ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ជំរុញឱ្យពលរដ្ឋអ៊ីរ៉ង់បន្តបាតុកម្ម និងចងចាំឈ្មោះជនដែលប្រព្រឹត្តទង្វើអាក្រក់ដាក់ពួកគេ ព្រមទាំងសន្យាលូកដៃរឿងបាតុកម្ម ។ ការប្រកាសលូកដៃរបស់ប្រធានាធិបតីអាមេរិក បន្ទាប់ពីស្ថាប័នគ្រប់គ្រងសាសនាអ៊ីរ៉ង់បង្ក្រាបបាតុករយ៉ាងធ្ងន់ធ្ងរជាងពេលណាៗទាំងអស់ ដែលបណ្តាលឱ្យបាតុករស្លា.ប់រហូតដល់ជាង២,០០០នាក់ ត្រឹមរយៈពេលជាង២សប្តាហ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicT5tKwbXFObA6FhbTPHmw-qSLqzP516Jll2S-hecx-ROp0y99kAu5vSBWvYTHuTfDXBZu9Y63F-dbihALuWZN8fzc_n1iNSr1rEaQdV7nHrsU_sS9Q4xmvzijLQnrjE-CvKAmAm7H72TVyWkVdF4mSWs6muHSqL6rcI0lMx6QuLxmgAHbfIUjSmkyXYSF/s860/photo_2026-01-13_09-14-11%20(2).jpg

លោកប្រធានាធិបតី Trump បានបង្ហោះសារក្នុងបណ្តាញសង្គមថា ពលរដ្ឋអ៊ីរ៉ង់ដែលស្រឡាញ់ជាតិត្រូវតែបន្តបាតុកម្មកាន់កាប់ស្ថាប័ននានារបស់ខ្លួន អាមេរិកនឹងលូកដៃរឿងបាតុកម្ម ប៉ុន្តែលោកមិនបានបញ្ជាក់ថា ការលូកដៃនេះធ្វើឡើងតាមវិធីណាទេ ។ លោកលុបចោលការប្រជុំទាំងអស់ជាមួយមន្ត្រីអ៊ីរ៉ង់ រហូតដល់ពួកគេឈប់បង្ក្រាបបាតុករដោយគ្មានមូលហេតុ បន្ទាប់មក លោកប្រាប់ពលរដ្ឋអ៊ីរ៉ង់ថា ឱ្យចងចាំឈ្មោះជនល្មើសសម្លាប់បាតុករ ពីព្រោះជនល្មើសត្រូវតែសងសំណងយ៉ាងច្រើន ។

កាលពីថ្ងៃទី១២ ខែមករា លោកប្រធានាធិបតី Trump បានប្រកាសយកពន្ធទំនិញស្មើ២៥% របស់ប្រទេសណាដែលធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ និងប្រទេសនាំចេញប្រេងឥន្ធនៈ ហើយលោកថា ការបង្កើនប្រតិបត្តិការកងទ័ពជាជម្រើសមួយក្នុងចំណោមជម្រើសជាច្រើនដែលអាមេរិកកំពុងពិចារណាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ដើម្បីប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់បង្ក្រាបបាតុករយ៉ាងធ្ងន់ធ្ងរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLInfKPuOotDzrKWIlJAe57rtTAfqNTHAKNFBh8BPo64dBOE36cByfiU25TG6NU_bVVXfrQ9kgfQ-NRzJ58ec6SE6uwyOWxNLS64MhvZHvlU_KfKlrTgaHQLbibxgYilPS7jbvr_Au-58f2XUvPEqw-bPwzxAluAiONTD5qeUR2HtTVNUvDaLHrpW8fuGk/s1280/photo_2026-01-13_09-14-12.jpg

