សុខភាព៖ ទឹកអប់បានក្លាយជាគ្រឿងតុបតែងខ្លូនដែលមិនអាចខ្វះបានរបស់បុរសនារីជាច្រើន ជាយូរយាណាស់មកហើយ។ វាមានច្រើនក្លិន ក្រអូបឈ្ងុយឈ្ងប់ ធ្វើឲ្យអ្នកមានភាពទាក់ទាញ និងមានទំនុកចិត្តផងដែរ។ ប៉ុន្តែតើអ្នកដឹងទេថា ការបាញ់ទឹកអប់ដោយផ្ទាល់លើកញ្ចឹងក និងឆ្អឹងដងកាំបិត អាចនឹងកំពុងបំផ្លាញសុខភាពអ័រម៉ូន និងក្រពេញទីរ៉ូអ៊ីតរបស់អ្នកដោយមិនដឹងខ្លួន។ នេះបើតាមអ្នកជំនាញផ្នែកសុខភាព និងអាហារូបត្ថម្ភ លោកស្រី Manpreet Kalra ។.jpg)
ខាងក្រោមនេះគឺជាផលប៉ះពាល់សំខាន់ៗ និងមូលហេតុដែលអ្នកគួរផ្លាស់ប្តូរទម្លាប់នេះភ្លាមៗ៖
១. ការរំខានដល់ប្រព័ន្ធអ័រម៉ូន (Endocrine Disruptors)៖ ទឹកអប់សំយោគភាគច្រើនមានផ្ទុកសារធាតុ Phthalates។ សារធាតុគីមីនេះមានសមត្ថភាព បន្លំ ធ្វើជាអ័រម៉ូនធម្មជាតិក្នុងរាងកាយ ឬរារាំងមុខងាររបស់វា។ ការប្រើប្រាស់រយៈពេលវែងអាចនាំឱ្យមានអតុល្យភាពអ័រម៉ូន ដែលប៉ះពាល់ដល់ថាមពលរាងកាយ និងសុខភាពបន្តពូជ។

២. គ្រោះថ្នាក់ចំពោះក្រពេញទីរ៉ូអ៊ីត៖ ក្រពេញទីរ៉ូអ៊ីតស្ថិតនៅត្រង់ផ្នែកខាងមុខនៃកញ្ចឹងក វាមានតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងការរំលាយអាហារ (Metabolism)។ ស្បែកត្រង់កញ្ចឹងកមានលក្ខណៈស្តើង និងងាយស្រូបយកសារធាតុគីមីចូលទៅក្នុងចរន្តឈាមបានលឿនជាងតំបន់ផ្សេងទៀត។ នៅពេលជាតិពុលជ្រាបចូលទៅដល់ក្រពេញទីរ៉ូអ៊ីត វានាំឱ្យមានរោគសញ្ញាដូចជា អស់កម្លាំងខ្លាំង ប្រែប្រួលអារម្មណ៍ និងការឡើងទម្ងន់ខុសធម្មតា។.jpg)
៣. បញ្ហាស្បែក និងស្នាមខ្មៅ (Poikiloderma of Civatte)៖ ក្រៅពីបំផ្លាញសុខភាពខាងក្នុង ទឹកអប់ក៏អាចនាំឲ្យខូចសម្រស់ស្បែកករបស់អ្នកផងដែរ ដោយសារ គ្រឿងផ្សំដូចជាប្រេងប៊ឺហ្គាម៉ុត (Bergamot) ក្នុងទឹកអប់ ធ្វើឱ្យស្បែកឆាប់ប្រតិកម្មពេលត្រូវនឹងពន្លឺព្រះអាទិត្យ។ នេះអាចបណ្តាលឱ្យកើតមាន pigmentation ឬចំណុចខ្មៅៗ និងស្នាមក្រហមដែលពិបាកព្យាបាល។
៤. ការប៉ះពាល់ដល់ដំណេក និងផ្លូវចិត្ត៖ ស្ដាប់មើលទៅដូចចម្លែកបន្តិច ប៉ុន្តែការកកកុញនៃសារធាតុគីមីក្នុងរាងកាយអាចរំខានដល់ប្រព័ន្ធប្រសាទ នាំឱ្យអ្នកមានអារម្មណ៍មួម៉ៅ គេងមិនលក់ ឬគេងមិនស្កប់ស្កល់ ដែលនឹងជះឥទ្ធិពលអវិជ្ជមានដល់គុណភាពជីវិតប្រចាំថ្ងៃ។.jpg)
យ៉ាងណាមិញ ដើម្បីរក្សាក្លិនក្រអូបផង និងសុខភាពផង អ្នកជំនាញណែនាំឱ្យផ្លាស់ប្តូរទីតាំងបាញ់ទឹកអប់ ដូចជាបាញ់លើសម្លៀកបំពាក់ ឬ កដៃ ជំនួសឱ្យការបាញ់ផ្ទាល់លើស្បែកកញ្ចឹងកវិញ។ ម៉្យាងទៀត គួរជ្រើសរើសប្រើប្រាស់ទឹកអប់ដែលចម្រាញ់ចេញពីប្រេងផ្កាធម្មជាតិ (Essential Oils) ឬប្រភេទ Roll-on ដែលគ្មានជាតិអាល់កុល និងគ្មានសារធាតុ Phthalates៕










