មានស្រុកកំណើតនៅខេត្តតាកែវ តារាចម្រៀង ស៊ឹម ច័ន្ទពន្លឺ បានទម្លាយប្រាប់មហាជនថាលោកក៏ជាអតីតកូនសិស្សរបស់អ្នកគ្រូ ជឹម បុប្ផា ដែលកំពុងមានរឿងនៅលើបណ្តាញសង្គមត្រូវបានសិស្សបង្កើតក្រុមជេរអ្នកគ្រូផងដែរ។ ជាមួយនឹងបង្ហាញនេះលោកក៏បានបន្ថែមដែរថាអ្នកគ្រូតែងតែតឹងរឹងនិងឱ្យសិស្សគោរពវិន័យតាំងពីដើមមកម្ល៉េះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSwS50acD54YSG_6yao_tHPGCiaaRykphY9Gwn3tQ-zvAILwpizT1xEk9PKldnKoDZZnkLlOAkoYb3Rn0gfGJb9Kf1PSly_Jnw1fvK66cI2US1NYyLWdX88fpkqarHYMUp4TCC7pNHEAeTlbGicUe5IXc5xUsVvnIzVouTVIGGquGbutj7cBfqs_cAPQt2/s960/image_2026-01-15_10-08-34.png
នៅយប់ថ្ងៃទី១៤ តារាចម្រៀង ស៊ឹម ច័ន្ទពន្លឺ អតីត TOP4 Cambodian Idol រដូវកាលទី៤ បានបង្ហោះនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនជុំវិញរឿងរបស់អ្នកគាំទ្រ ជឹម បុប្ផា ថា«ខ្ញុំសូមនិយាយបន្តិចចុះ ខ្ញុំជាអតីត សិស្សរបស់អ្នកគ្រូ .. អ្នកគ្រូតែងតែ តឹងរឹង និងឱ្យសិស្សគោរពវិន័យ ខ្ជាប់ខ្ជួនតាំងពីដើម..ព្រោះតែចង់ឱ្យសិស្ស បានល្អចេះដឹង.. ។ អ្នកគ្រូ ក៏ធ្លាប់តឹងតែងជាមួយខ្ញុំដូចគ្នា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGRUE-9z6sCpeTsbETCJlYPMw5Ugb-uhyTH4wwW9UH67D_Ao3TZT5TCWOlfw82OruoMZClDfZloAgiYz7vsX4VjpBqiUKgSS8Bx-gBQ4VuUQndpxL8hLPmFrzmv4xabX8Y01UTMTX_txYsGcVeyrO0tfGjOTdAQ7RYZ6pzOrBxUf3sL-xhG65qr66U0SHK/s2048/image_2026-01-15_10-08-35.png

ទោះជាយ៉ាងនេះក្តី តារាចម្រៀង ស៊ឹម ច័ន្ទពន្លឺ ថារហូតមកដល់ពេលនេះទើបលោកដឹងនិងពិតជាអរគុណយ៉ាងខ្លាំង ដល់ការទូន្មានប្រៀនប្រដៅនិងភាពតឹងតែងរបស់អ្នកគ្រូពិតជាមានតម្លៃសម្រាប់សិស្ស គ្រប់រូប»។ តារាចម្រៀងរូបនេះបានសង្កត់ធ្ងន់ថា «អ្នកគ្រូគាត់តឹងតែង តែងតែចង់ឱ្យសិស្ស ល្អ និងដើរត្រង់ផ្លូវ ពេញដោយចំណេះដឹង .. មិនដែលចង់បានប្រយោជន៍ អីពីសិស្ស ទេ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO24QiV05GOEUSGQeEibsdvsbx9e4lZtN4pCpSZ78txubESaazMYUtfQeW1V5RML7o4DYiXvnzaGrXV1Rp0PDi8gp9oaZfVm9uMphJFLp4IpXoXH0aqsmSToWMSDC2sb104Z1V8FEPPKuvxQlwq0uV0p_blgnUqSwkToNmT5dhNYux-T1hOowXB6a5giwN/s1280/image_2026-01-15_10-13-45.png

គួរឱ្យដឹងថាមុននឹងចាប់អាជីពសិល្បៈលោក ស៊ឹម ច័ន្ទពន្លឺ គឺធ្លាប់ទទួលបានអាហារូបករណ៍សិក្សានៅក្រៅប្រទេសនិងបានក្លាយជាគ្រូពេទ្យម្នាក់ជាមួយនឹងអាជីពសិល្បៈជាអ្នកចម្រៀងក្នុងផលិតកម្មរស្មីហង្សមាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg15OgW57eRj7qQMnT661a3ZDOIUe3dWyjrmyR5k2nNtKYAExjicastq90rmZyW5DXnxo30cmVDzkhL2Y8U3_imWWYc4BMoZcCgItU3YGIHSM_Qip0uklXWqxhJUSozf0y7Wc5JUsZZ0_Tlla6aj94Oekwuvsxi0k4bEJ56mIM-I1szpmpJMhe5SbLN0PaR/s2048/image_2026-01-15_10-13-44.png

ក្រោយពីរឿងនេះបានផ្ទុះកក្រើកពេញបណ្តាញសង្គមនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ លោកនាយកសាលានៃវិទ្យាល័យ ជា ស៊ីម តាកែវ បានអញ្ជើញអ្នកគ្រូ ជឹម បុប្ផា និងសិស្សថ្នាក់ទី៩(ក)ចំនួន ៣២នាក់ដើម្បីចូលរួមសម្របសម្រួលដោះស្រាយដោយសន្តវិធីករណីសិស្សចំនួន ៣២នាក់ បង្កើតក្រុមតេលេក្រាមជេរអ្នកគ្រូ៕