ខេត្តសុងក្លា៖ យោងតាមសេចក្ដីរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយអំពីស្ថានភាពទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា បានបង្ហាញថា មានមនុស្សចាស់រាប់សិបនាក់កំពុងជាប់គាំងនៅលើដំបូលផ្ទះអស់រយៈពេលជាង ៤០ម៉ោងមកហើយ ខណៈមានខ្លះបានដេកចាំរហូតដល់ស្លា.ប់ថែមទៀត ព្រោះគ្មានអ្នកជួយសង្គ្រោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimiKhj6jzRtewHO7TfE-V7Dqwc4tYvP8uCVSTp3KjP_1WvTAkmfMOTx_ZldyD8WBJjQMR5mLvMHJFosXIFyacvySx5TSF_3qQXNPhGMw0YVZRf7hyphenhyphensHtT25_Mqos-RGbvWSR6Q9zTGd7kpgiR8suhHmK_Hq19S9Z28iM_gLYd127aYLlCyk1eV7PQIMHx8/s1280/photo_2025-11-26_12-48-01%20(2).jpg

បើតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកពលរដ្ឋថៃម្នាក់ឈ្មោះ Kunnay Mam បានឲ្យដឹងថា៖ វាមានរយៈពេល ៤០ ម៉ោងហើយ គ្មាននរណាម្នាក់មកទេ។ នេះជាយប់ទីពីរហើយ ដែលយើងបានដេកលើដំបូលផ្ទះដើម្បីរង់ចាំជំនួយ ដោយបាត់បង់ក្តីសង្ឃឹម។ តាមរយៈការបង្ហោះនោះ គេសង្កេតឃើញថាអ្នកដែលកំពុងរង់ចាំការជួយសង្គ្រោះទាំងនោះ គឺសុទ្ធសឹងតែជាមនុស្សចាស់ជរា ដែលអង្គុយទាំងរងារញ័រញាក់គួរឲ្យសង្វេ.គ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN75SFix-VLjIi26fujhEVEWKelZ_TwTHfOwJSlVrhrUBmIn3x39BbjiMNypieiQgdxVg8vMdmDmUq3VkMUrhTWVuE60vlPXGf89Wraz86UYOxC8Tregwlt1m_vKOuBh9QUWHh1epQvqGtvkHqI3mmRICe9loltX8V3zQ5p6Xxm8stdYB2rb4WYzct4ZwQ/s1280/photo_2025-11-26_12-48-01%20(3).jpg
ដោយឡែក គណនីមួយទៀតឈ្មោះ Pang Natchanun បានបង្ហោះថា៖ បើទោះជាទឹកស្រកចុះបានបន្តិច ប៉ុន្តែយើងនៅតែមិនអាចចាកចេញពីផ្ទះបាន ដោយសារតែទូកសង្រ្គោះ និងឧទ្ធម្ភាគចក្រ មិនអាចចូលមកដល់បាន រីឯបណ្ដាញទាក់ទងក៏ត្រូវបានកាត់ផ្ដាច់ថែមទៀត។ ស្ថានភាពកាន់តែអាក្រ.ក់ជាងម្សិលមិញទៅទៀត ពេលនេះម្នាក់ៗនឿយហត់ អស់កម្លាំង និងឃ្លានខ្លាំងណាស់ ខ្ញុំពិតជាគ្មានពាក្យសម្រាប់បរិយាយអំពីទុក្ខវេទនានេះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1CQ8TGh45COlbCEMIv69TbFTvKPaBx8d4xqHSjrDaFi75NcJcrN1dzOSM3fcOmrlqmYm16yrQGTqKIksQ6obg5O7SPHY309TMBvMI6q30Tm3c_o-kdxR24OgkULMwwPgOXrIlBx4WM6KOx84rYzHln9ysknSjgitl8J652RfC0BTuGAgXRMKxlFrr8kQa/s1280/photo_2025-11-26_12-48-01.jpg
តាមការចុះផ្សាយរបស់ទូរទស្សន៍ Amarin TV ស្ថានភាពទឹកជំនន់ក្នុងស្រុក Hat Yai ខេត្ត Songkhla បានឈានដល់កម្រិតគ្រោះថ្នាក់បំផុត ហើយតាមរយៈរូបថតដែលបង្ហាញដោយមូលនិធិ Tek Tung ភាគខាងត្បូង គេបានឃើញមនុស្សម្នាក់បានដេកស្លា.ប់នៅលើដំបូលផ្ទះរបស់ខ្លួន ខណៈបានរង់ចាំការជួយសង្គ្រោះទាំងអស់សង្ឃឹមអស់រយៈពេលជាច្រើនថ្ងៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-fptvBM4WesyTh0yHnYoOMxwhv_FA_G-xy5Q79TZvxoeFtzabXLWjTPEWYvzS1kgdUOJw5nMH-NziTy6jAF3STHCv67DiLNeK-VX3U8pz-VyT9yUMyAKwawrl3V4JwBUxawU47ZQyKOkmNL2j688La9CFocI9gSsHKyeQdbG4bK_LJUL8eiiIdpy4Ab-W/s800/photo_2025-11-26_12-48-02.jpg

គួរជម្រាបថា តួលេខមនុស្សស្លា.ប់ក្នុងគ្រោះទឹកជំនន់ដ៏កា.ចសាហា.វនៅភាគខាងត្បូងប្រទេសថៃ បើគិតត្រឹមថ្ងៃអង្គារទី២៥ខែវិច្ឆិកាឆ្នាំ២០២៥ បានកើនដល់១៣នាក់ហើយ ខណៈក្នុងនោះភាគច្រើនបានស្លា.ប់ដោយសារឆក់ខ្សែភ្លើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfMv_hmYe6VHF1Om-gONMBWg2smdvvth8haOycuUGUHz4zrIGLkAn5O4sWLq1azxKRYzLNVCaQoF7X4rBJeS1jEv2sf0T6xf6_cJW7O7EaIvLg-SRW2NX19tg_sTGixoI0CmakNyEePj8C1DyMeZbUZ2XqRRUWrGHV_FL-vzOlLdnwsAm6-8g2_DxfSu-9/s1280/photo_2025-11-26_09-31-03.jpg
ជាមួយគ្នានេះ អាជ្ញាធរបានប្រកាសស្រុកទាំង១៦នៅក្នុងខេត្តសុងក្លា (Songkhla) ថាជាតំបន់គ្រោះមហន្តរាយ បន្ទាប់ពីស្រុកហាដយ៉ៃ (Hat Yai) បានកត់ត្រាបរិមាណទឹកភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងមួយថ្ងៃមិនធ្លាប់មានក្នុងរយៈពេល ៣០០ឆ្នាំ។ កងទ័ពជើងទឹកភូមិន្ទថៃ (RTN) កំពុងដាក់ពង្រាយនាវា HTMS Chakri Naruebet ដ៏ធំបំផុតរបស់ខ្លួន រួមជាមួយឧទ្ធម្ភាគចក្រចំនួនពីរគ្រឿង និងក្រុមប្រតិបត្តិការពិសេស ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនៅក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ៕