ប្រទេសថៃ ៖ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ អគ្គិភ័យបានឆាបឆេះបំពង់បង្ហូរទឹកសំណល់កម្ពស់ជាង៤០ម៉ែត្រ នៅស្ពានអាកាស Bhumibol Bridge 2 យ៉ាងសន្ធោសន្ធៅ នៅតាមផ្លូវពូចៅសាមីងផ្រាយ ឃុំពូចៅសាមីងផ្រាយ ស្រុកព្រះប្រាឌែង ខេត្តសមុទ្រប្រាកាន ប្រទេសថៃ ។ ហេតុការណ៍នេះបង្កការភ័យស្លន់ស្លោយ៉ាងខ្លាំងពីអ្នកធ្វើដំណើរឆ្លងកាត់ និងរងការរិះគ.ន់ផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV-5DV0KFy-Ff0yKY_9WGfuCE5MyCz0v2judry9PD4AGvxK58aYO9PlEzOgMJ4vKBmS3yct699ZaGzUKpWqmFwV1XVOJiAujQA8H7W-GDeL9PDp3gWTixFCYoJbFpmDwoRGFHWL-z5k-3VG5XmDwoL7-PMaD7NqMXtUNhhwtWRPH677bWF6vnAxqz-UDtp/s1350/616839429_1332807505510821_8060695195685319541_n.jpg
អាជ្ញាធរបានទាក់ទងទៅក្រុមពន្លត់អគ្គិភ័យបញ្ជូនរថយន្តបាញ់ទឹកមកជួយអន្តរាគមន៍ ប៉ុន្តែដោយសារភ្លើងឆេះបំពង់បង្ហូរទឹកសំណល់មានកម្ពស់ខ្ពស់ពេករហូតដល់ជាង៤០ម៉ែត្រ ទើបធ្វើឱ្យក្រុមពន្លត់អគ្គិភ័យមិនអាចបាញ់ទឹកទៅដល់កំពូល ទើបស្នើសុំបញ្ជូនរថយន្តបាញ់ទឹកដែលអាចបាញ់ទឹកដល់ខាងលើដើម្បីពន្លត់ភ្លើង ដោយចំណាយពេលរហូតដល់១ម៉ោង ទើបភ្លើងរលត់អស់ ។ ក្រោយស្ថានការណ៍ស្ងប់ស្ងាត់ អាជ្ញាធរក៏អនុញ្ញាតឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ធម្មតាឡើងវិញ ដោយសារខូចខាតតែបំពង់បង្ហូរទឹកសំណល់ និងមិនឆេះរាលដាល ។

ក្រោយពីចុះពិនិត្យមើលទីតាំងកើតហេតុ ចៅហ្វាយស្រុកព្រះប្រាឌែង លោក ព្រីន ចាវ៉ាក់ធិយ៉ាគុន និយាយថា ភ្លើងបានចាប់ផ្តើមឆេះតាំងពីគល់បំពង់បង្ហូរទឹកឡើងទៅលើរហូតដល់បែកផ្កាភ្លើង ដែលបណ្តាលមកពីការឆេះបំពង់ PE បង្ហូរទឹកពីស្ពានចុះមកក្រោម ។ វាមិនឆេះរាលដាលបន្ថែមទៀត ដោយសារក្រុមពន្លត់អគ្គិភ័យ និងភ្នាក់ងារពាក់ព័ន្ធជួយគ្នាបាញ់ទឹកពន្លត់ទាន់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxiZbWtNh22QMzme-KINURbaQstV0gBP3oXJrMPR6Duj07PeeNhWaNOcaY3O-ZH93gBc2q6_rCr_xMTIGEQVtw8rZS0zNHo3xP8uuaaS4P_psSiCRpr3Vjd4JIM82Caz27RVbaZOvj5tNSksxo4OyqN7g8x2nI8EN9cgCpCjp5fXIn1EggKSSYauR6UFKG/s1350/616832593_1332807542177484_854193521730902087_n.jpg

បើតាមការសេចក្តីរាយការណ៍ចុងក្រោយ គឺហេតុការណ៍នេះអាចកើតឡើងដោយសារភ្លើងឆេះគំនរសំរាមនៅក្បែរបំពង់បង្ហូរទឹកសំណល់ ហើយមូលហេតុពិតប្រាកដ គឺត្រូវរង់ចាំការត្រួតពិនិត្យលម្អិតបន្ថែមទៀត ។ ទោះយ៉ាងណា បំពង់បង្ហូរទឹកមិនបានខូចខាតទាំងស្រុងទេ ប៉ុន្តែត្រូវនឹងមានការត្រួតពិនិត្យជាថ្មីពីអ្នកជំនាញ ។

គួរបញ្ជាក់ថា នេះជាហេតុការណ៍អាក្រក់កើតឡើងផ្ទួនៗគ្នានៅប្រទេសថៃ កាលពីថ្ងៃទី១៤ ខែមករា មានសោកនាដកម្មបាក់ដងស្ទួច (Crane) ដ៏ធំមួយរបស់គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿន លឿននៅខេត្តណាខនរ៉ាជសីម៉ា សង្កត់លើរថភ្លើង១ខ្សែដែលដំណើរពីទីក្រុងបាងកក ទៅកាន់ខេត្តឧប៊ុនរ៉ាជថានី ។ ហេតុការណ៍នេះបណ្តាលឱ្យអ្នកដំណើរស្លាប់ជាង៣០នាក់ និងរងរបួសជាច្រើននាក់ ។

បន្ទាប់មក នៅថ្ងៃទី១៥ ខែមករា ដងស្ទួច (Crane) ដ៏ធំមួយទៀតក្នុងការដ្ឋានសាងសង់នៅផ្លូវព្រះរ៉ាម២ ខេត្តសមុទ្រសាខន បានបាក់រលំសង្កត់លើស្ពានអាកាសបណ្តាលឱ្យអ្នកដំណើរស្លា.ប់ ចំនួន២នាក់ និងរងរបួសជាច្រើននាក់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpXJc2tsZHK3fcBuOh5a-4oToAvxw2dji2K53tAZ-wbqpAJIcanal_AtirFFPLcYhwJY2MWrabV2nPe1dAaOqFvxfHSqEKvVhIedYbNTngOKqap77mo2JNRy5UukvuqLaQZu65IlAOhbPV4cyvCSpKKdcLe4yAUlvgRoKWPlb93AkhWJ9YIFbmnKgOU3cQ/s1440/615232098_1199421498994779_306734170822855616_n.jpg