រដ្ឋាភិបាលអ៊ីរ៉ង់បានកាត់ផ្តាច់បណ្តាញទំនាក់ទំនងនានា រួមទាំងអ៊ីនធើរណេតដើម្បីរារាំងការចែកចាយព័ត៌មាន ខណៈអង្គការសហប្រជាជាតិថា អាចប្រើប្រាស់ទូរស័ព្ទនៅអ៊ីរ៉ង់បានវិញហើយ ប៉ុន្តែអ៊ីនធើរណេតនៅតែមានបញ្ហា ។ មហាសេដ្ឋីម្ចាស់ក្រុមហ៊ុន SpaceX លោក Elon Musk គ្រោងផ្តល់សេវាអ៊ីនធើរណេតផ្កាយរណប Starlink មិនគិតថ្លៃឱ្យពលរដ្ឋអ៊ីរ៉ង់ប្រើប្រាស់ បន្ទាប់ពីលោកប្រធានាធិបតី Trump និយាយកាលពីថ្ងៃទី១១ ខែមករា ចង់ជជែកជាមួយលោកពាក់ព័ន្ធនឹងការផ្តល់សេវាអ៊ីនធើរណេតនៅអ៊ីរ៉ង់ឡើងវិញ ។

បាតុកម្មទ្រង់ទ្រាយធំនៅទូទាំងប្រទេសអ៊ីរ៉ង់ គឺបណ្តាលមកពីពលរដ្ឋខឹងសម្បារនឹងសេដ្ឋកិច្ចកាន់តែអាក្រក់ ដែលក្លាយជាបញ្ហាប្រឈមយ៉ាងខ្លាំងសម្រាប់មេដឹកនាំអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ។ បាតុកម្មកើតឡើងស្របពេលទីក្រុងតេហេរ៉ង់រកការដាក់សម្ពាធពីសហគមន៍អន្តរជាតិ បន្ទាប់មក ក៏រងសម្ពាធពីអ៊ីស្រាអែល និងអាមេរិក កាលពីឆ្នាំ២០២៥ ។

នេះជាលើកដំបូងដែលបាតុករស្លាប់ដោយសារការបង្ក្រាបកើនឡើងដល់ជាង២,០០០នាក់ បន្ទាប់ពីពួកគេប្រមូលគ្នាតវ៉ានៅទូទាំងប្រទេសប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់អស់រយៈពេលជាង២សប្តាហ៍ ។ អង្គការសិទ្ធិមនុស្សអាមេរិក (HRANA) រាយការណ៍ថា បាតុករបានស្លាប់ចំនួន២,០០៣នាក់ និងមានបាតុករចំនួន១៦,៧៨៤នាក់ទៀតត្រូវចាប់ខ្លួន ។

ចំណែករដ្ឋាភិបាលអ៊ីរ៉ង់មិនទាន់ប្រតិកម្មនឹងការយកពន្ធទំនិញរបស់អាមេរិកទេ ប៉ុន្តែចិនបានរិះគន់ការយកពន្ធនេះយ៉ាងខ្លាំង ដោយសារអ៊ីរ៉ង់កំពុងស្ថិតក្រោមការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីអាមេរិករួចទៅហើយ ដោយសារអ៊ីរ៉ង់នាំចេញប្រេងទៅចិន តួកគី អ៊ីរ៉ាក់ អេមីរ៉ាតអារ៉ាប់រួម និងឥណ្ឌា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPCoVjyT8KXKIOevIi6qI5WvtX1Fzkjfnsc45SxDjcj6FOP0347z9cVgZIYmrj8uqXUdsyRtQAQ3O5Eyf-d_BGG2IF3NnHvc5cK1gjaTCciL2KM1o70MFtx4U4k7IRJqrA5_BRdDNHA30f1-VIt3gxiGvwyEJOCu9I-pMFh1g04FddQl8hV1MdKwoVsegR/s2400/image_2026-01-05_09-40-19.png

គួរបញ្ជាក់ថា ពលរដ្ឋអ៊ីរ៉ង់ចាប់ផ្តើមធ្វើបាតុកម្មតាំងពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីប្រឆាំងនឹងតម្លៃប្រាក់អ៊ីរ៉ង់ធ្លាក់ចុះ ហើយបាតុកម្មក៏រាលដាលកាន់តែខ្លាំងឈានដល់ការផ្តួលរំលំស្ថាប័នគ្រប់គ្រងសាសនា ខណៈមន្ត្រីអ៊ីរ៉ង់បានចាត់វិធានការគាបសង្កត់បាតុករដែលតវ៉ាប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ច ៕