ប្រិយមិត្តជាអ្នកគាំទ្រជា្របមកហើយថាថ្មីៗនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា មិនត្រឹមតែស្លៀកពាក់បុរាណខ្មែរផ្សព្វផ្សាយពីវប្បធម៌និងតំបន់ទេសចរណ៍ប៉ុណ្ណោះទេប៉ុន្តែអ្នកទាំងពីរក៏បានស្លៀកពាក់បែបប្រពៃណីឥណ្ឌា(សារី)ទៀតផង។ អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ ពេជ្រ វត្តីសារ៉ាវឌ្ឍី ស្រាប់តែបានបង្ហាញពីអត្តចរិតរបស់ពលរដ្ឋឥណ្ឌាដែលនាងស្ទើរតែមិននឹកស្មានដល់ ទោះបីជាមិនដែលស្គាល់គ្នាទាល់តែសោះប៉ុន្តែយកចិត្តទុកដាក់ចំពោះគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUGkqP1WtON2XIYhF8tB78_9hewuzuLrayXZ9jrYoZjnIF3D1B4eM949VNA_nB1jlukBX0u051-1EuvUzsp7Y_DqVMuORndPX2jpc6Bf09YB6aN8qq775kgqFjLESGxl20Rs_31pppbIQU2GND40W21AdQ0gfI9l0zLHvUITj8USWO1xNGAis3KpCpKe9t/s2048/image_2026-01-16_08-51-52.png

នៅថ្ងៃទី១៥ មករា ពេជ្រ វត្តីសារ៉ាវឌ្ឍី បាននិយាយរៀបរាប់នៅក្នុងវីដេអូថា នាងចង់ស្លៀកពាក់ឥណ្ឌាជាមួយនឹងមាលា ដោយបានជួលសំលៀកបំពាក់ហើយបានរៀបចំខ្លួនដោយមើលតាមយូធូបផងអីផងប៉ុន្តែជាលទ្ធផលពុំបានសម្រេចនោះទេ។ បន្ទាប់មកនាងបានរត់រកជនជាតិឥណ្ឌាម្នាក់ឱ្យជួយដើម្បីរៀបចំខ្លួនឱ្យត្រូវខណៈបុរសជាជនជាតិឥណ្ឌាម្នាក់នោះថែមទាំងបានខលសួរភរិយារបស់ខ្លួនថែមទៀតពីព្រោះលោកក៏មិនស្ទាត់ជំនាញលើការស្លៀកពាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs1nRyBNfhGX_IlaLFURNU9hDmGYAcSdEKfWskseTYfpJgUY4FuI-sHS153eaEyJ8_PUfsWd283v6-BdQ15CEgTyBvOIY2XNJSNCVtqpUwSK9NLub0zIailq50DA4vc3Kfa3rKCvQqvqtrohsZjqARkYsiIYAXtmLtyT5IEvl-y2ioe2SqbofTgQmb9yjs/s2048/image_2026-01-16_08-51-54%20(2).png

ពេជ្រ វត្តីសារ៉ាវឌ្ឍី បាននិយាយបន្តទៀតថា មាលា បានពឹងឱ្យស្រ្តីជាជនជាតិឥណ្ឌាជួយស្លៀកពាក់ឱ្យនាង ខណៈគាត់ក៏មានសន្តានចិត្តល្អជួយសម្រួលការស្លៀកពាក់ឱ្យនាងឱ្យកាន់តែស្រស់ស្អាត។ បវរកញ្ញាល្បីឈ្មោះរូបនេះបាននិយាយដោយមិននឹកស្មានថាពួកគាត់ចិត្តល្អបែបនេះទេទោះបីនោះជាពេលវេលាដើរផ្សាររបស់ពួកគាត់ ក៏ពួកគាត់ស្ម័គ្រចិត្តជួយនាងនិងមាលា ស្លៀកពាក់បែបឥណ្ឌាឱ្យត្រូវក្បូនខ្នាតផងដែរ។ ពេជ្រ វត្តីសារ៉ាវឌ្ឍី ស្ទើរតែមិនជឿថាមនុស្សដែលមិនស្គាល់គ្នាសោះប៉ុន្មានមានការយកចិត្តទុកដាក់ចំពោះគ្នាបែបនេះ ហើយបើមិនបានជួបពួកគាត់ទេប្រាកដណាស់គម្រោងថតរូបរបស់នាងនឹងបរាជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCKLwL7B0EA83-MYBrCG3AqJXc943jXwy3VKCVfWPCVa5QVUhMgncGgM5hjTl12imxqmrXXyFB2XCe4aVluydpGhbxq2oW9pP5HFGjbt4Z3R820dkQz1X1AdH0lgZZuzaIFHLUK6OkwHWo8XWoBhK7whNZjQGozDimI0y8yl6GtKj3qIa5SB350o5n57_L/s2048/image_2026-01-16_08-51-53.png

អ្វីដែលកាន់តែធ្វើឱ្យ ពេជ្រ វត្តីសារ៉ាវឌ្ឍី មានចិត្តរំភើបថែមទៀតស្រ្តីជាជនឥណ្ឌានោះថែមទាំងយកប្រដាប់ចុចថ្ងាស់យកមកចុចឱ្យនាងថែមទៀតដើម្បីកាន់តែស្រស់ស្អាតទ្វេដង ហើយនាងក៏ទទួលបានការសរសើរថាស្រស់ស្អាតចង់ឱ្យនាងទៅសម្តែងរឿងឥណ្ឌាទៀតផង។ ជាការតបស្នងនូវចិត្តដ៏ល្អនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានជូនជាកាដូទៅកាន់ក្រុមគ្រួសាររបស់ពួកគាត់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuis0u3jN181SvtJgvPadPaW_8-uDlfAv8i1jUhEy4PqfihTtFXk-SNqAK-l_9FfdQcRgbnlUDaFkffUlT_6g-6GMqWz9qDxxtHWnn-Bs5QCBxJQ7XXY6lDXCCKVLj1JorfrWEWxvBB-EKdaAujnCogh71NGYdo23igwSLPK7tpvJEOrzLLrw3Isjphx95/s2048/image_2026-01-16_08-51-55.png

គួរបញ្ជាក់ផងដែរថា រយៈពេលចុងក្រោយនេះគេសង្កេតឃើញថាមានពលរដ្ឋឥណ្ឌាជាច្រើនបានមកកម្សាន្តនៅលើទឹកដីអង្គរ។ ទេសចរឥណ្ឌាខ្លះក៏ថែមទាំងបានស្លៀកឈុតប្រពៃណីខ្មែរថតរូបលេងយ៉ាងសប្បាយរីករាយផងដែរ៕