ប្រទេសវៀតណាម៖ ក្រសួងអប់រំ និងបណ្តុះបណ្តាលរបស់វៀតណាម នឹងសាកល្បងលាយបញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ចូលទៅក្នុងកម្មវិធីសិក្សាអប់រំទូទៅចាប់ពីកម្រិតបឋមរហូតដល់វិទ្យាល័យ (ថ្នាក់ទី ១-១២) ដោយចាប់ផ្ដើមអនុវត្តពីខែធ្នូ ឆ្នាំ២០២៥ នេះតទៅ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន VNExpress។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghRS_r00gojv0gN1-CiqTgkSWMGO00G0nWbiThtjT66YreiInc7HgeO2oCKiijMr11S90_gm5g_SHCtQS4NAGtp3YRCH9riPQlPsKwXw_VuY3GWG-iAW5ble1K9xXH89uo_J2uJeS0NyM-Sp8ewc9hDD-nlBKIVU7m-KRdcKvIjTEzyDmRfM7y_XKhKYHY/s1020/photo_2025-12-01_14-56-37.jpg
យោងតាមសេចក្តីព្រាងគោលការណ៍ណែនាំ ដែលចេញផ្សាយកាលពីសប្តាហ៍មុន ការសាកល្បងនេះនឹងដំណើរការរហូតដល់ខែឧសភា ឆ្នាំ ២០២៦ នៅតាមសាលារៀនដែលបានជ្រើសរើស ដោយព័ត៌មានលម្អិតជាក់លាក់មិនទាន់ត្រូវបានប្រកាសនៅឡើយទេ។ យ៉ាងណាក៏ដោយ បន្ទាប់ពីការសាកល្បងនេះ ក្រសួងអប់រំវៀតណាមនឹងសម្រេចលើក្របខ័ណ្ឌចុងក្រោយសម្រាប់ការអនុវត្តឱ្យកាន់តែទូលំទូលាយនៅឆ្នាំសិក្សានាពេលអនាគត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAbq_W6AFnTt2HEolZ6lslfdCvCbvxQev5AZjIXbWD6NNusY4-wcWWRb0gs5ynzkzXO6NbhlsC3yWg8okFK4azQvZUSNeDKfwZvDELYyZyp4NvrblpEtEq7LP3LoK4hVcL5YK_n7BQ075asJvJLZmmChOoMO-fFFR76uN2c__LqbGoBx-akJ4t7OHoZsFi/s650/photo_2025-12-01_14-56-36%20(2).jpg
តាមប្រភពដដែល ការអប់រំ AI ត្រូវបានរៀបចំឡើងជុំវិញវិស័យចំណេះដឹងសំខាន់ៗចំនួនបួន រួមមាន ការគិតដែលផ្តោតលើមនុស្សជាគោល, ក្រមសីលធម៌ AI, បច្ចេកទេសនិងការអនុវត្ត AI, និងការរចនាប្រព័ន្ធ AI។ ខ្លឹមសារនឹងត្រូវតម្រូវទៅតាមអាយុ និងការអភិវឌ្ឍនៃការយល់ដឹងរបស់សិស្សតាមរយៈពីរដំណាក់កាល រួមមាន ការអប់រំកម្រិតមូលដ្ឋានសម្រាប់បឋមសិក្សា និងអនុវិទ្យាល័យ (ថ្នាក់ទី ៦-៩) និងការតម្រង់ទិសអាជីព (វិទ្យាល័យ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNpL5bYevf6bTi4xtkd6bQgOPK4RYqY0LxOIEos7pGEYhKCbphNumMmsDES50wtI4xQrtLcpZw8KOn5yakybZyPC8Io-TCVzjW0XXnkkJ8DypMAhWN9MlqZr6J9Oz8GzAf1fxeao-HZxwufHHNaYSfcgYc0iLXCFarTghLP7ZWu0wsUOfztM9_C1YNDUnF/s680/photo_2025-12-01_14-56-36.jpg

ដោយឡែក នៅកម្រិតមូលដ្ឋាន សិស្សនឹងត្រូវបានណែនាំឱ្យស្គាល់ AI តាមរយៈកម្មវិធីដែលមានរូបភាព និងសំឡេង ដោយបណ្តុះការយល់ដឹងជាបណ្តើរៗអំពីការការពារទិន្នន័យផ្ទាល់ខ្លួន។ សិស្សនៅកម្រិតអនុវិទ្យាល័យនឹងរៀនពីគំនិតមូលដ្ឋានដូចជា ទិន្នន័យ និងក្បួនដោះស្រាយ (algorithms) ការអនុវត្តការប្រើប្រាស់ AI ដើម្បីគាំទ្រកិច្ចការសិក្សា និងការកំណត់ហានិភ័យ និងភាពលំអៀងដែលអាចកើតមាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ2El6iHrSSH6iBvhcY6y5ZfJqpuPYwndvzH5-CMiQoittgOErbubCMWgdVAb701GAXu3fAvisspHR6BPgwZKvehM9IDQn9oM1SsDkdrRyuq3tmNemJA5AwlcEYewHeBQLPtk3KEzoXUSjwwphmgIwbcMix06zZCN4wr0Osk-_2ydfiZaEi4EU4YdQDkQ2/s1280/photo_2025-12-01_14-56-37%20(2).jpg
បន្ទាប់មកនៅកម្រិតវិទ្យាល័យ សិស្សនឹងរៀនរចនាប្រព័ន្ធ AI ធម្មតា អភិវឌ្ឍជំនាញដោះស្រាយបញ្ហាកម្រិតខ្ពស់ និងស្វែងយល់ពីផ្លូវអាជីពក្នុងវិស័យបច្ចេកវិទ្យា។ បើតាមអ្នកជំនាញ ការណែនាំ AI នៅកម្រិតបឋមសិក្សាគឺជារឿងចាំបាច់ ប៉ុន្តែត្រូវតែអនុវត្តតាមផែនទីបង្ហាញផ្លូវប្រកបដោយការប្រុងប្រយ័ត្ន សុវត្ថិភាព និងសមស្របតាមអាយុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT71xISOM0k9tjgnrhN5-d01Dpi400uHgAUm_UiubnR_js0rfzZlOuAKwkXYLupq0tZr44Ce1z97ZhfZwp0Y4tKnzn3vw0LjJbMFYIqsnIA5bf6xfMo1zQDA9haO2qfJzzT6HNSUfHXJ612exU5aKwMsVriQm8vgFiI0ewsiZOBZULOL0bG-ddRwPgyiaS/s1280/photo_2025-12-01_14-56-37%20(3).jpg

ក្រសួងអប់រំវៀតណាមបានសង្កត់ធ្ងន់ថា ការដាក់បញ្ចូល AI នឹងមិនធ្វើឱ្យកម្មវិធីសិក្សាបច្ចុប្បន្នលើសកម្រិតនោះទេ។ ផ្ទុយទៅវិញ សាលារៀនត្រូវបានលើកទឹកចិត្តឱ្យតម្រឹមខ្លឹមសារ AI ជាមួយនឹងលទ្ធផលសិក្សាដែលមានស្រាប់ ដោយរួមបញ្ចូលវាតាមរយៈមេរៀនតាមប្រធានបទ ការរៀនសូត្រផ្អែកលើគម្រោង ឬក្លឹបក្រៅកម្មវិធីសិក្សា ដើម្បីជំរុញឲ្យវិស័យបច្ចេកវិទ្យាដើរដោយបញ្ញាសិប្បនិម្មិតនៅក្នុងប្រទេសវៀតណាមកាន់តែមានភាពរីកចម្រើន៕