សេដ្ឋីនីចិត្តធម៌ Sophea Böttcher បានបង្ហាញថាអ្នកមួយចំនួនបានផ្ញើសារជាច្រើនទៅកាន់ស្វាមីរបស់ខ្លួនក្នុងការសុំជំនួយដោយលោកស្រីបញ្ជាក់ថាខ្លួនគឺជាអ្នកកាន់គណនេយ្យ និងគ្រប់គ្រងការបរិច្ចាគ។ មិនត្រឹមតែប៉ុណ្ណោះមានអ្នកខ្លះថែមទាំងស្នើសុំតាមរយៈកុងធនាគារទៀតដែលប៉ះពាល់ដល់ជីវិតឯកជននិងជារឿងរំខានខ្លាំងហើយមិនសមរម្យឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhed3sExX1Cw06aNp3o2y8kJqDs_N45FwlpfFBp8ZmYlqcHbUB45JgNO88Ucdur6kbSeKyFHfNKESWz77kbYj9G7NaDveCNChhWQbD8hcz00WWzZEcPKkpa8uuBYVIiJ4p412JNNguu0dh6nPaL03DfnwueYkFNjSeA3cTHiO5AeVChaM34fPfKs1ezRSZB/s2048/image_2026-01-21_09-47-15.png
នៅយប់ថ្ងៃទី២០ មករា សេដ្ឋីនីចិត្តធម៌ Sophea Böttcher បានបង្ហោះវីដេអូមួយនិយាយអំពីអ្នកមួយចំនួនបានផ្ញើសារសុំជំនួយរាប់មិនអស់មកកាន់ស្វាមីរបស់ខ្លួន។ លោកស្រីបានភ្ជាប់មកជាមួយនឹងសំណេរថា «សូមបងប្អូនទាំងអស់ដែលផ្ញើសារទៅស្វាមីខ្ញុំ ដើម្បីសុំជំនួយ សូមមេត្តាជ្រាបថា គាត់មិនមានពេលឆ្លើយតបទេហើយក៏មិនយល់ភាសាខ្មែរដែរ ការងារគាត់ មិនមែនសម្រាប់ទទួលសារ ឬផ្ញើលុយជំនួយទេ។ អ្នកណាចង់សុំជំនួយ សូមផ្ញើមកខ្ញុំដោយផ្ទាល់ ខ្ញុំជាអ្នកកាន់គណនេយ្យ និងគ្រប់គ្រងការបរិច្ចាគទាំងអស់។ ហើយសូមជម្រាបជាពិសេស ក្មេងស្រីៗស្អាតៗ មិនបាច់ផ្ញើសារទៅគាត់ទេព្រោះ Facebook គាត់ខ្ញុំជាអ្នកកាន់!សូមអរគុណសម្រាប់ការយល់ដឹង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYwHvq0qYGCJ5dpdZUjk-3Md7E3xq2W9873TQcYL-WoSvwI2oYjj_ogU6CZcYhyiOcb67pWr__QW9H3ejM52STGUjcfc1lQBFb3-s3yv4NAWj562hqimkgL8ppyutjFoACFYXCXUwlUEqcZCcICF1CymUb2zjweQd4pjbrMHkg_imc7HW-8lHNApq4VW1l/s2048/image_2026-01-21_09-47-16.png

ការបង្ហោះនេះបានធ្វើឱ្យទស្សនិកជនសម្តែងការហួសចិត្តយ៉ាងខ្លាំងខណៈនៅក្នុងផ្នែកបញ្ចេញមតិយោបល់វិញគេបានឃើញថាអ្នកមួយចំនួនទទូចសុំលុយពីលោកស្រី Sophea Böttcher ដោយមិនក្រែងចិត្ត។ អ្វីដែលកាន់ហួសចិត្តថែមទៀតមិនត្រឹមតែផ្ញើសារសុំជំនួយតាមបណ្តាញសង្គមប៉ុណ្ណោះមានបុគ្គលខ្លះថែមទាំងបានផ្ញើសារសុំជំនួយតាមរយៈកុងធនាគារទៀតដែលធ្វើឱ្យប៉ះពាល់ជីវិតឯកជនរបស់លោកស្រីយ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMJb_4zZw_tUlwC04sGDZ_4VzUp8Yl5y3e5RiNpOjdgUTV1whbuczh2G8yBvB_qx8nkn5pu8l1kM3e3rebXDJx85SmwLTxbaIjpW3zChjViUaf_mAS2qu1LRpkWM4xcw-P74wYYhQd05TX3phv4b8hpyqF1TXYQ6w3CWrlsfO72PVj1J03kTLjXhuWSr2J/s2048/image_2026-01-21_09-47-11.png
លោកស្រី បានបង្ហោះសំណេរទៀតថា «ខ្ញុំសូមអភ័យទោសជាមុន និងសូមជម្រាបជូនជាផ្លូវការថា ចាប់ពីពេលនេះតទៅ អ្នកណាដែលផ្ញើសារ ស្នើសុំប្រាក់ ឬព្យាយាមទាក់ទងខ្ញុំតាមរយៈ គណនីធនាគារផ្ទាល់ខ្លួន របស់ខ្ញុំ នឹង មិនទទួលបានការឆ្លើយតប ការឧបត្ថម្ភ ឬការផ្តល់អំណោយណាមួយពីខ្ញុំទៀតឡើយ។ ខ្ញុំបានជូនដំណឹងជាច្បាស់រួចហើយពីមុនថា ខ្ញុំ មិនទទួលសារ មិនទទួលសំណើ និងមិនអនុញ្ញាតឱ្យប្រើគណនីធនាគារផ្ទាល់ខ្លួនរបស់ខ្ញុំ សម្រាប់ការស្នើសុំ ឬការទាក់ទងអំពីការបរិច្ចាគ ទេ។ ដូច្នេះ ខ្ញុំបានបិទ និងលុបជម្រើសទាំងអស់ដែលពាក់ព័ន្ធនឹងការទាក់ទងតាមវិធីនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjByIPsSencp3PMQ8s1srl2fL3MuKpq3cXUoYsjYwb6fY26TT0OUwuxl8DUJ7xeWGQbgIIdVbYtALK0lyrXdgddH54dI-1_5wAeOrJNMIQzjz8mmSfFecU31qTPno6mBozRHa5NOrSZwrdNdiyMhJgQaoKoWvvNoBnpl3CZ8ilqCtaZ-D9RM-QWlsz-QT_n/s2048/image_2026-01-21_09-47-12.png

