J0OvgPMajaq46kaqcG_u4be68PUtPdqT-1DMxf6HqDh5nZxANlG6FjImXM4xztRFCstXWC5sjCqFFRKXPOlxkeAMSK323eTeNDKsNBQbi-_UTkRM3IVt6jRuZivQu1BucdBGxzYSGsPO30ySC1pjx6FPTmLyT0F3AIP6frJmhh-Gw/s762/image_2026-01-21_15-06-41%20(2).png

តាមការលើកឡើងរបស់ប្រធានាធិបតីបារាំង កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលប៉ះពាល់ផលប្រយោជន៍នាំចេញទំនិញ គឺមានគោលដៅធ្វើឱ្យតំបន់អឺរ៉ុបអន់ខ្សោយ និងធ្លាក់ក្រោមឥទ្ធិពលរបស់អាមេរិក ។ ស្ថានការណ៍ផ្សេងៗកាន់តែតានតឹងពេលអាមេរិកយកការដំឡើងពន្ធទំនិញមកដាក់សម្ពាធឱ្យប្រទេសនានាគាំទ្រការកាន់កាប់កោះហ្គ្រីនឡែន ខណៈបារាំង និងបណ្តាប្រទេសអឺរ៉ុបប្រកាន់គោលជំហររក្សាអធិបតេយ្យ និងឯករាជ្យ ព្រមទាំងប្តេជ្ញាចិត្តសហការគ្នាបន្តទៀត ។ នេះជាមូលហេតុសំខាន់ដែលបារាំងសម្រេចចិត្តបញ្ជូនកងទ័ពទៅហ្វឹកហាត់នៅកោះហ្គ្រីនឡែន ដើម្បីគាំទ្រដាណឺម៉ាកជាសម្ព័ន្ធមិត្តអឺរ៉ុប ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBmP1fQuvY9bYgKLBB22-hmfy-gSLpb8pFqt-tZoaJBGgyyEMP1Ga5Avepp_l7Umd0PeXjIv9HRtavORdj45feW9IBFlPU2hXv_YPcl0E5D8jmfXYukWxVgUnq73ttc7Eh_teQBDQSmA6DtWcz2NvCsV8CWxTfDTpWRXuPVbG8Ydt-pmwx0N-jAYWMNuKF/s1024/image_2026-01-21_15-06-41.png
ក្រៅពីនេះ ប្រធានាធិបតីបារាំងបានអំពាវនាវឱ្យសហភាពអឺរ៉ុបចាត់វិធានការប្រឆាំងនឹងការបង្ខិតបង្ខំ (ឬវិធានការ ACI) ជាលើកដំបូង ដែលការបង្កើតវិធានការសម្រាប់ប្រើប្រាស់ជាមួយចិន ប៉ុន្តែពេលនេះ សហភាពអឺរ៉ុបចាំបាច់ត្រូវតែអនុវត្តវិធានការនេះជាមួយអាមេរិក ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieNxNlY2N7cHmxHZ9RtIgtTSHmbWEiNqISWvsGx_UNdHCl5Ap6DQPl2DZoVwGiBFx6OeRPV2S03w0XvgA6BLbmMJMTsbZHOigXQRI2_9kXGR5KipBMmX9Mii3360I9pcG663WfdlhOoPumX66lAl0tzIxrtWu_KAKElDKqRqgmqmdH5AuyofqEpqSM6om7/s1536/image_2026-01-21_15-06-42.png

លោក Macron មិនស្នាក់នៅទីក្រុង Davos រហូតដល់ថ្ងៃទី២១ ខែមករា ទេ ពីព្រោះលោកមិនចង់ប្រឈមមុខជាមួយលោកប្រធានាធិបតី Trump ដែលមានគម្រោងធ្វើដំណើរមកទីក្រុង Davos នៅថ្ងៃទី២១ ខែមករា ។ លោកប្រធានាធិបតី Trump នឹងចូលរួមកិច្ចប្រជុំសេដ្ឋកិច្ចពិភពលោក (World Economic Forum) នៅទីក្រុង Davos ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមករា ដើម្បីនិយាយពីស្ថានការណ៍ពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyWhu_nzsWPmTzpjgbDdxn0LoA3bI-UCQSgDhFmJqWnzJJ2XkOSU6cd1lMipGxPnF5-DpDFY6K-C5S4L-hMPz6WBQ0lrEV6vdY2bZw1ydb4aYdisQ3VAJixg0PnMh1YUTy2wDD5B8rJVHf25YXTH3Cx7WKT4bjaMA5_3YUnjeMXvKKa_qew61TfKpZ68FT/s1600/image_2026-01-21_15-06-44.png

គួរបញ្ជាក់ថា ថ្មីៗនេះ លោកប្រធានាធិបតី Trump ថែមទាំងប្រកាសដាក់ពន្ធលើស្រា Wine និងស្រាសាំប៉ាញនាំចូលពីប្រទេសបារាំងក្នុងអត្រាខ្ពស់រហូតដល់២០០% ដើម្បីបង្ខំឱ្ប្រធានាធិបតីបារាំងយល់ព្រមចូលរួមជាសមាជិកក្រុមប្រឹក្សាសន្តិភាព (Board of Peace) ដែលបង្កើតឡើងដោយលោក Trump ដើម្បីដោះស្រាយបញ្ហាជម្លោះនៅទូទាំងពិភពលោក ។ ប៉ុន្តែលោក Macron មិនចាប់អារម្មណ៍ចូលរួមក្នុងក្រុមប្រឹក្សានេះទេ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja-Lc6UKVAHiB1lvfKL4iai54QY7onsvhy06l_iynlsb_oXyr4pcH5e87drXi4IktupQFZETE_5IQ8XQQA6n137f5Glc6gjIKNZlmS9AlTgvDSGA1tR4adSxEJvJ2q5VRk3kk31s1Gcm5wpgCmnyrKrJF-jZ4fdkp6EOd6UcSwlFGrQ0J4eSJDEMVdp5Iv/s1854/image_2026-01-21_15-06-46.png