ភ្លាមៗបន្ទាប់ពីលោក Nicolás Maduro ត្រូវបានសហរដ្ឋអាមេរិកចាប់ខ្លួន តុលាការកំពូលរបស់វេណេស៊ុយអេឡា បានធ្វើការសម្រេចចិត្តយ៉ាងតក់ក្រហល់ក្នុងការចាត់តាំងលោកស្រី Delcy Rodriguez ឲ្យឡើងកាន់តំណែងជាប្រធានាធិបតីបណ្ដោះអាសន្ន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeulYxhu6Gr6cWlxl5wpoLS8uT8iDAq72ZySsS-MpJw9NAdy9VgyWbyEdQ1USkF3t6ixQJAEyvidh4jm1u2uoWw6uEe_2FJ1DXv1-pqshTELBUut1Ll9eltfrmNrOaYwrQOzANaHdv8lS1sEqb18CfBzlLuhJbv3X7GAwdtPFKoVLOIR3LBzmhueQO9DZi/s1920/image_2026-01-05_11-47-06.png

សភាធម្មនុញ្ញនៃតុលាការកំពូលវេណេស៊ុយអេឡា បានចេញបញ្ជានៅថ្ងៃសៅរ៍នេះថា អនុប្រធានាធិបតី គឺលោកស្រី Delcy Rodríguez នឹងត្រូវទទួលយកតួនាទីជាប្រធានាធិបតីស្តីទីរបស់ប្រទេសក្នុងករណីអវត្តមានរបស់លោក Nicolás Maduro ដែលបច្ចុប្បន្នកំពុងត្រូវបានឃុំខ្លួនក្នុងប្រតិបត្តិការមួយដោយកងកម្លាំងសហរដ្ឋអាមេរិក។

សេចក្តីសម្រេចរបស់តុលាការខាងលើបាននិយាយថា លោកស្រី Rodríguez នឹងទទួលយក “តំណែងជាប្រធានាធិបតីនៃសាធារណរដ្ឋបូលីវ៉ារៀនៃប្រទេសវេណេស៊ុយអេឡាជាផ្លូវការ ដើម្បីធានាបាននូវនិរន្តរភាពរដ្ឋបាល និងការការពារដ៏ទូលំទូលាយរបស់ប្រជាជាតិ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioHuy40ZFt9f7KCPqE7AOrzaN6NMXnywEm8itfIQ3kYmr9nfMP6VBW3CBAp4LL4tlnQbvUGMHNftJLVK69KZ1HayRuS6FCNA2p-ap4zQTjxeu-QYY1-c-Brk_fwmCrXpLFynvpa1QU4DqloC6Vj0UVSUU_8p1iOvs8nXQlwvORMTqe1uGeuY5wYwQcxqEz/s1200/photo_2026-01-05_10-14-18.jpg

សេចក្តីសម្រេចនេះបានបន្ថែមទៀតថា តុលាការកំពូលក៏នឹងពិភាក្សាអំពីបញ្ហានេះបន្ថែម ដើម្បី “កំណត់ក្របខ័ណ្ឌច្បាប់ដែលអាចអនុវត្តបាន ដើម្បីធានាបាននូវនិរន្តរភាពនៃរដ្ឋ ការគ្រប់គ្រងរដ្ឋាភិបាល និងការការពារអធិបតេយ្យភាព ក្នុងការប្រឈមមុខនឹងអវត្តមានដោយបង្ខំរបស់ប្រធានាធិបតីនៃសាធារណរដ្ឋ”។

គួរជម្រាបថា កាលពីថ្ងៃទី៣ ខែមករា លោក ដូណាល់ត្រាំ បានប្រកាសពីជោគជ័យដ៏ធំមួយរបស់សហរដ្ឋអាមេរិក ដែលបានធ្វើការចាប់ខ្លួនលោក ម៉ាឌូរ៉ូ និងភរិយាបានសម្រេច បន្ទាប់ពីបានបើកការវាយប្រហារទ្រង់ទ្រាយធំលើវ៉េណេស៊ុយអេឡា និងមេដឹកនាំរបស់ប្រទេសនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhimw4bqW2Spf_CqsLvp7ZlJgnQb5dWDQFwrwNUjEVXR56zGm_HbuKX074q8GwMU4mlqVIPVQi0n8sialgT0v622bSmw5XFtzMHzeifxHhHsj58hr8dSkoe54YyL-511OUxNsPtDCiCMPbjZiOa3-av9jjxcN2pX4kPNFCdxOMhvq9j_BxALZqRjmgZfEc4/s1280/photo_2026-01-05_10-14-19.jpg

ក្នុងប្រតិបត្តិការចាប់ខ្លួននេះ លោក ម៉ាឌូរ៉ូ វ័យ ៦៣ឆ្នាំ ត្រូវបានកងកម្លាំងពិសេសអាមេរិកចាប់ខ្លួនក្នុងប្រតិបត្តិការរហ័សមួយ និងត្រូវបានដឹកជញ្ជូនទៅកាន់ទីក្រុងញូវយ៉ក ដើម្បីប្រឈមមុខនឹងបទចោទប្រកាន់ «ភេរវកម្មគ្រឿងញៀន»។ បន្ថែមលើនោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ ក៏បានប្រកាសផងដែរថា សហរដ្ឋអាមេរិកនឹងបន្ត «គ្រប់គ្រង» លើវេណេស៊ុយអេឡា និងទាញយកប្រេងបម្រុងរបស់ប្រទេសនេះ ហើយមិនខ្លាចនឹងដាក់ពង្រាយកងទ័ពជើងគោកឡើយ៕