លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើឲ្យមានបទបញ្ញត្តិច្បាស់លាស់ជាបន្ទាន់ លើសកម្មភាពសាងសង់សំណង់ប្រាសាទមួយរបស់ថៃដែលចម្លងតាមគំរូប្លង់របស់ប្រាសាទអង្គរវត្តកម្ពុជា ដែលជាការលួចចម្លងបេតិកភណ្ឌពិភពលោកដោយគ្មានការអនុញ្ញាត។ នេះបើតាមការឲ្យដឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGJAoeE6w7UJrQJzHMmiXPYQQY4lAcZ6RB-0_-Ex4ON37I5i7in7C6e51YBYN-9c6gQiOfkdUyF8XC0-0-WMVSvPUWxOtXJcN0oL3ZRGcKNZeVaM7BHfjXR8g5HX1bT_1reaFgJfKArO-pKuN2EdFpynid8xyVNCHYQ2YD0ex7RyhGqjD1vx29f5n-IKZV/s1280/photo_2025-11-26_15-47-59%20(2).jpg
នៅក្នុងកិច្ចប្រជុំរដ្ឋភាគីលើកទី២៥នៃអង្គការយូណេស្កូចាប់ផ្តើមពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលដឹកនាំដោយលោកជំទាវ Gayane UMEROVA ប្រធានអង្គប្រជុំរដ្ឋភាគីលើកទី២៥ និងមានការចូលរួមដោយ ឯកឧត្តម khaled Ahmed EL-ENANI ALI EZZ អគ្គនាយកអង្គការយូណេស្កូ លោកជំទាវបណ្ឌិត្យសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញថ្លែងបទអន្តរាគមន៍គន្លឹះដោយបង្ហាញពីភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកនិងបណ្តារដ្ឋភាគីក្នុងការជួយថែរក្សា គ្រប់គ្រង និងអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្បត្តិបេតិកភណ្ឌពិភពលោកទាំងវប្បធម៌និងធម្មជាតិនាពេលកន្លងមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1gKE8CQEafgQg-owhY01O2n1qqflTuHCWj3TY9ysDJY-RvTpmBkPOAB-X88RMbFLOpWaUhB_Aq1bIC0is9zLDq9I6w1rX-IVGYqKpjUVVNcmJlwamsGrihkt565Vt1lAbHRjnyf4-Qst0Ae-usHlPzpidaBfR2_B2pQAXNxcm7H8Mve-g7dGPrIEFOTYP/s1280/photo_2025-11-26_15-47-59.jpg
ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិតសភាចារ្យក៏បានទាញចំណាប់អារម្មណ៍នៃកិច្ចប្រជុំទាំងមូលស្តីអំពីនិន្នាការនៃការលួចចម្លងដោយរំលោភបំពាន ការក្លែងបន្លំនូវទ្រង់ទ្រាយដើមនៃសម្បត្តិបេតិកភណ្ឌពិភពលោក និងកង្វះខាតនូវបទបញ្ញត្តិនៃការប្រតិបត្តិក្នុងអនុសញ្ញាឆ្នាំ១៩៧០ និងអនុសញ្ញាឆ្នាំ១៩៧២នាពេលកន្លងមក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyeZPWDTtDBLa9FENSkSHMeKc4VyFsuRo1bBTpt4IA0e2lb-MXiGtwdm7zGFfu8-PyQyXS-pLG3QFhPEcRaSRByO-36EatQkJzQ5CI_9IglssD-5N4MYPT-qcF6jaCEngaoYt7SjXgzSR4InPAvbT95FtMZoMkwzRq4XXXXfQVPPKdjdXgKY_B32RVCWDc/s1280/photo_2025-11-26_15-47-59%20(3).jpg

បន្ថែមលើនេះ លោកជំទាវបណ្ឌិត្យសភាចារ្យរដ្ឋមន្ត្រីបានរំលឹកអំពីបទអន្តរាគមន៍កាលពីខែកក្កដា ឆ្នាំ២០២៥កន្លងមកដែលពេលនោះលោកជំទាវបានលើកឡើងម្តងរួចមកហើយនូវការសាងសង់ចម្លងប្លង់ប្រាសាទអង្គរវត្តនៅប្រទេសជិតខាង ព្រោះការណ៍នេះគឺជាសកម្មភាពខ្វះខាតនូវក្រមសីលធម៌ដែលអាចនាំមកនូវការប៉ះពាល់មិនត្រឹមតែសភាពដើម និងតម្លៃលេចធ្លោជាសកលប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់អត្តសញ្ញាណនៃបេតិកភណ្ឌអរូបីរបស់ប្រជាជនម្ចាស់ស្រុកផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEoMlb5-m9JNXmxAzVZmUN6JCDD43q_x39HMU1M7zRQ4w-ldoCshp-nSqSxSh1R_5t6b04A__L3IBolzPIi8SlW9xfJMpBUzHi6j8F0QrcHCR9vyHwvKfqL_cOw24IVEIG2-MRGhjuBN0ZlWmb94hw1cV-Yj7lS1z9ustqPieAbMQ_iWj2ftd3NOWuSUNf/s1280/photo_2025-11-26_15-48-00.jpg

អាស្រ័យហេតុនេះ កម្ពុជាសូមអំពាវនាវយ៉ាងមុតមាំដល់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងក្រុមប្រឹក្សាអ្នកច្បាប់នៃអង្គការយូណេស្កូធ្វើការយកចិត្តទុកដាក់ជាបន្ទាន់លើបញ្ហានេះដោយកំណត់នូវទិសដៅច្បាស់លាស់ក្នុងក្របខណ្ឌអនុសញ្ញាឆ្នាំ១៩៧០ និងអនុសញ្ញាឆ្នាំ១៩៧២ និងធ្វើការរួមជាមួយបណ្តារដ្ឋភាគីដើម្បីទប់ស្កាត់នូវសកម្មភាពអវិជ្ជមានដែលអាចកើតឡើងនាពេលអនាគតក្នុងបរិបទសកលភាវូបនីយកម្ម៕