ចាប់ពីពេលនេះតទៅ ប្រសិនបើនៅមានអ្នកបន្តផ្ញើសារ ឬស្នើសុំតាមគណនីធនាគាររបស់ខ្ញុំ ខ្ញុំនឹងកត់ត្រាឈ្មោះទុកជាឯកសារ ហើយរាល់សារទាំងនោះ នឹងត្រូវចាត់ទុកថា មិនមានការទទួលស្គាល់ និងមិនមានការឆ្លើយតបពីខ្ញុំឡើយ។ បងប្អូនមានពេលវេលា និងឱកាសគ្រប់គ្រាន់ក្នុងការទាក់ទងតាមរយៈ Facebook ទាំងពីរគណនីរបស់ខ្ញុំ ឬតាម ក្រុម (Group) ដែលខ្ញុំធ្វើការជាមួយ ដែលត្រូវបានរៀបចំឡើងសម្រាប់ការទំនាក់ទំនង និងការជួយគ្នាតាមរបៀបត្រឹមត្រូវ និងមានការគ្រប់គ្រង។ សូមមេត្តាគោរពការសម្រេចចិត្ត ភាពឯកជន និងគណនីផ្ទាល់ខ្លួនរបស់ខ្ញុំ។ សូមកុំផ្ញើសារ ឬទាក់ទងមកខ្ញុំតាមរយៈគណនីធនាគារផ្ទាល់ខ្លួននេះទៀត»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-6c3njyL9I6CtyF87OOQ4c7nuMu1rVmANrhMk0MmqueC0Okkr8Kk3tliGu_fxRqNBKNi5aUbGFbReGCKURU79XapulrcG_r31eyoK2PKsJx0o3bLG5xz138sxYN7UWnZjQg9sygP4eZLHhm44xcbmOpnSeHqPxWVcu0C-8MdKxlh3gsniHFmzyF2gZC62/s2048/image_2026-01-21_09-47-13.png
លោកស្រី Sophea Böttcher បានបញ្ជាក់ទៀតថា «ប្រសិនបើគាត់មានភាពលំបាកពិតប្រាកដ នាងខ្ញុំព្រមជួយតាមសទ្ធាជ្រះថ្លា ដូចដែលបានជួយអ្នកដទៃដែរ ដោយចិត្តពេញបេះដូង និងសេចក្តីស្រឡាញ់មិនថាជាវីរបុរសកងទ័ព ជនពិការចាស់ជរា ឬក្មេងកំព្រាក្តី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo56T0lyocLvKhEULV2DN1pF8q1cDnLDswft32kuIbm5sh5vopoEp2MmoTT0ipmbcR0_20xQ6xF-FmuLGvaepuOFk72STJSqaaDXX9nj1MxR-PEska1fZKjBpkTZa5QSFQ-eWm4o57T8C_IIAwP-g7N858Irg40LpMVN8dXrKO1KtJh4PhjFM6y1zx_uxs/s2048/image_2026-01-21_09-47-14.png

ការជួយទាំងអស់ នាងខ្ញុំនឹងធ្វើ តែតាមរយៈគណនី (account) របស់នាងខ្ញុំ និងតាមក្រុមការងាររបស់នាងខ្ញុំប៉ុណ្ណោះ ដើម្បីឲ្យមានការគ្រប់គ្រងត្រឹមត្រូវ និងមានសុចរិតភាព។
ប៉ុន្តែ ប្រសិនបើមានការទាក់ទង ឬស្នើសុំដោយផ្ទាល់ទៅកាន់គណនីធនាគាររបស់នាងខ្ញុំ វាជារឿងរំខានខ្លាំង ហើយមិនសមរម្យឡើយ។ ក្នុងករណីបែបនេះ នាងខ្ញុំមិនអាចផ្តល់ជំនួយឱ្យបានទេ។សូមមេត្តាយល់ដឹង និងគោរពវិធីសាស្ត្រនៃការជួយរបស់នាងខ្ញុំ»៕