កំពង់ស្ពឺ គឺជាខេត្តដែលសម្បូរទៅដោយរម្មនីយដ្ឋានធម្មជាតិ ជាពិសេសតំបន់ព្រៃភ្នំ និងទឹកធ្លាក់ ជាពិសេស ក៏ជាខេត្តមួយកំពុងមានសក្ដានុពល ទៅលើការវិនិយោគ និងវិស័យកសិឧស្សាហកម្ម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEoua2rFX9BBWGU8oru7tsmrq2RKSu0QKl5yVIZISvMr7AjAPk18w3wuvzjRa7O6HvMdCkRMmbdKklKwUC2qFyUYzVJk7Ln_Beq45mq9AkZK2ju2cMDwSVFci_UD9XEWJaQyGRqeQNpMgeTPYBS97dVTRjaKI0F83tWmjq4jttCFdAZScaGzNW8Tmjnc3n/s996/image_2025-12-12_15-29-35.png
ខេត្តនេះមានផ្ទៃដីសរុប ៧០១៧ គីឡូម៉ែត្រការ៉េ មានចម្ងាយ ៤៨ គីឡូម៉ែត្រ ខាងលិចរាជធានីភ្នំពេញ ដែលឆ្លងកាត់ដោយផ្លូវជាតិលេខ៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZywaia32tqwsZEMKAN930OuTf9_driZO9VXRD9XmkvjF9YhRRU7Y00jMIJxEbmoe59Kt1xP-TdoszhszovqR3iLBGKZecvVHUyHGgmQHEuADLEPoOw474r-Flh4mlXUvmGmUj-dL198zl9TNxWvrkS8xb-SDkt9bWMB57ER-kA7Y19J_R7zkipIc2OWPO/s720/image_2025-12-12_15-29-35%20(3).png

ខេត្តកំពង់ស្ពឺ ត្រូវបានបង្កើតឡើងក្នុងសម័យអាណាព្យាបាលបារាំង នៃរជ្ជកាល សម្តេចព្រះបាទ ស៊ីសុវត្ថិ ដោយព្រះរាជប្រកាសលេខ ៣០ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩២២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcfNBH27YCaNqgh_1H1cyJZOfXHLWMe5aaHfH_B5cfGKvm1rd_ufCnIHyRfg0MSD2NQqlldtxS3dVrYZqc6TU6LeQJwBhq3M5-Jo8j4WAzsfORZsIJHhFRXBfdBk-HoACwPQ2zJUx-KcFBiosVgcWj1SHG9wsKcMMPtIU-zzSGK_J8vVPrYSCj1jxbwf0x/s960/image_2025-12-12_15-29-36%20(2).png

មុនសម័យអាណាព្យាបាលបារាំង ខេត្តកំពង់ស្ពឺមានឈ្មោះថា “ខេត្តសំរោងទង”។ កាលនោះបារាំងយល់ឃើញថា ទីតាំងខេត្តសំរោងទងតូចចង្អៀត ដីទំនាបទឹកលិចនៅរដូវវស្សា រីឯរដូវប្រាំងខ្វះទឹកប្រើប្រាស់ ក៏ផ្លាស់ទីតាំងខេត្តទៅតាំងនៅត្រង់បន្ទាយភូមិភាគ៣សព្វថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOwJFkM8sYrCVm7aVBGXwAvvfLpOqEhnqlLb9UWA3CwmBIK7nrhY593i_4EkCgZfON_zOxFYJ5fUI-BlQ0PFic_aTPM_XiRckz2rHVhP6y3m6rMJKw9VupUg1QGVkYr2oCIiZ5NhgO_2zfLZA7Kmk7oRpHpReZLUQYLu0RsfxuGr537MDk1osc356m72_d/s1000/image_2025-12-12_15-29-36.png

តាមការសន្និដ្ឋានរបស់ព្រឹទ្ធាចារ្យមួយចំនួនយល់ឃើញថា៖”មូលហេតុបានជាបារាំង ប្តូរឈ្មោះ”ខេត្តសំរោងទង” មកជា “ខេត្តកំពង់ស្ពឺ” ពីព្រោះនៅម្តុំក្បាលស្ពានដែលបារាំងកសាងគឺសម្បូរទៅដោយព្រៃដើមស្ពឺ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqdfNH8DtPu57KMy9cIRp8juD5NhG3Q47ckAVszcGpYI2BB5J9xYZwpEQTHa_YPKOdBG6fhwNVeybBRFKpPSUr1h6zg4UCio5J9dU8ntKsms0HtcHoFp2XbMsxS-atw_DXGaDhKMjdd0-Oe9POp8sSX56i5eWR2WEXQ_2Ic4DOKf0iiZxHKTvEJLytwow9/s900/image_2025-12-12_15-29-35%20(2).png